ភាសាខ្មែរ ទំនាក់ទំនងយើងខ្ញុំ
ភាសាខ្មែរ
Tiếng Việt
English
Philippine
Indonesian
Bangladesh
Arabic
中国( 简体 / 繁體 )
ទីស្នាក់ការទូទាំងពិភពលោក
ខ្ញុំចង់ចែករំលែក:
កម្ពុជានិងចិនចូលរួមជាមួយគ្នាកសាងទស្សនៈវិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើង --ក្រុមទស្សនៈកិច្ចសិក្សារបស់លោកលីនជឺឈឹងប្រធានសម្ព័ន្ធប៉អាយនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាធ្វើការពិភាក្សាគ្នា

ព្រឹកថ្ងៃទី4 ខែមិនា ឆ្នាំ2013 ដោយមានការអញ្ជើញពីលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកទេព លន់អគ្គនាយកដ្ឋានបច្ចេកទេស ក្រុមទស្សនៈកិច្ចសិក្សារបស់លោកលីនប្រធានសម្ព័ន្ធព្យាបាលប៉ អាយប្រទេសចិនបានមកដល់រាជធានីភ្នំពេញប្រទេសកម្ពុជា និងត្រូវបានទទួលដោយភាពកក់ក្តៅពីក្រុមថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលកម្ពុជា និងធ្វើការស្រាវជ្រាវយ៉ាងពេញលេញទៅលើកិច្ចប្រជុំពិភាក្សាផ្នែកវេជ្ជសាស្ត្រ និងផែនការសហប្រតិបត្តិការចំពោះការព្យាបាលជម្ងឺមហារីក និងបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកយ៉ាងជា្រលជ្រៅ។ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាក្នុងបរិយាកាសជាលក្ខណៈមិត្តភាព។

ជាការបរិច្ចាកនូវសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏គួរឲ្យពេញចិត្តបំផុតសំរាប់មនុស្សជាតិ

ក្នុងកិច្ចពិភាក្សានោះ លោកលីនប្រធានសម្ព័ន្ធបានរៀបរាប់យ៉ាងលំអិតទៅដល់លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកទេព លន់អគ្គនាយកដ្ឋានបច្ចេកទេសពីប្រវត្តិរីកចំរើនរបស់សម្ព័ន្ធព្យាបាលប៉ អាយរយៈពេលប៉ុន្មានឆ្នាំមកនេះ និងបានរៀបរាប់ពី “បង្កើតសម្ព័ន្ធវិនិយោគព្យាបាលដ៏ធំជាងគេលើសាកលលោក ជាការបរិច្ចាកនូវសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏គួរឲ្យពេញចិត្តបំផុតសំរាប់មនុស្សជាតិ” គឺជាបេសកកម្មដ៏ឱឡារិករបស់សម្ព័ន្ធព្យាបាលប៉ អាយ ពីមុនរហូតមកដល់បច្ចុប្បន្នសម្ព័ន្ធនេះគឺឆ្ពោះទៅរកគោលដៅមួយដែលមានការតស៊ូព្យាយាមឥតឈប់ឈរ។ សម្ព័ន្ធនេះមានការខ្នះខ្នែងធ្វើការពិភាក្សាផ្នែកវេជ្ជសាស្ត្រជាមួយនឹងអង្គការសុខភាពពិភពលោក(WHO) មន្ទីរពេទ្យល្បីឈ្មោះទាំងក្នុងក្រៅប្រទេស ស្ថាប័នស្រាវជ្រាវ និងស្ថាប័ននៃការអប់រំខ្ពស់ និងមានការពេញនិយមទៅលើបច្ចេកវិទ្យាផ្នែកវះកាត់ជម្ងឺមហារីកដោយស្នាមរបួសតូចបំផុត។

ស្របពេលនោះក៏បានរៀបរាប់ពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលនៅក្រោមសម្ព័ន្ធព្យាបាលប៉ អាយពីគោលបំណងនៃសេវាកម្ម “វេជ្ជសាស្ត្រឥតព្រំដែន សេចក្តីស្រលាញ់ឥតព្រំដែន”។ ជាច្រើនឆ្នាំកន្លងមកនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានស្រាវជ្រាវដោយឥតឈប់នូវបច្ចេកវិទ្យាថ្មីបំផុតក្នុងវិស័យព្យាបាលជម្ងឺមហារីក និងប្រើប្រាស់យ៉ាងសកម្មនូវគំនិតថ្មីៗក្នុងការព្យាបាលមហារីកតាមលក្ខណៈស្តង់ដា ជាលក្ខណៈបុគ្គលភាព ជាលក្ខណៈមនុស្សជាតិ ការព្យាបាលដោយវិចារណញ្ញាណ ការព្យាបាលដោយស្នាមរបួសតូច និងព្យាបាលចំរុះគ្រប់ផ្នែក។ អាស្រ័យដោយការក្តាប់បានយ៉ាងស្ទាត់ជំនាញពីបច្ចេកវិទ្យាដោយស្នាមរបួសតូច មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅមានការរួមផ្សំបញ្ចូលគ្នានូវបច្ចេកវិទ្យាពេទ្យអឺរ៉ុបស្នាមរបួសតូច និងបច្ចេកវិទ្យាព្យាបាលដោយពេទ្យចិន បង្កើតបានជាទំរង់ក្នុងការព្យាបាល “ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន”។

ទំរង់ក្នុងការព្យាបាលបែបនេះបានគេចផុតការព្យាបាលធម្មតាដែលមានគ្រោះថ្នាក់សំរាប់អ្នកជម្ងឺមហារីក មិនត្រឹមតែកាត់បន្ថយការឈឺចាប់របស់អ្នកជម្ងឺប៉ុណ្ណោះទេ ថែមទាំងលើកកំពស់គុណភាពជីវិត និងមានប្រសិទ្ធភាពរយៈពេលវែងសំរាប់អ្នកជម្ងឺទៀតផង។ ដូច្នេះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់អ្នកជម្ងឺមហារីកជាច្រើនទាំងក្នុងនិងក្រៅប្រទេស។

ជម្ងឺមហារីក

ក្រុមទស្សនៈកិច្ចសិក្សារបស់លោកលីនប្រធានសម្ព័ន្ធប៉អាយនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាថតរូបជុំគ្នា

មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

លោកលីនប្រធានសម្ព័ន្ធប៉អាយបានរៀបរាប់ប្រាប់ដល់ក្រុមថ្នាក់ដឹកនាំក្រសួងសុខាភិបាលកម្ពុជាពីប្រវត្តិរីកចំរើនរបស់សម្ព័ន្ធព្យាបាលប៉ អាយ

ជំរុញបន្ថែមនូវការសហការ និងការអភិវឌ្ឍវិស័យសុខាភិបាលសំរាប់កម្ពុជានិងចិន

ក្រោយពេលបានស្តាប់លោកលីនប្រធានសម្ព័ន្ធមានប្រសាសន៍រួចមក លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកទេព លន់អគ្គនាយកដ្ឋានបច្ចេកទេសបានបង្ហាញថា ៖ តាំងពីដើមឡើយ កម្ពុជានិងចិនគឺជាអ្នកជិតខាងមិត្តភក្តដ៏ល្អ តែងតែជួយគ្នាទៅវិញទៅមកដោយសន្តិភាព។ ពួកគាត់បានយល់ដឹងពីភាពខ្លំាងមាំមួនរបស់សម្ព័ន្ធព្យាបាលប៉ អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលមានបច្ចេកវិទ្យាព្យាបាលឈានមុខគេ សេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ល្អនិងបានបង្ហាញនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត។

ក្នុងកំឡុងពេលពិភាក្សា លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការរៀបរាប់ជូនលោកលីនប្រធានសម្ព័ន្ធយ៉ាងល្អិតល្អន់នូវស្ថានភាពវិស័យសុខាភិបាលនាពេលបច្ចប្បន្ន កម្ពុជាសំដែងនូវការកោតសរសើរពីសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ល្អ និងបច្ចេកវិទ្យាព្យាបាលឈានមុខគេរបស់ចិន ក៏បានលើកឡើងអំពីការវិនិយោគសាងសង់មន្ទីរពេទ្យនៅកម្ពុជាគឺជាគំនិតជ្រើសរើសរបស់សម្ព័ន្ធព្យាបាលប៉ អាយ។ លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាន់តែមានភាពកក់ក្តៅដោយស្មោះត្រង់ក្នុងការអញ្ជើញសម្ព័ន្ធព្យាបាលមកបង្កើតមន្ទីរពេទ្យឯកទេសមហារីកដំបូងគេនៅកម្ពុជាផងដែរ។ ពេលនោះ លោកលីនប្រធានសម្ព័ន្ធក៏ឆ្លើយតបយ៉ាងស្មោះត្រង់នូវការអញ្ជើញរបស់លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីបង្ហាញពីសម្ព័ន្ធព្យាបាលប៉ អាយពិតជាយល់ព្រមក្នុងការនាំយកនូវបច្ចេកវិទ្យាព្យាបាលមហារីកដ៏ឈានមុខគេ និងសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ល្អមកផ្សព្វផ្សាយនៅកម្ពុជា ក្នុងក្តីសង្ឃឹមថាអាចជំរុញបន្ថែមនូវការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរកម្ពុជាចិនឲ្យកាន់តែល្អ ដើម្បីជាកម្លាំងរីកចំរើនមួយលើការងារព្យាបាលជម្ងឺមហារីកផងដែរ។

លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបង្ហាញថា ៖ ជឿជាក់ថាការសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រាកដជាអាចនាំមកនូវសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ល្អជូនចំពោះប្រជាជនកម្ពុជា ទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរក៏ទទួលការរីកចំរើនមួយជំហានទៀតផងដែរ។

បច្ចេកវិទ្យាឈានមុខមានការស្វាគមន៍លើសេវាកម្មយ៉ាងយកចិត្តទុកដាក់

ក្នុងកំឡុងពេលពិភាក្សា លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកទេព លន់អគ្គនាយកដ្ឋានបច្ចេកទេសបានជជែកអំពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រចាំនៅការិយាល័យតំណាងរាជធានីភ្នំពេញ លោកចង់យល់ដឹងពីផ្នត់គំនិតសេវាកម្មរបស់ការិយាល័យតំណាងរាជធានីភ្នំពេញ។ លោកលីនប្រធានសម្ព័ន្ធបានបង្ហាញថា ៖ ការិយាល័យតំណាងនៅរាជធានីភ្នំពេញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ2012។ ការិយាល័យមានវេជ្ជបណ្ឌិតឯកទេសមហារីកដ៏ល្បីឈ្មោះផ្តល់នូវសេវាកម្មក្នុងការពិគ្រោះយោបល់ទាក់ទងនឹងជម្ងឺមហារីកដោយឥតគិតថ្លៃចំពោះអ្នកជម្ងឺមហារីក និងសមាជិកក្រុមគ្រួសារ។ ហើយក៏មានសេវាកម្មកាន់តែល្អសំរាប់អ្នកជម្ងឺមហារីកនិងសមាជិកក្រុមគ្រួសារទៅព្យាបាលនៅប្រទេសចិន ការិយាល័យតំណាងនៅមានសេវាកម្មជួយរៀបចំវីសារ កក់សំបុត្រយន្តហោះ ទទួលអ្នកជម្ងឺពីព្រលានយន្តហោះសំរាប់ពួកគាត់ទៀតផង។ ចំពោះអ្នកជម្ងឺដែលព្យាបាលរួចត្រលប់មកស្រុកកំណើតវិញ បុគ្គលិកក្នុងការិយាល័យនឹងអាចកំណត់ពេលវេលាធ្វើការតាមដានស្ថានភាពជម្ងឺ និងបានសាកសួរពីរបបអាហារ ការសំរាន្ត ការថែទាំក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកជម្ងឺ និងផ្តល់ជាយោបល់ខ្លះៗជាដើម។ លោកលីនប្រធានសម្ព័ន្ធក៏បានបង្ហាញថា ៖ សេវាកម្មទាំងអស់ដែលមានដូចខាងលើនេះគឺសុទ្ធតែឥតគិតថ្លៃ ដែលនេះគឺជាការផ្តល់ឲ្យតាមសំណូមពររបស់ក្រុមអ្នកជម្ងឺពីការិយាល័យតំណាង ក៏ទទួលបានការស្វាគមន៍យ៉ាងសាទរពីប្រជាជនកម្ពុជា។

លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបង្ហាញថា ៖ សង្ឃឹមថាកម្ពុជានិងចិនអាចដំណើរការឲ្យកាន់តែទូលំទូលាយនូវការពិភាក្សាផ្នែកវេជ្ជសាស្ត្រ និងផែនការសហប្រតិបត្តិការ ជាពិសេសគឺពិភាក្សាពីផ្នែកវេជ្ជសាស្ត្រឯកទេសជម្ងឺមហារីក និងការធ្វើសិក្ខាសាលាស្តីពីសុខភាពក្នុងការការពារនិងប្រឆាំងជម្ងឺមហារីក។ ពេលស្តាប់ដល់ចំនុចនេះ លោកលីនប្រធានសម្ព័ន្ធបានបង្ហាញថា ការិយាល័យតំណាងរាជធានីភ្នំពេញតែងតែរៀបចំនូវសិក្ខាសាលាស្តីពីសុខភាព ដើម្បីជាការលើកកំពស់ចំណេះដឹងក្នុងការការពារ និងប្រឆាំងជម្ងឺមហារីកជូនដល់ប្រជាជនកម្ពុជា។ កាលពីថ្ងៃទី27 ដល់ 29 ខែកញ្ញា ឆ្នាំ2012 លោកផឹងស៊ាវឆឹប្រធានឯកទេសមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក និងលោកអ៊ូឈីងខាយអ្នកឯកទេសពិគ្រោះយោបល់ប្រចំានៅការិយាល័យតំណាងរាជធានីភ្នំពេញ បានបែងចែកការធ្វើសិក្ខាសាលាស្តីពីសុខភាពចំនួនពីរលើកទាក់ទងនឹង《ការយល់ដឹង និងបច្ចេកវិទ្យាព្យាបាលជម្ងឺមហារីក》ដែលបានប្រព្រឹត្តទៅយ៉ាងជោគជ័យនៅសណ្ឋាគារសាន់វេរាជធានីភ្នំពេញ និងនៅសៀមរាប។ តាមរយៈសិក្ខាសាលានេះបានពង្រឹងនូវចំណេះដឹងមូលដ្ឋានពីជម្ងឺមហារីកជូនដល់ប្រជាជនកម្ពុជា និងទទួលបានការឆ្លើយតបយ៉ាងកក់ក្តៅពីសិក្ខាកាម។

ពេលនោះ លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលរីករាយស្វាគមន៍មន្ទីរពេទ្យចិនបើកសិក្ខាសាលានៅភ្នំពេញ និងខេត្តក្រុងដទៃទៀតស្តីពីសុខភាពក្នុងការប្រឆាំងជម្ងឺមហារីក ជាការជួយប្រជាជនកម្ពុជាលើកកំពស់ចំណេះដឹងការពារជម្ងឺមហារីក។ ក្នុងពេលនោះក៏បានលើកឡើងថា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានទទួលការព្យាបាលអ្នកជម្ងឺមហារីកសួតចំនួនពីររូបដែលមានឈ្មោះសេង ងួន និង តែហ៊ុយគាវដែលបានកោតសរសើរយ៉ាងក្រៃលែងពីបច្ចេកវិទ្យាព្យាបាលឈានមុខគេ និងសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ទំនើប។ ក្នុងនោះក៏បានលើកឡើងអំពីការិយាល័យតំណាងនៅរាជធានីភ្នំពេញដែលបានជួយជ្រោមជ្រែង បន្ធូរនូវអារម្មណ៍ភ័យខ្លាចការព្យាបាលនៅក្រៅប្រទេស នៅមានអ្នកជម្ងឺដែលទទួលការព្យាបាលនៅមន្ទីរពេទ្យជាច្រើនទៀតក៏បានសរសើរមិនដាច់ពីមាត់ពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។

កិច្ចសហប្រតិបត្តិការកម្ពុជានិងចិនប្រឆាំងនឹងជម្ងឺមហារីក

លោកទេពលន់ អគ្គនាយកដ្ឋានបច្ចេកទេសបានសរសើរពីប្រទេសចិននៅក្នុងកិច្ចប្រជុំថា ភាគតិចណាស់នៅលើសាកលលោកដែលក្តាប់បាននូវការព្យាបាលចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ125 ការព្យាបាលកករំលាយ ការព្យាបាលជីវសាស្ត្រ និងការព្យាបាលចាក់បញ្ចូលបិទសរសៃឈាម និងជាប្រទេសដែលមានវិធីព្យាបាលមហារីកដោយស្នាមរបួសតូចជាដើម តួលេខនៃប្រទេសចិនព្យាបាលជម្ងឺមហារីកដំណាក់កាលកណ្តាល និងដំណាក់កាលចុងក្រោយកាន់តែមានកំរិតដឹកនាំឈានមុខគេលើពិភពលោក។ លោកទេពលន់អគ្គនាយកដ្ឋានបច្ចេកទេសសង្ឃឹមថាសម័្ពន្ធព្យាបាលប៉ អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចនឹងនាំយកវិធីព្យាបាលមហារីកឈានមុខគេទាំងមួយកំប្លេនេះមកផ្សព្វផ្សាយនៅប្រទេសកម្ពុជាតាមរយៈបណ្តាញផ្សព្វផ្សាយជាច្រើនផងដែរ ក៏អាចធ្វើឲ្យអ្នកជម្ងឺមហារីក និងសមាជិកក្រុមគ្រួសារអាចពង្រឹងនូវជំនឿចិត្តក្នុងការទប់ទល់នឹងជម្ងឺមហារីក ក៏ជាការព្យាបាលជម្ងឺមហារីកពោរពេញដោយជំនឿចិត្ត និងក៏ជាការជួយសង្គ្រោះដល់គ្រួសារដែលគួរឲ្យអានិតអាសូរដែលមានជម្ងឺមហារីកដ៏កាចសាហាវតាមយាយី។

លោកទេពលន់អគ្គនាយកដ្ឋានបច្ចេកទេសបានបង្ហាញថា ៖ សង្ឃឹមថានឹងអាចចាត់វេជ្ជបណ្ឌិតដែលលេចធ្លោរនៅកម្ពុជាទៅទស្សនៈកិច្ចសិក្សានៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដើម្បីជាការលើកតំកើងវេជ្ជបណ្ឌិតកម្ពុជាឲ្យយល់ដឹងពីបច្ចេកវិទ្យាថ្មីៗក្នុងការព្យាបាលជម្ងឺមហារីកនៅប្រទេសចិន ជាពិសេសគឺប្រើប្រាស់ទំរង់នៃការព្យាបាលផ្នែកវេជ្ជសាស្ត្រ “ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន” សង្ឃឹមថាអាចរួមបញ្ចូលផ្នត់គំនិតផ្នែកវេជ្ជសាស្ត្ររវាងប្រទេសទាំងពីរកម្ពុជានិងចិន និងទទួលបានការអភិវឌ្ឍន៍ថ្មីមួយជំហានបន្ថែមទៀតផងដែរ។ លោកទេពលន់បានបង្ហាញថា ៖ តាមរយៈការជួយវេជ្ជបណ្ឌិតប្រទេសកម្ពុជាក្តាប់បាននូវបច្ចេកវិទ្យាព្យាបាលជម្ងឺមហារីកឈានមុខគេ ក៏ជាឥទ្ធិពលជម្រុញនូវការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកម្ពុជានិងចិន។ លោកលីនប្រធានសម្ព័ន្ធបានបង្ហាញថា សម្ព័ន្ធព្យាបាលប៉ អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកពិតជាពេញចិត្តចែករំលែកដល់ប្រជាជនកម្ពុជានូវបច្ចេកវិទ្យាផ្នែកសុខាភិបាលឈានមុខនេះ គោលដៅទាំងនេះក៏ត្រូវបានបង្កើតជាការិយាល័យតំណាងនៅកម្ពុជាផងដែរ។

ក្រោយកិច្ចប្រជុំបានបញ្ចប់ លោកលីនប្រធានសម្ព័ន្ធបានជូនវត្ថុអនុស្សាវរីយ៍ដល់លោកម៉មប៊ុនហេង និងលោកទេពលន់ដែលមានអត្ថន័យថា “លត់ដុំទាំងផ្នែកសីលធម៌និងបច្ចេកទេស” ដែលនេះគឺជាអក្សរដែលបានចំណារដោយលោកប្រធានាធិបតីឈ្មោះស៊ីជីនភីងនៃសាធារណៈរដ្ឋប្រជាមានិតចិនជូនដល់សម្ព័ន្ធវិនិយោគប៉អាយ ក៏បានកោតសរសើរដល់អ្នកនៅក្នុងសម្ព័ន្ធប៉អាយដែលបានបរិច្ចាកដល់ផ្នែកសុខាភិបាលសាធារណៈរបស់ប្រទេសចិន ហើយសង្ឃឹមថាសម្ព័ន្ធព្យាបាលប៉អាយនឹងបន្តជំរុញបំរើសេវាកម្មជូនអ្នកជម្ងឺឲ្យបានធំទូលំទូលាយនូវ “អភិសមាចារផ្នែកវេជ្ជសាស្ត្រ” និង “បច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រ”។បច្ចុប្បន្ននេះ សម្ព័ន្ធព្យាបាលប៉ អាយនឹងធ្វើការចែករំលែកពីកិត្តិនាមដ៏ឧត្តុង្គឧត្តមនេះដល់សហគមន៍កម្ពុជា លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកទេព លន់អគ្គនាយកដ្ឋានបច្ចេកទេសរីករាយក្នុងការទទួលយកនូវវត្ថុអនុស្សាវរីយ៍នោះ និងបានថតរូបជុំគ្នាជាមួយនឹងលោកលីនប្រធានសម្ព័ន្ធព្យាបាលប៉ អាយ។

មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

លោកលីនប្រធានសម្ព័ន្ធប៉អាយ និងលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថតរូបជុំគ្នា

សម្ព័ន្ធព្យាបាលប៉ អាយ

លោកលីនប្រធានសម្ព័ន្ធប៉អាយបានជូនវត្ថុអនុស្សាវរីយ៍ដល់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា

មហារីកសុដន់
មហារីកថ្លើម
មហារីកកស្បូន
មហារីកលឹង្គ
មហារីកបំពង់ក
មហារីកពោះវៀនធំ
មហារីកកន្សោមកូន
មហារីកសួត
មហារីកក្រពះ
មហារីកបំពង់អាហារ
មហារីកឆ្អឹង
មហារីកខួរក្បាល
ជម្ងឺមហារីកឈាម(ឈាមសស៊ីឈាមក្រហម)
មហារីកច្រមុះ និង បំពង់ក
មហារីកយោនី
មហារីកកូនកណ្តុរ
មហារីកក្រពេញប្រូស្តាត
មហារីកស្បូន
មហារីកខួរឆ្អឹង
មហារីកស្បែក
មហារីកប្លោកនោម
មហារីកត្រសាល់គូទ
មហារីកមាត់
មហារីកលំពែង
មហារីកតំរងនោម
មហារីកពងស្វាស
មហារីកពោះវៀនតូច
មហារីកពោះវៀន
មហារីកក្រពេញទីរ៉ូអ៊ីត
មហារីកប្រមាត់
មហារីកដែលមានឈ្មោះថាសបធីសូធូមរ័
មហារីកអណ្តាត
មហារីកក្រពេញអាដ្រេណាល់
មហារីកភ្នែក
អាការៈរបស់ជម្ងឺមហារីកសួត
អាការៈរបស់ជម្ងឺមហារីកថ្លើម
អាការៈរបស់ជម្ងឺមហារីកសុដន់
អាការៈរបស់ជម្ងឺមហារីកកស្បូន
អាការៈរបស់ជម្ងឺមហារីកគ្រាប់ឈាម
អាការៈរបស់ជម្ងឺមហារីកពោះវៀនធំ
អាការៈរបស់ជម្ងឺមហារីកកូនកណ្តុរ
អាការៈរបស់ជម្ងឺមហារីកក្រពេញប្រូស្តាត
អាការៈរបស់ជម្ងឺមហារីកខួរក្បាល
អាការៈរបស់ជម្ងឺមហារីកបំពង់អាហារ
អាការៈរបស់ជម្ងឺមហារីកពោះវៀន
អាការៈរបស់ជម្ងឺមហារីកមាត់
អាការៈរបស់ជម្ងឺមហារីកប្លោកនោម
រោគសញ្ញាមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)
អាការៈរបស់ជម្ងឺមហារីកយោនី
អាការៈរបស់ជម្ងឺមហារីកត្រសាល់គូទ
អាការៈរបស់ជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
អាការៈរបស់ជម្ងឺមហារីកប្រមាត់
អាការៈរបស់ជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
រោគសញ្ញាមហារីកអណ្តាត
អាការៈរបស់ជម្ងឺមហារីកបំពង់ក
អាការៈរបស់ជម្ងឺមហារីកភ្នែក
រោគសញ្ញានៃជម្ងឺមហារីកពោះវៀនតូច
រោគសញ្ញាជម្ងឺមហារីកពងស្វាស
អាការៈរបស់ជម្ងឺមហារីកច្រមុះ និង បំពង់ក
អាការៈរបស់ជម្ងឺមហារីកតំរងនោម
អាការៈរបស់ជម្ងឺមហារីកក្រពះ
អាការៈរបស់ជម្ងឺមហារីកកន្សោមកូន
អាការៈរបស់ជម្ងឺមហារីកលំពែង
អាការៈរបស់ជម្ងឺមហារីកឆ្អឹង
អាការៈរបស់ជម្ងឺមហារីកស្បែក
អាការៈរបស់ជម្ងឺមហារីកលឹង្គ
អាការៈរបស់ជម្ងឺមហារីកខួរឆ្អឹង
អាការៈរបស់ជម្ងឺមហារីកស្បូន
អាការៈរបស់ជម្ងឺ​មហារីកក្រពេញអាដ្រេណាល់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកថ្លើម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសុដន់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកស្បូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកគ្រាប់ឈាម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកខួរក្បាល
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញប្រូស្តាត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកឆ្អឹង
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកស្បែក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកលឹង្គ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសួត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកន្សោមកូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកូនកណ្តុរ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពះ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀនធំ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកលំពែង
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់អាហារ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកប្លោកនោម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកដែលមានឈ្មោះថាសបធីសូធូមរ័(Soft Tissue Tumors)
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកយោនី
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកត្រសាល់គូទ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកស្បូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកប្រមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
ការធ្វើរោគវិនិច្ឆ័យមហារីកអណ្តាត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់ក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញអាដ្រេណាល់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកភ្នែក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀនតូច
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកខួរឆ្អឹង
រោគវិនិច្ឆ័យជម្ងឺមហារីកពងស្វាស
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកច្រមុះ និង បំពង់ក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកតំរងនោម
ការព្យាបាលជម្ងឺមហារីកសុដន់
ការព្យាបាលជម្ងឺមហារីកថ្លើម
ការព្យាបាលជម្ងឺមហារីកកស្បូន
ការព្យាបាលជម្ងឺមហារីកសួត
ការព្យាបាលជម្ងឺមហារីកខួរក្បាល
ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាត
ការព្យាបាលជម្ងឺមហារីកគ្រាប់ឈាម
ការព្យាបាលជម្ងឺមហារីកឆ្អឹង
ការព្យាបាលជម្ងឺមហារីកស្បែក
ការព្យាបាលជម្ងឺមហារីកលឹង្គ
ការព្យាបាលជម្ងឺមហារីកកន្សោមកូន
ការព្យាបាលជម្ងឺមហារីកក្រពះ
ការព្យាបាលជម្ងឺមហារីកពោះវៀន
ការព្យាបាលជម្ងឺមហារីកពោះវៀនធំ
ការព្យាបាលជម្ងឺមហារីកលំពែង
ការព្យាបាលជម្ងឺមហារីកបំពង់អាហារ
ការព្យាបាលជម្ងឺមហារីកមាត់
ការព្យាបាលជម្ងឺមហារីកប្លោកនោម
ការព្យាបាលមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)
ការព្យាបាលជម្ងឺមហារីកយោនី
ការព្យាបាលជម្ងឺមហារីកត្រសាល់គូទ
ការព្យាបាលជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
ការព្យាបាលជម្ងឺមហារីកស្បូន
ការព្យាបាលជម្ងឺមហារីកប្រមាត់
ការព្យាបាលជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
ការព្យាបាលមហារីកអណ្តាត
ការព្យាបាលជម្ងឺមហារីកបំពង់ក
ការព្យាបាលជម្ងឺមហារីកក្រពេញអាដ្រេណាល់
ការព្យាបាលជម្ងឺមហារីកភ្នែក
ការព្យាបាលជម្ងឺមហារីកពោះវៀនតូច
ការព្យាបាលជម្ងឺមហារីកខួរឆ្អឹង
ការព្យាបាលជម្ងឺមហារីកពងស្វាស
ការព្យាបាលជម្ងឺមហារីកច្រមុះ និង បំពង់ក
ការព្យាបាលជម្ងឺមហារីកតំរងនោម
ការព្យាបាលជម្ងឺមហារីកកូនកណ្តុរ