ភាសាខ្មែរ ទំនាក់ទំនងយើងខ្ញុំ
ភាសាខ្មែរ
Tiếng Việt
English
Philippine
Indonesian
Bangladesh
Arabic
中国( 简体 / 繁體 )
ទីស្នាក់ការទូទាំងពិភពលោក
ខ្ញុំចង់ចែករំលែក:
មហារីកពោះវៀន

ឧបករណ៍បច្ចេកវិទ្យាឈានមុខគេធំៗទាំង 12 នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

អី្វទៅជាជម្ងឺមហារីកពោះវៀន?

ជម្ងឺមហារីកពោះវៀនជាមហារីកប្រភេទកាចកើតនៅលើផ្លូវក្រពះពោះវៀនដែលគេតែងតែជួបប្រទះ អត្រាកើតជម្ងឺនេះនៅក្រោមតែអត្រាកើតជម្ងឺមហារីកក្រពះ និង មហារីកបំពង់អាហារប៉ុណ្ណោះ ជាផ្នែកមួយដែលគេច្រើនជួបប្រទះជាងគេនៅក្នុងមហារីកពោះវៀនធំ (មានអត្រាប្រហែល៦០%)។ អ្នកមានអាយុ៤០ឆ្នាំឡើងមានអត្រាកើតជម្ងឺច្រើនជាងគេ។ អាយុក្រោម៣០ឆ្នាំមានអត្រាកើតជម្ងឺប្រហែល១៥% ច្រើនកើតលើមនុស្សប្រុស ហើយអត្រាកើតជម្ងឺរវាងបុរសនិងស្រ្តីគឺ 2-3:1។

មហារីកពោះវៀន

អាការៈសំខាន់នៃជម្ងឺមហារីកពោះវៀន

ជម្ងឺមហារីកពោះវៀនមានលក្ខណៈលេចធ្លោរក្នុងផ្នែកវេជ្ជសាស្រ្ត អ្នកជម្ងឺគួរតែប្រុងប្រយ័ត្នកាន់តែខ្លំាង។ មហារីកពោះវៀនដំណាក់កាលដំបូងសំខាន់គឺបន្ទោរបង់ឈាមហើយឈឺ។ ឈាមមានពណ៌ក្រហមក្រមៅ ឬ ក្រហមស្រស់ និងមានអាការៈប្រហាក់ប្រហែលនិងឬសដូងបាតខាងក្នុងដែរ។

បន្ទាប់មកទំលាប់បន្ទោរបង់ផ្លាស់ប្តូរ ក៏អាចមានសភាពក្តៀន និង រាគ ឈឺពោះខ្លាំងប៉ុន្តែបន្ទោរបង់មិនចេញ។ លាមកច្រើនតែសុទ្ធជាសារធាតុរាវស្អិតលាយឈាមខាប។ នៅពេលនោះរូបរាងលាមកក៏ផ្លាស់ប្តូរដែរ លាមកតូចទៅៗ។

ក្រៅពីនេះ ដោយសារតែដុំសាច់រុំព័ទ្ធជុំវិញស្រទាប់ភា្នសពោះវៀន ធ្វើអោយទីធា្លក្នុងពោះវៀនតូចចង្អៀត ជាពិសេសនៅកន្លែងព្រំដែនរវាងផ្នែកចុងពោះវៀន និង គន្លាក់បន្ទាប់ ច្រើនជាដុំសាច់រឹងមានផ្ទៃតូចចង្អៀត ហើយងាយស្រួលបង្កសភាពស្ទះ ធ្វើអោយមានអាការៈរំញោចដល់ផ្លូវពោះវៀន-ល-។

ដំណាក់កាលចុងក្រោយលាមកកា្លយជាពណ៌ក្រហមស្លេក លាយផ្សំនិងលាមកមានឈាមរាវស្អិត ឬ ឈាមកកខាប់។

ជម្ងឺមហារីកពោះវៀនដំណាក់កាលចុងក្រោយច្រើនបំផ្លាញទៅប្រព័ន្ធសរិរាង្គនៅក្បែរនោះ ដូចជា ៖ ប្លោកនោម និង ក្រពេញភេទ-ល- ធ្វើអោយមានការបន្ទោរបង់ញឹក ច្រើន និង ពិបាកបញ្ចេញចោល។ នៅពេលដុំសាច់បំផ្លាញដល់សរសៃប្រសាទចង្កេះនឹងកើតមានផ្នែកនៃឆ្អឹងកងខ្នង និង ផ្នែកចង្កេះមានការឈឺចាប់។

មូលហេតុដែលធ្វើអោយកើតជម្ងឺមហារីកពោះវៀន

១. តំណពូជ ៖ ការកើតមហារីកពោះវៀនមានទាក់ទងនិងកត្តាតំណពូជ។ ក្រុមគ្រួសារដែមានប្រវត្តិអ្នកកើតជម្ងឺមហារីកពោះវៀនរិតតែងាយស្រួលកើតជម្ងឺនេះ។ ដុំសាច់ក្រពេញពោះវៀនខ្លះជាសារធាតុតំណពូជ មានអត្រាតំណពូជខ្ពស់។

២. របបអាហារ ៖ ក្រៅពីអាហារខ្លះៗដែលមានផ្ទុកសារធាតុAmine Nitrite (សារធាតុដែលធ្វើអោយកើតមហារីកខ្លាំងជាងគេ) បរិភោគអាហារដែលផ្ទុកជាតិខ្លាញ់ខ្ពស់អស់រយៈពេលយូរក៏ជាមូលហេតុសំខាន់ដែលធ្វើអោយកើតមហារីកដែរ។

៣. ជម្ងឺនៅផ្លូវក្រពះពោះវៀន ៖ ជម្ងឺរលាកពោះវៀនរ៉ាំរ៉ៃ ដុំសាច់ក្នុងពោះវៀន ដំបៅ-ល- អាចធ្វើអោយមុខងារពោះវៀនរងការបំផ្លាញ បម្រែបម្រួលជាជម្ងឺកាចសាហាវ ហើយកា្លយជាមហារីក។

៤. ជម្ងឺដទៃ ៖ ជម្ងឺសត្វល្អិតស៊ីឈាម-ល- គ្រប់ប្រភេទជម្ងឺនៃពួកសត្វល្អិតបារ៉ាសឹកអាចធ្វើអោយស្រទាប់ភ្នាសកោសិកាពោះវៀនទទួលការបំផ្លាញ ធ្វើអោយដំបៅរលួយ រលាក ហើយដុំសាច់នៃក្រពេញកើនឡើង-ល- ដូចនេះហើយបង្កជាមហារីកពោះវៀន។

៥. ខ្វះសារធាតុខ្លះៗ ៖ ជាពិសេសគឺខ្វះសារធាតុម៉ូលីបដែន អាចបង្កើនគ្រោះថា្នក់នៃការកើតជម្ងឺមហារីកពោះវៀន។

អាការៈរបស់ជម្ងឺមហារីកពោះវៀន

តើជម្ងឺមហារីកពោះវៀនធំមានការធ្វើរោគវិនិច្ឆ័យដូចមេ្តច?

ទៅតាមការរីកចម្រើននៃបច្ចេកវិទ្យាពេទ្យ បច្ចុប្បន្នការធ្វើរោគវិនិច្ឆ័យមហារីកពោះវៀនក្នុងផ្នែកវេជ្ជសាស្រ្តកាន់តែកើនឡើង ក្នុងនោះរួមផ្សំវិធីប៉ុន្មានរបៀបដូចខាងក្រោមនេះ ៖

1. ការពិនិត្យដោយបាញ់កាំរស្មីX ៖ រួមមានការពិនិត្យលើផ្លូវរំលាយអាហារទាំងមូល និង កាសុងមើលពោះវៀន។ ចំពោះអ្នកជម្ងឺមហារីកពោះវៀនធំងាយស្រួលធ្វើការពិនិត្យដោយសុងមើលពោះវៀន។ ការប្រទះឃើញប្រភពជម្ងឺដ៏តូចមួយអាចសុងមើលផ្ទៃពោះវៀន និងពិនិត្យលើផ្លូវរំលាយអាហារទាំងមូល ទាំង២តែម្តងដើម្បីធ្វើការប្រៀបធៀប ប្រសិទ្ធភាពធ្វើរោគវិនិច្ឆ័យកាន់តែល្អ។

2. ការពិនិត្យដោយឆ្លុះពោះវៀនធំ ៖

(1)ការឆ្លុះមើលពោះវៀនមានទីតាំងស្ថិតនៅកំនាត់ទី២បន្ទាប់ចុងពោះវៀន ៖ ជាបំពង់ត្រង់មួយ វែងបំផុតមានប្រវែង៣០ស.ម ការពិនិត្យងាយស្រួល អាចធ្វើការកាត់យកប៉ាន់មកពិនិត្យដោយត្រង់ៗ ស័ក្តិសមនឹងការពិនិត្យបម្រែបម្រួលជម្ងឺនៅផ្នែកខាងក្រោមនៃពោះវៀនមានទីតាំងស្ថិតនៅកំនាត់ទី២បន្ទាប់ចុងពោះវៀន។

(2)ការឆ្លុះមើលពោះវៀនធំព័ទ្ធជុំវិញ ៖ ប្រវែងពី១២០ ទៅ១៨០ស.ម អាចបត់បែន អាចសង្កេតមើលពោះវៀនធំទាំងមូល អាចធ្វើការកាត់ដោយអេឡិចត្រូនិច រំញោច និង កាត់យកប៉ាន់មកពិនិត្យ អាចប្រទះឃើញបម្រែបម្រួលជម្ងឺនៅដំណាក់កាលដំបូង។ បើការពិនិត្យខាងលើនេះ ពិបាកកំណត់រោគវិនិច្ឆ័យអាចប្រើវិធីនេះវិញ។

3. ការពិនិត្យអេកូ និង ការពិនិត្យដោយ CT ៖ មានតម្លៃក្នុងការពិនិត្យទំនាក់ទំនងនៃទីតាំង ទំហំ និង សរិរាង្គនៅជុំវិញមហារីក។ វិភាគថាកូនកណ្តុរ និង ថ្លើមមានផ្លាស់ទីឬអត់។

4. ការវាស់ប្រព័ន្ធសុំានឹងផ្ទៃមហារីក(CEA)៖ ការវាស់ប្រព័ន្ធសុំានឹងផ្ទៃមហារីក(CEA)បានបើកអោយប្រើប្រាស់យ៉ាងទូលំទូលាយ ជាការពិនិត្យសំខាន់មួយនៃគំរោងការពិនិត្យមហារីកពោះវៀន។ ជាធម្មតាមានតម្លៃក្នុងការវិភាគប្រសិទ្ធភាពព្យាបាល និង ការទស្សទាយនៅពេលក្រោយ។ ការបន្តធ្វើការពិនិត្យដោយ CEA លើឈាម អាចប្រើប្រាស់តាមដានប្រសិទ្ធភាពនៃការព្យាបាលដោយវះកាត់ ឬ ការព្យាបាលតាមបែបគីមីសាស្រ្ត។

ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀន

បំនែងចែកដំណាក់កាលនៃមហារីកពោះវៀន

ប្រសិនបើអ្នកជម្ងឺត្រូវពិនិត្យឃើញមានផ្ទុកមហារីក នោះគ្រូពេទ្យនឹងកំណត់ដំណាក់កាលនៃមហារីកពោះវៀន។ គ្រូពេទ្យត្រូវធ្វើដំណើរការពិនិត្យផ្សេងៗមកកំណត់ដំណាក់កាលនៃមហារីក។ យល់ដឹងពីដំណាក់កាលនៃមហារីក ទើបអាចកំណត់យកការព្យាបាលដ៏ល្អបំផុត។

ដំណាក់កាល ០ ៖ មហារីកសិ្ថតក្នុងដំណាក់កាលដំបូង កោសិកាមហារីកមានតែនៅក្នុងផ្នែកខាងក្នុងបង្អស់នៃពោះវៀន។

ដំណាក់កាលទី១ ៖ កោសិកាមហារីកបំផ្លាញដល់តំបន់យ៉ាងច្រើននៃស្រទាប់ក្នុងនៃពោះ

វៀនធំ។

ដំណាក់កាលទី២ ៖ កោសិកាមហារីកបានចេញក្រៅពីបរិវេណពោះវៀន ប៉ុន្តែមិនទាន់រីកសាយដល់កូនកណ្តុរឡើយ។

ដំណាក់កាលទី៣ ៖ កោសិកាមហារីកបានរីកសាយដល់កូនកណ្តុរ ប៉ុន្តែមិនទាន់រីកដល់សរិរាង្គផ្សេងៗនៃសារពាង្គកាយឡើយ។

ដំណាក់កាលទី៤ ៖ កោសិកាមហារីកបានរីកសាយដល់សរិរាង្គផ្សេងៗនៃសារពាង្គកាយ។ មហារីកពោះវៀនងាយនឹងផា្លស់ទីទៅផ្នែកថ្លើម និង សួតជាមុន។

តើធ្វើការព្យាបាលជម្ងឺមហារីកពោះវៀនយ៉ាងដូចមេ្តច?

បច្ចុប្បន្ន ការព្យាបាលជម្ងឺមហារីកពោះវៀនច្រើនប្រើវិធីព្យាបាលរួមផ្សំគ្នា រួមមាន ៖ ការព្យាបាលដោយវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្ត ការព្យាបាលប្រមូលផ្តុំចំគោលដៅ-ល-។

1. ការព្យាបាលដោយវះកាត់ ៖ ការវះកាត់ជាវិធីព្យាបាលសំខាន់ក្នុងការព្យាបាលជម្ងឺមហារីកពោះវៀន។ មហារីកពោះវៀនដំណាក់កាល០ សំខាន់ប្រើការព្យាបាលដោយវះកាត់ផ្នែកខាងក្រៅ មុន និងក្រោយវះកាត់អាចប្រើការព្យាបាលដោយវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្ត ឬ ការព្យាបាលតាមថ្នាំចិនមកជំនួយ។

2.ការព្យាបាលដោយវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្ត ៖ មុនការវះកាត់ប្រើការព្យាបាលដោយវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្តធ្វើអោយដុំសាច់រួញតូច បង្កើនអត្រានៃការវះកាត់ចោល។ ក្រោយការវះកាត់ ប្រើការព្យាបាលនេះអាចសំលាប់ចោលមេរោគបង្កជម្ងឺ កាត់បន្ថយការលាប់ឡើងវិញ។ ចំពោះអ្នកជម្ងឺមហារីកពោះវៀនដំណាក់កាលចុងក្រោយ ការព្យាបាលតាមបែបគីមីសាស្រ្តអាចជាវិធីព្យាបាលសម្រួលដង្ហើមជីវិត កែតម្រួលគុណភាពរស់នៅរបស់អ្នកជម្ងឺ ពន្យាអាយុជីវិត ប៉ុន្តែការព្យាបាលដោយវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្តធ្វើអោយមានផលប៉ះពាល់អាក្រក់យ៉ាងលេចធ្លោរដល់អ្នកជម្ងឺដូចជា ៖ តឹងទ្រូង ចង់ក្អួត-ល- ។

3.ការព្យាបាលតាមសភាពសារពាង្គកាយ ៖ ការព្យាបាលតាមសភាពសារពាង្គកាយជាវិធីព្យាបាលដ៏ថ្មីមួយប្រភេទ ហើយត្រូវបានទទួលស្គាល់ថាមានប្រសិទ្ធភាព យោងតាមទីតាំងមិនដូចគ្នានៃដុំសាច់ ថ្នាំប្រឆាំងនឹងមហារីកដែលដាក់តាមសភាពសារពាង្គកាយទៅសំលាប់ចោលកោសិកាមហារីក មានការប៉ះពាល់តិចដល់សរិរាង្គធម្មតា បើប្រៀបធៀបនឹងការព្យាបាលតាមបែបគីមីជាការព្យាបាលបែបចាស់ ការព្យាបាលតាមសភាពសារពាង្គកាយនេះមានផលប៉ះពាល់តិចតួចជាង។

4.ការព្យាបាលតាមថ្នាំចិន ៖ អាចធ្វើជាវិធីព្យាបាលមួយក្នុងចំនោមការព្យាបាលរួមផ្សំគ្នា ស័ក្តិសមប្រើជាមួយអ្នកជម្ងឺដែលមិនស័ក្តិសមធ្វើការវះកាត់ និង ការព្យាបាលដោយវិទ្យុសកម្ម និង តាមបែបគីមីសាស្រ្ត ឬ អ្នកជម្ងឺដែលក្រោយការវះកាត់ទៅលាប់ឡើងវិញ។

5.ការព្យាបាលដោយចាក់បញ្ចូល ៖ សំដៅនៅក្រោមស្ថានភាពដែលមិនវះកាត់បើកទីតាំងជម្ងឺ នៅតាមសរសៃឈាម លើស្បែកចោះរន្ធជារូងតូចមួយត្រឹមតែប៉ុន្មានមីលីមែត្រប៉ុណ្ណោះ ឬ តាមវិធីព្យាបាលដែលបន្សល់មុខរបួសតូចបំផុតដែលឆ្លងកាត់តាមបំពង់ដែលសារពាង្គកាយមានស្រាប់ នៅក្រោមដំនឹកនាំម៉ាស៊ីនព្យាបាល(ម៉ាស៊ីនឆ្លុះរួបភាព ម៉ាស៊ីនឆ្លុះទំលុះមើល CT MR ពិនិត្យអេកូ) ទៅព្យាបាលនៅតាមផ្នែកទីតាំងជម្ងឺ។ ការព្យាបាលដោយចាក់បញ្ចូលរួមមានចំនុចពិសេសដូចជា ៖ បន្សល់មុខរបួសតូច ងាយស្រួល សុវត្ថិភាព មានប្រសិទ្ធភាព ហើយមានមិនសូវមានប្រតិកម្ម និង ពេលសំរាកមន្ទីរពេទ្យខ្លី។

6. ការព្យាបាលពន្លឺអាភាសកម្ម ៖ ការព្យាបាលពន្លឺអាភាសកម្មគឺប្រើប្រាស់កាំរស្មីដ៏មុត ទៅសំលាប់កោសិកាមហារីកដ៏មានប្រសិទ្ធភាព ជាវិធីព្យាបាលដោយមិនមានមុខរបួសម្យ៉ាង។ វិធីព្យាបាលបែបនេះមិនដូចការវះកាត់ ការព្យាបាលតាមវិទ្យុសកម្ម ការព្យាបាលតាមបែបគីមីសាស្រ្ត និង ការព្យាបាលតាមប្រព័ន្ធការពារសារពាង្គកាយឡើយ អាចប្រើក្នុងវិស័យវេជ្ជសាស្រ្តទៅព្យាបាលជម្ងឺមហារីកពោះវៀន។

ការព្យាបាលជម្ងឺមហារីកពោះវៀន

តើមានការការពារពីជម្ងឺមហារីកពោះវៀនធំយ៉ាងដូចមេ្តច?

1.ការពារមហារីកពោះវៀនជាដំបូងត្រូវចាប់ផ្តើមពីរបបអាហារ។

2.ជាដំបូងកែតម្រួលរបបអាហារ រៀបចំអោយសមស្រប គួរទទួលទានអាហារមានវីតាមីន និង សារធាតុគីមីតិច កុំសូវបរិភោគសារធាតុប្រូតេអ៊ីនខ្ពស់ សារធាតុខ្លាញ់ខ្ពស់ ជាតិក្តៅខ្ពស់។

3.ចំនុចទី២ត្រូវកត់សំគាល់គឺ បោះបង់ចោលទំលាប់អាក្រក់ក្នុងជីវភាពប្រចាំថ្ងៃ ដូចជា ៖ ការផឹកស្រា ជក់បារី ធ្វើការយប់មិនគេង ការបរិភោគអាចដល់ឆ្អែតពេក-ល-។

4.ចំនុចទី៣ត្រូវកត់សំគាល់គឺ ត្រូវខំប្រឹងព្យាបាលជម្ងឺក្តៀន រលាកពោះវៀនធំរួមមានដំបៅ-ល- ដែលតែងតែឃើញក្នុងជម្ងឺនៃពោះវៀន។

5.ចំនុចទី៤ត្រូវកត់សំគាល់គឺខំប្រឹងប្រែងធ្វើលំហាត់ប្រាណ មានចិត្តអំណត់ បង្កើនថាមពលប្រព័ន្ធការពារសារពាង្គកាយ។

អាចទទួលបានការគាំទ្រអ្វីខ្លះ?

បច្ចុប្បន្ន វិធីព្យាបាលមហារីកពោះវៀននៅក្នុងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានដូចជា ការវះកាត់ ការព្យាបាលដោយចាក់បញ្ចូលបិទសរសៃឈាម និងការព្យាបាលដោយពន្លឺអាភាសកម្ម។ ការវះកាត់ធម្មតាសំខាន់គឺស័ក្តិសមនឹងអ្នកជម្ងឺមហារីកពោះវៀនដំណាក់កាលដំបូង ការព្យាបាលដោយចាក់បញ្ចូលបិទសរសៃឈាម និងការព្យាបាលដោយពន្លឺអាភាសកម្មសំខាន់គឺស័ក្តិសមនឹងអ្នកជម្ងឺមហារីកពោះវៀនដំណាក់កាលកណ្តាល និងចុងក្រោយ។ ការព្យាបាលដោយចាក់បញ្ចូលគឺតាមរយៈការចោះលើខ្លួនប្រាណអ្នកជម្ងឺប្រវែង1-2មីលីម៉ែត នៅក្រោមការដឹកនាំនៃបរិក្ខារូបភាពផ្នែកវេជ្ជសាស្ត្រធ្វើការទំលុះចូល នៃបំពង់បូម បំពង់សរសៃល្អិតឆ្មារ និងឧបករណ៍ជាក់លាក់ដ៏ពិសេសស៊កបញ្ចូលទៅដល់ទីតាំងជម្ងឺក្នុងរាងកាយមនុស្សដើម្បីធ្វើការវិនិច្ឆ័យរោគ ឬពេលបូមយកជាលិកាធ្វើការព្យាបាលចាក់បញ្ចូលថ្នាំ។ នៅមន្ទីរពេទ្យនេះបានជ្រើសយកសណ្ឋាននៃក្រុមអ្នកជំនាញ បង្កើតជាកូនក្រុមតូចមួយជំនាញព្យាបាលចំពោះអ្នកជម្ងឺមហារីកពោះវៀនក្នុងការកំណត់នូវវិធីពហុព្យាបាល។ ក្នុងនោះ អ្នកជំនាញអាចនឹងប្រើប្រាស់ការព្យាបាលតាមពន្លឺអាភាសកម្មចំពោះអ្នកជម្ងឺមហារីកពោះវៀនដំណាក់កាលកណ្តាល និងចុងក្រោយ ក្រោមការចូលរួមនៃការប្រើប្រាស់នូវពន្លឺអុកស៊ីសែនដែលប៉ះមិនបាន ក្រោមប្រសិទ្ធភាពនៃពន្លឺ មានអត្រាប្រសិទ្ធភាពខ្ពស់ក្នុងការសំលាប់កោសិកាមហារីក។ ប្រសិទ្ធភាពនៃគុណសម្បត្តិបច្ចេកវិទ្យាស្នាមរបួសតូចតែមួយប្រភេទ ជៀសវាងនូវការព្យាបាលធម្មតាដូចជាចាក់ថ្នាំគីមី និងបាញ់កាំរស្មីដែលនាំមកនូវផលប៉ះពាល់ អាចកាន់តែមានប្រសិទ្ធភាពទាំងស្រុងក្នុងការព្យាបាលមហារីកពោះវៀន។ ស្របពេលនោះផងដែរ នៅក្នុងមន្ទីរពេទ្យនៅផ្គត់ផ្គង់បន្ទប់ជម្ងឺ និងរបបអាហារដែលមានជីវជាតិដ៏សមរម្យក្នុងការជួយឲ្យអ្នកជម្ងឺមានតុល្យភាពក្នុងរាងកាយ បន្ថែមជំហានជាសះស្បើយ។

មន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា ថៃនិងប្រទេសជាច្រើនទៀត។ ជារៀងរាល់ឆ្នាំបានទទួលបញ្ជូនអ្នកជម្ងឺបរទេសផ្នែកមហារីកពីទីសា្នក់ការទៅព្យាបាលនៅប្រទេសចិន តាមរយៈការព្យាបាលអ្នកជម្ងឺមហារីកបានរីកសាយភាយទូទាំងពិភពលោក។

ស្ថិតនៅក្រោមស្ថានភាពដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនបន្ថែមបន្ទុកដល់អ្នកជម្ងឺនោះ នៅមានមួយផ្នែកគឺផ្តល់ឱ្យអ្នកជម្ងឺមានសេចក្តីទុកចិត្តនូវសេវាកម្មព្យាបាលគ្រប់ផ្នែកទាំងអស់ មួយផ្នែកទៀតគឺលើកកំពស់ប្រសិទ្ធភាព និងគុណភាពនៃការព្យាបាល។ ប្រព័ន្ធជាច្រើនក្នុងការទំនាក់ទំនងរវាងវេជ្ជបណ្ឌិត និង អ្នកជម្ងឺ រួមមានដូចជា ពិគ្រោះយោបល់តាមអនឡាញ តាមអ៊ីម៉ែល តាមរយៈទូរស័ព្ទ ព្រមទាំងណាត់ជួបពិគ្រោះយោបល់ទល់មុខគ្នា ដើម្បីពង្រីកនូវសេវាកម្មពិគ្រោះយោបល់ឱ្យធំទូលំទូលាយដល់អ្នកជម្ងឺ និងជួយឱ្យពួកគាត់មានប្រសិទ្ធភាពក្នុងប្រឆាំងនឹងជម្ងឺមហារីក។

មហារីកសុដន់
មហារីកថ្លើម
មហារីកកស្បូន
មហារីកលឹង្គ
មហារីកបំពង់ក
មហារីកពោះវៀនធំ
មហារីកកន្សោមកូន
មហារីកសួត
មហារីកក្រពះ
មហារីកបំពង់អាហារ
មហារីកឆ្អឹង
មហារីកខួរក្បាល
ជម្ងឺមហារីកឈាម(ឈាមសស៊ីឈាមក្រហម)
មហារីកច្រមុះ និង បំពង់ក
មហារីកយោនី
មហារីកកូនកណ្តុរ
មហារីកក្រពេញប្រូស្តាត
មហារីកស្បូន
មហារីកខួរឆ្អឹង
មហារីកស្បែក
មហារីកប្លោកនោម
មហារីកត្រសាល់គូទ
មហារីកមាត់
មហារីកលំពែង
មហារីកតំរងនោម
មហារីកពងស្វាស
មហារីកពោះវៀនតូច
មហារីកពោះវៀន
មហារីកក្រពេញទីរ៉ូអ៊ីត
មហារីកប្រមាត់
មហារីកដែលមានឈ្មោះថាសបធីសូធូមរ័
មហារីកអណ្តាត
មហារីកក្រពេញអាដ្រេណាល់
មហារីកភ្នែក
អាការៈរបស់ជម្ងឺមហារីកសួត
អាការៈរបស់ជម្ងឺមហារីកថ្លើម
អាការៈរបស់ជម្ងឺមហារីកសុដន់
អាការៈរបស់ជម្ងឺមហារីកកស្បូន
អាការៈរបស់ជម្ងឺមហារីកគ្រាប់ឈាម
អាការៈរបស់ជម្ងឺមហារីកពោះវៀនធំ
អាការៈរបស់ជម្ងឺមហារីកកូនកណ្តុរ
អាការៈរបស់ជម្ងឺមហារីកក្រពេញប្រូស្តាត
អាការៈរបស់ជម្ងឺមហារីកខួរក្បាល
អាការៈរបស់ជម្ងឺមហារីកបំពង់អាហារ
អាការៈរបស់ជម្ងឺមហារីកពោះវៀន
អាការៈរបស់ជម្ងឺមហារីកមាត់
អាការៈរបស់ជម្ងឺមហារីកប្លោកនោម
រោគសញ្ញាមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)
អាការៈរបស់ជម្ងឺមហារីកយោនី
អាការៈរបស់ជម្ងឺមហារីកត្រសាល់គូទ
អាការៈរបស់ជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
អាការៈរបស់ជម្ងឺមហារីកប្រមាត់
អាការៈរបស់ជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
រោគសញ្ញាមហារីកអណ្តាត
អាការៈរបស់ជម្ងឺមហារីកបំពង់ក
អាការៈរបស់ជម្ងឺមហារីកភ្នែក
រោគសញ្ញានៃជម្ងឺមហារីកពោះវៀនតូច
រោគសញ្ញាជម្ងឺមហារីកពងស្វាស
អាការៈរបស់ជម្ងឺមហារីកច្រមុះ និង បំពង់ក
អាការៈរបស់ជម្ងឺមហារីកតំរងនោម
អាការៈរបស់ជម្ងឺមហារីកក្រពះ
អាការៈរបស់ជម្ងឺមហារីកកន្សោមកូន
អាការៈរបស់ជម្ងឺមហារីកលំពែង
អាការៈរបស់ជម្ងឺមហារីកឆ្អឹង
អាការៈរបស់ជម្ងឺមហារីកស្បែក
អាការៈរបស់ជម្ងឺមហារីកលឹង្គ
អាការៈរបស់ជម្ងឺមហារីកខួរឆ្អឹង
អាការៈរបស់ជម្ងឺមហារីកស្បូន
អាការៈរបស់ជម្ងឺ​មហារីកក្រពេញអាដ្រេណាល់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកថ្លើម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសុដន់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកស្បូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកគ្រាប់ឈាម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកខួរក្បាល
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញប្រូស្តាត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកឆ្អឹង
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកស្បែក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកលឹង្គ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសួត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកន្សោមកូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកូនកណ្តុរ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពះ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀនធំ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកលំពែង
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់អាហារ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកប្លោកនោម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកដែលមានឈ្មោះថាសបធីសូធូមរ័(Soft Tissue Tumors)
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកយោនី
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកត្រសាល់គូទ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកស្បូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកប្រមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
ការធ្វើរោគវិនិច្ឆ័យមហារីកអណ្តាត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់ក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញអាដ្រេណាល់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកភ្នែក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀនតូច
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកខួរឆ្អឹង
រោគវិនិច្ឆ័យជម្ងឺមហារីកពងស្វាស
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកច្រមុះ និង បំពង់ក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកតំរងនោម
ការព្យាបាលជម្ងឺមហារីកសុដន់
ការព្យាបាលជម្ងឺមហារីកថ្លើម
ការព្យាបាលជម្ងឺមហារីកកស្បូន
ការព្យាបាលជម្ងឺមហារីកសួត
ការព្យាបាលជម្ងឺមហារីកខួរក្បាល
ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាត
ការព្យាបាលជម្ងឺមហារីកគ្រាប់ឈាម
ការព្យាបាលជម្ងឺមហារីកស្បែក
ការព្យាបាលជម្ងឺមហារីកលឹង្គ
ការព្យាបាលជម្ងឺមហារីកកន្សោមកូន
ការព្យាបាលជម្ងឺមហារីកក្រពះ
ការព្យាបាលជម្ងឺមហារីកពោះវៀន
ការព្យាបាលជម្ងឺមហារីកពោះវៀនធំ
ការព្យាបាលជម្ងឺមហារីកលំពែង
ការព្យាបាលជម្ងឺមហារីកបំពង់អាហារ
ការព្យាបាលជម្ងឺមហារីកមាត់
ការព្យាបាលជម្ងឺមហារីកប្លោកនោម
ការព្យាបាលមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)
ការព្យាបាលជម្ងឺមហារីកយោនី
ការព្យាបាលជម្ងឺមហារីកត្រសាល់គូទ
ការព្យាបាលជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
ការព្យាបាលជម្ងឺមហារីកស្បូន
ការព្យាបាលជម្ងឺមហារីកប្រមាត់
ការព្យាបាលជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
ការព្យាបាលមហារីកអណ្តាត
ការព្យាបាលជម្ងឺមហារីកបំពង់ក
ការព្យាបាលជម្ងឺមហារីកក្រពេញអាដ្រេណាល់
ការព្យាបាលជម្ងឺមហារីកភ្នែក
ការព្យាបាលជម្ងឺមហារីកពោះវៀនតូច
ការព្យាបាលជម្ងឺមហារីកខួរឆ្អឹង
ការព្យាបាលជម្ងឺមហារីកពងស្វាស
ការព្យាបាលជម្ងឺមហារីកច្រមុះ និង បំពង់ក
ការព្យាបាលជម្ងឺមហារីកឆ្អឹង
ការព្យាបាលជម្ងឺមហារីកតំរងនោម
ការព្យាបាលជម្ងឺមហារីកកូនកណ្តុរ