ភាសាខ្មែរ ទំនាក់ទំនងយើងខ្ញុំ
ភាសាខ្មែរ
Tiếng Việt
English
Philippine
Indonesian
Bangladesh
Arabic
中国( 简体 / 繁體 )
ទីស្នាក់ការទូទាំងពិភពលោក
ខ្ញុំចង់ចែករំលែក:
ប្រវត្តិ និងការរីកចំរើននៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក--ប្រទេសកម្ពុជា
រំកិលម៉ៅ(កុំព្យូទ័រ) នឹងស្វែងយល់ពីព័ត៌មានកាន់តែច្រើន!
ផ្តល់ជូននូវសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ពេញចិត្តបំផុតសំរាប់មនុស្សជាតិ
ផ្តល់ជូននូវសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ពេញចិត្តបំផុតសំរាប់មនុស្សជាតិ

មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានស្រាវជ្រាវដោយឥតឈប់នូវបច្ចេកវិទ្យាថ្មីបំផុតក្នុងវិស័យព្យាបាលជម្ងឺមហារីក និងប្រើប្រាស់យ៉ាងសកម្មនូវគំនិតថ្មីៗក្នុងការព្យាបាលមហារីកតាមលក្ខណៈស្តង់ដា ជាលក្ខណៈបុគ្គលភាព ជាលក្ខណៈមនុស្សជាតិ ការព្យាបាលដោយវិចារណញ្ញាណ ការព្យាបាលដោយស្នាមរបួសតូច និងព្យាបាលចំរុះគ្រប់ផ្នែក។ បង្កើតបានជាទំរង់ក្នុងការព្យាបាល "ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន" ទទួលបានការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់អ្នកជម្ងឺមហារីកទាំងក្នុងនិងក្រៅប្រទេសជាច្រើន។

ជំរុញបន្ថែមនូវការសហការ និងការអភិវឌ្ឍវិស័យសុខាភិបាលសំរាប់កម្ពុជានិងចិន
ជំរុញបន្ថែមនូវការសហការ និងការអភិវឌ្ឍវិស័យសុខាភិបាលសំរាប់កម្ពុជានិងចិន

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលកម្ពុជាសង្ឃឹមថាសម្ព័ន្ធព្យាបាលប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនត្រឹមតែបានបង្កើតការិយាល័យតំណាងនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងសង្ឃឹមថាតាមរយៈបណ្តាញនានានឹងនាំយកបច្ចេកវិទ្យាឈានមុខ និងសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ល្អមកផ្សព្វផ្សាយនៅកម្ពុជា ជាការជំរុញនូវការសហការ និងការអភិវឌ្ឍវិស័យសុខាភិបាលមួយជំហានបន្ថែមទៀតសំរាប់កម្ពុជានិងចិន។

បច្ចេកវិទ្យាឈានមុខមានការស្វាគមន៍លើសេវាកម្មយ៉ាងយកចិត្តទុកដាក់
បច្ចេកវិទ្យាឈានមុខមានការស្វាគមន៍លើសេវាកម្មយ៉ាងយកចិត្តទុកដាក់

ខែមិថុនា ឆ្នាំ2012 មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ ការិយាល័យតំណាងមិនត្រឹមតែបានអញ្ជើញអ្នកឯកទេសផ្តល់ជូននូវសេវាពិគ្រោះឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូននូវសេវាកម្មជួយរៀបចំវីសារ កក់សំបុត្រយន្តហោះ ទទួលអ្នកជម្ងឺពីព្រលានយន្តហោះសំរាប់ពួកគាត់ទៀតផង។ បច្ចេកវិទ្យាឈានមុខ សេវាកម្មដ៏គួរឲ្យទុកចិត្តបានធ្វើឲ្យការិយាល័យតំណាងនៅរាជធានីភ្នំពេញទទួលបានការវាយតម្លៃល្អពីប្រជាជនកម្ពុជា។

កិច្ចសហប្រតិបត្តិកាកម្ពុជានិងចិនប្រឆាំងនឹងជម្ងឺមហារីក
កិច្ចសហប្រតិបត្តិកាកម្ពុជានិងចិនប្រឆាំងនឹងជម្ងឺមហារីក

ភាគតិចណាស់នៅលើសាកលលោកដែលក្តាប់បាននូវការព្យាបាលចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ125 ការព្យាបាលកករំលាយ ការព្យាបាលជីវសាស្ត្រ និងការព្យាបាលចាក់បញ្ចូលបិទសរសៃឈាម និងជាប្រទេសដែលមានវិធីព្យាបាលមហារីកដោយស្នាមរបួសតូច។ ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលសង្ឃឹមថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងផ្សព្វផ្សាយនូវបច្ចេកវិទ្យាឈានមុខនេះដល់កម្ពុជា ជំរុញអភិវឌ្ឍវិស័យវេជ្ជសាស្ត្រកម្ពុជាដើម្បីកម្ពុជានិងចិនរួមសហការគ្នាប្រឆាំងមហារីក។

ផ្សព្វផ្សាយពីសកម្មភាពនៅកម្ពុជា

លោក Lin Chi Cheng ប្រធានសម្ព័ន្ធប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងនាំយកបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រទំនើបឈានមុខគេ និងសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ល្អមកផ្សព្វផ្សាយដល់ប្រទេសកម្ពុជា ដើម្បីជាការខិតខំព្យាយាមអភិវឌ្ឍន៍វិស័យព្យាបាលមហារីករវាងប្រទេសកម្ពុជានិងចិន។

លើកកំពស់ចំណេះដឹងការពារមហារីក កម្ពុជានិងចិនសហការគ្នាប្រឆាំងមហារីក
លើកកំពស់ចំណេះដឹងការពារមហារីក កម្ពុជានិងចិនសហការគ្នាប្រឆាំងមហារីក

គោលសំខាន់នៃសេវាកម្មរបស់ការិយាល័យតំណាងនៅរាជធានីភ្នំពេញប្រទេសកម្ពុជាគឺ ៖ ផ្តល់ជូននូវសេវាកម្មដ៏គួរជឿទុកចិត្តបំផុតសំរាប់អ្នកជម្ងឺមហារីកកាន់តែច្រើន។ ការិយាល័យតំណាងរាជធានីភ្នំពេញនៅមានការកំណត់ពេលវេលារៀបចំសិក្ខាសាលាស្តីពីសុខភាពនិងសកម្មភាពនានាជាការបំពេញបន្ថែមនូវចំណេះដឹងផ្នែកមហារីកប្រចាំថ្ងៃ លើកកំពស់ចំណេះដឹងប្រឆាំងមហារីកសំរាប់មនុស្សជាតិ ដើម្បីឈានទៅដល់គោលដៅមួយកាត់បន្ថយអត្រាកើតមានជម្ងឺ និងអត្រាស្លាប់ដោយសារជម្ងឺមហារីក ហើយជាក់ស្តែងទីបំផុតក៏ជាទស្សនៈវិស័យមួយក្នុងការជួយគ្នាប្រឆាំងមហារីកសំរាប់ប្រជាជនកម្ពុជាផងដែរ។

បច្ចេកវិទ្យា និងសេចក្តីស្រលាញ់ទាំងពីរនេះបង្កើតបានជារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ
បច្ចេកវិទ្យា និងសេចក្តីស្រលាញ់ទាំងពីរនេះបង្កើតបានជារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ

មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនត្រឹមតែប្រើប្រាស់នូវបច្ចេកវិទ្យាឈានមុខ និងសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ល្អប៉ុណ្ណោះទេ ថែមទាំងប្រកាន់ខ្ជាប់នូវស្មារតីទឹកចិត្តមនុស្សធម៌តែងតែជួយដល់អ្នកជម្ងឺមហារីកដែលជួបនឹងវិបត្តិផ្នែកសេដ្ឋកិច្ចត្រូវការថវិការព្យាបាល។ ខែកក្កដា ឆ្នាំ2012 តាមរយៈការឧបត្ថម្ភបរិច្ចាកចំនួនពីរលើក មូលនិធិសម្ព័ន្ធប៉អាយ ជួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រ និងការិយាល័យតំណាងកំណត់ពេលវេលាសាកសួរជាដើមក្នុងការជួយដល់កុមារាមានជម្ងឺមហារីកនៅហាណូយប្រទេសវៀតណាមឈ្មោះថា យ័នវិនដូ ការប្រារព្ធលើកនោះទទួលបានការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់អ្នកជម្ងឺមហារីកជាច្រើនទាំងក្នុងនិងក្រៅប្រទេស។

ទំរង់ថ្មីក្នុងការសហការប្រឆាំងមហារីក "ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន"
ទំរង់ថ្មីក្នុងការសហការប្រឆាំងមហារីក "ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន"

ទំរង់ថ្មីក្នុងការសហការប្រឆាំងមហារីក "ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន"របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាផ្នត់គំនិតថ្មីមួយប្រភេទរវាងបច្ចេកវិទ្យាអឺរ៉ុបដោយស្នាមរបួសតូច និងវេជ្ជសាស្ត្រចិនដែលមានប្រវត្តិរាប់ពាន់ឆ្នាំរួមផ្សំបញ្ចូលគ្នាក្នុងការព្យាបាលមហារីក ទំរង់ព្យាបាលរបៀបនេះទទួលបានមោទនភាព និងការវាយតម្លៃយ៉ាងខ្ពង់ខ្ពស់ពីអ្នកជម្ងឺមហារីកជាច្រើន។

ការចំណាយព្យាបាលនៅប្រទេសចិនមានតម្លៃទាបជាងប្រទេសសិង្ហបុរីចំនួនបីដង
ការចំណាយព្យាបាលនៅប្រទេសចិនមានតម្លៃទាបជាងប្រទេសសិង្ហបុរីចំនួនបីដង

ជ្រើសរើសមធ្យោបាយព្យាបាលមហារីកប្រភេទដូចគ្នា ការចំណាយព្យាបាលនៅចិនមានតម្លៃទាបជាងប្រទេសសិង្ហបុរីចំនួនបីដង។ក្រោមស្ថានភាពឈានទៅដល់ប្រសិទ្ធភាពដូចគ្នានោះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចសម្រួលបញ្ហាសេដ្ឋកិច្ចជូនអ្នកជម្ងឺ ធានាប្រើប្រាស់នូវបច្ចេកវិទ្យាព្យាបាលឈានមុខគេ ដើម្បីផ្គត់ផ្គង់សេវាកម្មព្យាបាលដ៏ល្អសំរាប់អ្នកជម្ងឺមហារីកទាំងអស់។

លើកកំពស់ចំណេះដឹងការពារនិងប្រឆាំងមហារីក--សិក្ខាសាលាស្តីពីសុខភាព
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រារព្ធសិក្ខាសាលាប្រឆាំងមហារីកខ្នាតធំនៅក្នុងទីក្រុងខ្នាតអន្តរជាតិនៃខេត្តសៀមរាប

ប្រាសាទអង្គវត្តដែលជានគរបុរាណដ៏ល្បីល្បាញទូទាំងពិភពលោក រួមជាមួយនោះដែរ ថ្ងៃទី 27 ខែ កញ្ញា ជាទិវាទេសចរណ៍អន្តរជាតិផងដែរ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រារព្ធ "សិក្ខាសាលាស្វែងយល់ពីជំងឺមហារីក និង ការព្យាបាល" ឡើងយ៉ាងគគ្រឹកគគ្រេងនៅខេត្តសៀមរាប។ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបភ្ញៀវទេសចរណ៍ ក្រុមការងារមន្ទីរពេទ្យ និង

《ការយល់ដឹង និងបច្ចេកវិទ្យាព្យាបាលជម្ងឺមហារីក》ពង្រឹងការយល់ដឹងមូលដ្ឋានពីជម្ងឺមហារីក

ប្រធានឯកទេសផ្នែកមហារីកនៅក្នុងកម្មវិធីសិក្ខាសាលា លោកផឹងស៊ាវឆឹបានជជែកអំពីកត្តាកើតមហារីក ទំលាប់ក្នុងជីវភាព របបអាហារប្រឆាំងមហារីក បង្កើតយន្តការ រោគសញ្ញាដំបូង ជួបប្រទះដំណាក់កាលដំបូង និងចំណេះដឹងផ្នែកមហារីកលក្ខណៈមូលដ្ឋានបំផុត ដើម្បីសង្ឃឹមថានឹងអាចពង្រឹងបន្ថែមនូវចំណេះដឹងមហារីកសំរាប់ប្រជាជនកម្ពុជា។

មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រើប្រាស់នូវទម្រង់ព្យាបាល​ "ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន" ដើម្បីឲ្យអ្នកជម្ងឺមហារីកនិងសមាជិកក្រុមគ្រួសារដែលទទួលរងទារុណកម្មដោយជម្ងឺមហារីកនោះ នំាមកនូវការព្យាបាលដែលមានក្តីសង្ឃឹមថ្មីឡើងវិញ។

អ្នកជម្ងឺមហារីកក្រលៀននៅកម្ពុជា--ចែម ឆាយ
អ្នកជម្ងឺមហារីកសួតនៅកម្ពុជា--តែ ហ៊ុយគាវ
អ្នកជម្ងឺមហារីកសួតនៅកម្ពុជា-- សេង ងួន
ការផ្សាញពីបណ្តាញសារព័ត៌មាន
ខ្លឹមសាររបាយការណ៍ព័ត៌មាន《កាសែតរស្មីកម្ពុជា》៖

លោក Lin Chi Cheng ប្រធានសម្ព័ន្ធប៉អាយបានដឹកនាំក្រុមបេសកកម្មទស្សនាប្រទេសកម្ពុជា និងបានបើកសន្និសីទកាសែតមួយ។ លោកLinបានបង្ហាញនៅក្នុងកិច្ចប្រជុំនោះថា ការិយាល័យតំណាងនៅរាជធានីភ្នំពេញនឹងផ្គត់ផ្គង់នូវសេវាពិគ្រោះយោបល់ដោយឥតគិតថ្លៃ ដើម្បីជួយដល់អ្នកជម្ងឺប្រទេសកម្ពុជាក្នុងការប្រឆាំងមហារីក។

ខ្លឹមសាររបាយការណ៍ព័ត៌មាន《កាសែតកោះសន្តិភាព》៖

ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ លោក Lin Chi Cheng ប្រធានសម្ព័ន្ធប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបើកនូវសន្និសីទកាសែតមួយ ចំនុចសំខាន់គឺរៀបរាប់ពីបច្ចេកវិទ្យាថ្មីក្នុងការព្យាបាលមហារីកដោយស្នាមរបួសតូច។

ខ្លឹមសាររបាយការណ៍ទូរទស្សន៍ហង្សមាស (HANG MEAS)៖

មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ចំណុចសំខាន់ក្នុងនោះគឺដើម្បីធ្វើឲ្យមនុស្សជាតិយល់ដឹងពីចំណេះដឹងមូលដ្ឋាននៃជម្ងឺមហារីក ក៏ដើម្បីផ្គត់ផ្គង់នូវបច្ចេកវិទ្យាថ្មីព្យាបាលមហារីកដល់ប្រជាជនកម្ពុជា។