រៀងរាល់មួយសប្តាហ៍ម្តងដែល “ខ្ញុំមើលក្វាងចូវ” សកម្មភាពនេះជិតបានចាប់ផ្តើម
ហើយ សប្តាហ៍នេះ ក្រុមការងារនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានចាត់ចែងនាំអ្នកជម្ងឺទៅលេងនៅទីណា? លឺថានៅក្វាងចូវប្រទេសចិនវិហារ Nan sha tian houគឺជាវិហារMa zuដែលធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ស្ថាបត្យកម្មទាំងមូលគឺរចនាស្ថាបត្យកម្មតាមក្បូរក្បាច់រចនាពីព្រះបរមរាជវាំងQing dai ប្រកបដោយភាពឧឡារិក ក្បូរក្បាច់រចនាពីព្រះបរមរាជវាំងដ៏អស្ចារ្យ។ អញ្ចឹងគឺធ្វើឲ្យពួកយើងបានមើលឃើញជាភ័ស្តុតាងដោយភ្នែកផ្ទាល់ពីស្ថាបត្យកម្មដ៏ឆើតឆាយទាំងនេះចុះ!
ថ្ងៃទី8 ខែសីហា ក្រុមការងារនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានចាត់ចែងនាំអ្នកជម្ងឺបរទេស និង ក្រុមគ្រួសារអ្នកជម្ងឺទៅលេងនៅវិហារTien hou ទស្សនានូវអរិយធម៌បុរាណ និង ទទួលនូវអារម្មណ៍ពីវប្បធម៌បុរាណប្រទេសចិន។ មនុស្សអង្គុយជាជួរក្នុងឡានក្រុងរបស់មន្ទីរពេទ្យ នៅតាមដងវិថីពោរពេញទៅដោយហ្វូងមនុស្ស និង រីករាយជាមួយនឹងបរិយាកាសក្រៅពីជីវិតប្រចាំថ្ងៃទាំងអស់គ្នា។ ពេលមកដល់ទីតាំងគោលដៅ ពួកយើងទាំងអស់គ្នាដកដង្ហើមទទួលបានអារម្មណ៍ថាបរិសុទ្ធខុសពីធម្មតា កំពូលភ្នំដ៏ខៀវស្រងាត់ ស្លឹកឈើពណ៌បៃតងមានម្លប់ត្រឈឹងត្រឈៃ ជាម្លប់ដល់ជុំវិញវិហារTien hou នៅក្នុងវិហារនោះផ្សែងធូបហោះឡើងទៅលើ និង ធ្វើឲ្យជីវិតទទួលនូវសេចក្តីសុខមនោរម្យ។ អ្នកជម្ងឺ និង ក្រុមគ្រួសារអ្នកជម្ងឺត្រូវបានទេសភាពដ៏ស្រស់ស្អាតនៅទីនោះស្រូបយកអស់ហើយ នៅក្នុងបរិយាកាសនេះទាំងអស់គ្នាបានសើចសប្បាយ និង ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ភាពត្រចះត្រចង់ក្នុងមួយថ្ងៃនេះបានធ្វើឲ្យមនុស្សបន្សល់ទុកនូវអារម្មណ៍ដ៏ល្អដោយមិនអាចប្រៀបផ្ទឹមបានឡើយ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនត្រឹមតែផ្តល់ឲ្យអ្នកជម្ងឺគ្រប់ៗរូបនូវមធ្យោបាយនៃបច្ចេកវិទ្យាក្នុងការព្យាបាលជម្ងឺប៉ុណ្ណោះទេ ថែមទាំងបង្កើនការយកចិត្តទុកដាក់លួងលោមផ្លូវចិត្តដល់អ្នកជម្ងឺទៀតផង សុទិដ្ឋិនិយម ខិតខំខ្នះខ្នែងលើកតំកើងកំរិតជីវភាព ជីវិតដោយក្តីអស់សង្ឃឹមទើបជាកំលាំងចិត្តដ៏មុតមាំក្នុងការជំនះនូវជម្ងឺដ៏កាចសាហាវនេះ ពួកយើងទាំងអស់គ្នានៅស្របតាមជាមួយលោកអ្នកជានិច្ច!