ថ្ងៃទី13 និងទី14 ខែកក្កដា ឆ្នាំ2012 សរុបទៅចំនួនពីរថ្ងៃ ក្រុមតំណាងនៃប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនទស្សនានូវ ¡¡ãសំព័ន្ធវិនិយោគប៉ អាយ¡¡¡À និង មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលនៅក្រោមបង្គាប់នេះ ព្រមទាំងសំណេះសំណាលគ្នាទៅវិញទៅមកជាមួយនឹង
លោកLin zhi chengជាប្រធានសំព័ន្ធប៉ អាយ លោកWang huai zhongជាប្រធានប្រចាំមន្ទីរពេទ្យ និងលោកPeng xiao chiជាប្រធានឯកទេសជម្ងឺមហារីក ។ ភាគីទាំងពីរគឺប្រជាពលរដ្ឋហ្វីលីពីនបានលើកកំពស់នូវសេវាកម្មពិគ្រោះ និង សេវាកម្មប្រឹក្សាយោបល់ជាមតិទូទៅរួមគ្នា និង បានផ្តល់ព័ត៌មានជាលក្ខណៈមិត្តភាពចំពោះសំព័ន្ធប៉ អាយផ្នែកវេជ្ជសាស្ត្រដែលមិនបែងចែកព្រំប្រទល់ មានស្មារតីអាណិតស្រលាញ់ក្នុងចិត្តទៀតផង។
មុនថ្ងៃទី28 ខែតុលា ឆ្នាំ2011 ក្រុមតំណាងផ្នែកវេជ្ជសាស្ត្រហ្វីលីពីនមួយក្រុមចំនួន34រូបបានទស្សនានូវមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ជម្រុញបន្ថែមនូវការប្តូរយោបល់គ្នាទៅវិញទៅមកពីបច្ចេកទេសអន្តរជាតិ កិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលទាក់ទងនឹងការហ្វឹកហ្វឺនបុគ្គលិកបច្ចេកទេសក្នុងការព្យាបាល និង មន្ទីរពេទ្យយើងខ្ញុំកំពុងដំណើរការទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងធំធេង និង ជ្រាលជ្រៅជាទីបំផុត។ នៅក្នុងឆ្នាំជាមួយគ្នានោះ លោកMin Nai អនុប្រធានហ្វីលីពីនបានជួបពិភាក្សាគ្នាជាមួយនឹងលោកLin zhi chengជាប្រធានសំព័ន្ធប៉ អាយ ភាគីទាំងសងខាងបានពិភាក្សាគ្នាក្នុងលក្ខណៈមិត្តភាពល្អ ថែមទំាងបង្កើនបន្ថែមនូវកិច្ចសហប្រតិបត្តិការទៅវិញទៅមកមួយកំរិតថែមទៀតរវាងហ្វីលីពីន និង ចិន ព្រមទាំងសំព័ន្ធវិនិយោគប៉ អាយ ដើម្បីឈានទៅដល់ជាមតិរួមមួយ។
ថ្ងៃដំបូងដែលទស្សនា ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានមើលនូវវីដេអូរៀបរាប់ពីសំព័ន្ធប៉ អាយ និង បានយល់ដឹងពីប្រវត្តិរូប និង ភាពខ្លាំងរបស់សំព័ន្ធប៉ អាយ ក្នុងខណៈពេលនោះអ្នកយកព័ត៌មានបានយកទូរស័ព្ទដៃមកថតសំលេង ខ្នះខ្នែងក្នុងការចូលរួម និង ពិភាក្សាគ្នា។ មិនតែប៉ុណ្ណោះ អ្នកយកព័ត៌មានបានសំភាសន៍លោកLin zhi chengដែលជាប្រធានសំព័ន្ធប៉ អាយរៀបរាប់ទាក់ទងនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រៅស្រុកនៃសំព័ន្ធ វប្បធម៌សាជីវ
កម្ម ព្រមទាំងគំនិតអភិវឌ្ឍន៍នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ក្នុងកម្មវិធីនោះសំលេងទះដៃឥតឈប់ឈរ បរិយាកាសកក់ក្តៅ ក្នុងកម្មវិធីទាំងមូលបន្តរៀបរាប់រហូតដល់ល្ងាចទើបបញ្ចប់។
ទស្សនាព្រឹកបន្ទាប់ ក្រុមតំណាងនៃប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ទស្សនានូវការរៀបរាប់សាច់រឿងទាំងមូលរបស់មន្ទីរពេទ្យ និង ខ្សែវីដេអូដែលស្តីអំពីបច្ចេកវិទ្យាខាងវេជ្ជសាស្ត្រ ថែមទាំងស្វែងយល់យ៉ាងជ្រាលជ្រៅពីសេវាកម្ម និង ការព្យាបាលក្នុងមន្ទីរពេទ្យ និង ខិតខំខ្នះខ្នែងដំណើរការពិភាក្សាគ្នាទៅវិញទៅមកជាមួយលោកPeng xiao chiដែលជាប្រធានឯកទេសផ្នែកមហារីក និងបានធ្វើការស្វែងយល់យ៉ាងស៊ីជម្រៅអំពីការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្នដើម្បីធ្វើការព្យាបាលជំងឺមហារីក។ បច្ចុប្បន្នមន្ទីរពេទ្យនេះបានបង្កើតជាទីស្នាក់ការនៅហ្វីលីពីន ដើម្បីជាជំនួយក្នុងសេវាកម្មពិគ្រោះយោបល់ដល់អ្នកជម្ងឺហ្វីលីពីន។
ក្នុងកំឡុងពេលនោះ លោកWang huai zhongជាប្រធានប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានឆ្លើយតបនឹងសំណួរដែលទាក់ទងនឹងគំរោងការថ្ងៃអនាគតក្នុងមន្ទីរពេទ្យជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន ថែមទាំងរៀបរាប់យ៉ាងលំអិតនូវប្រការដែលទាក់ទងនឹងសេវាកម្ម និង ការព្យាបាលក្នុងមន្ទីរពេទ្យ ធ្វើឲ្យប្រជាពលរដ្ឋហ្វីលីពីនទទួលបាននូវក្តីសង្ឃឹមសុភមង្គលសុខភាពទៀតផង។ អ្នកយកព័ត៌មានហ្វីលីពីនក៏បានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យយើងខ្ញុំផងដែរ និង ថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នា។ ដំណើរការនៅពេលព្រឹកបានបញ្ចប់ដោយពិធីចុះហត្ថលេខាដែលប្រកបដោយភាពអធឹកអធម។
រសៀលថ្ងៃដដែល មន្ទីរពេទ្យបានរៀបចំឲ្យប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនធ្វើការចាក់ផ្សាយផ្ទាល់ពីការវះកាត់ និង ការសំភាសន៍អ្នកជម្ងឺ។ មន្ទីរពេទ្យក៏បានធ្វើការពន្យល់បកស្រាយដោយលោកសាស្រ្តចារ្យPeng xiao chiផងដែរ ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានមើលឃើញនូវដំណាក់កាលនៃការវះកាត់ឲ្យបានគ្រប់ជ្រុងជ្រោយ និង ដើម្បីឲ្យមិត្តៗប្រព័ន្ធផ្សព្វផ្សាយទាំងអស់យល់ដឹងអំពីបច្ចេកវិទ្យាឈានមុខគេក្នុងការព្យាបាលមហារីកថ្លើមដោយគ្រាប់អនុភាគ និង ការព្យាបាលមហារីកសួតដោយវិធីកករំលាយ។ ក្រោយមក ឆ្លងកាត់ការព្យាបាលវះកាត់ចំពោះអ្នកជម្ងឺទាំងពីររួចមក ស្ថានភាពជម្ងឺពួកគាត់មានស្ថេរ
ភាព ស្ថានភាពសុខភាពល្អប្រសើរនៃអ្នកជម្ងឺហ្វីលីពីនបានមកដល់នឹងកន្លែង និងបានទទួលបទសំភាសន៍យ៉ាងស្និទស្នាលជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។