នៅវេលាពេលព្រឹកព្រហាមថ្ងៃទី29ខែកញ្ញា ឆ្នាំ2012 ប្រធានពេទ្យនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលមានឈ្មោះថាWang Huai Zhong បាននាំប្រធានផ្នែកបន្ទប់អ្នកជំងឺនិងលោកប្រធានPanដែលជាជំនួយការរបស់ប្រធានពេទ្យនិងលោកប្រធានHeផ្នែកគិលានុបដ្ឋាយិកា លោកនាយកYangជាអ្នកគ្រប់គ្រង់ផ្នែកសេវាកម្មអតិថិជន។ល។ អ្នកគ្រប់គ្រងទាំងអស់បានមកជួបជុំគ្នានៅក្នុងបន្ទប់អ្នកជំងឺមហារីក ហើយពួកគាត់បានមកសួរសុខទុក្ខអ្នកជំងឺដែលមកពីប្រទេសដូចជា វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា ភីលីពីន ថៃនិងអ្នកជំងឺគ្រប់ប្រទេសមួយចំនួនទៀត។ពេលដែលពិធីបុណ្យសែនព្រះខែនៃប្រពៃណីជាតិខិតជិតមកដល់ពួកគាត់ក៏បានប្រគល់នូវនំសែនព្រះខែនិងជួនពរដោយភាពកក់ក្តៅចំពោះអ្នកជំងឺដែលមកពីប្រទេសនានា។
លោកប្រធានពេទ្យWang Huai Zhong បានប្រគល់នូវនំសែនព្រះខែអោយទៅដល់ដៃអ្នកជំងឺគ្រប់ៗគ្នា បន្ទាប់មកលោកក៏បានចាប់ដៃរបស់អ្នកជំងឺគ្រប់ៗគ្នាហើយបាននិយាយថា ៖ “ថ្ងៃស្អៃកនេះគឺជាបុណ្យសែននំព្រះខែដែលជាប្រពៃណីរបស់ជនជាតិចិន ព្រះខែនៅលើមេឃមានរាងមូលប្រកបដោយអត្ថន័យ រីឯមនុស្សនៅក្រោមមេឃជួបជុំគ្នា ពួកយើងទាំងអស់គ្នាតំណាងអោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជួនពរអ្នកទាំងអស់គ្នាអោយមានសេចក្តីសុខសប្បាយក្នុងឱកាសប្រារព្ធពិធីបុណ្យសែនព្រះខែហើយពួកយើងនឹងជួនពរអោយអ្នកទាំងអស់គ្នាឆាប់ជាសះស្បើយឆាប់ៗនិងសុខភាពល្អផងដែរ” បន្ទាប់មកពួកគាត់ក៏បានរំលឹកនូវពាក្យបីឃ្លាសំរាប់អ្នកជំងឺដែលបានមកព្យាលបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកថា ៖ “ ប្រសិនបើក្នុងកំឡុងពេលព្យាបាលរឺក៏សា្ថនភាពពេលរស់នៅប្រចាំថ្ងៃជួបនឹងភាពលំបាកឬក៏មានបញ្ហាមួយចំនួនអ្នកទាំងអស់គ្នាអាចពិភាក្សាគ្នា ឬទំនាក់ទំនងជាមួយខាងយើងខ្ញុំបាន។ ហើយជាពិសេសពីនេះទៅទៀតពួកយើងនឹងខំប្រឹងអោយអស់ពីកំលាំងកាយកំលាំងចិត្តដើម្បីដោះស្រាយជួននូវរាល់បញ្ហារបស់អ្នកទាំងអស់គ្នា។
សូរស័ព្ទរបស់ប្រធានពេទ្យមួយឃ្លានេះ បានធ្វើអោយអ្នកជំងឺទាំងអស់គ្នាមានភាពកក់
ក្តៅក្នុងចិត្ត ថ្វីត្បិតតែពួកគេបានចាកចេញពីស្រុកកំណើតរបស់ខ្លួនមែនពិត ប៉ុន្តែពួកគេបែរជាមានអារម្មណ៍ថាភាពកក់ក្តៅទីនេះដួចជាភាពកក់ក្តៅនៅឯផ្ទះរបស់ពួកគេអញ្ចឹង។ លោក
Ruan Hong He ដែលជាអ្នកជំងឺមហារីកផ្នែកច្រមុះនិងបំពង់កបានចាប់ដៃលោកប្រធានពេទ្យWang Huai Zhongយ៉ាងណែនបន្ទាប់មកនិយាយថា ៖ “ខ្ញុំតំណាងអោយអ្នកជំងឺទាំងអស់គ្នាសូមថ្លែងអំណរគុណចំពោះអ្នកថែទាំជំងឺឬគិលានុបដ្ឋាយិកាទាំងអស់ក្នុងការមើលថែទាំនិងមើលថែរក្សាក្នុងពេលសំរាកព្យាលបាលអ្នកជំងឺ ប្រសិនបើគ្មានអ្នកទាំងអស់គ្នាទេ។ ហើយពួកយើងនឹងមិនបានទទួលអារម្មណ៍យ៉ាងកក់ក្តៅរាក់ទាក់និងការជួនពរដោយស្មោះត្រង់និងជ្រាលជ្រៅពីសំណាក់លោកវេជ្ជបណ្ឌិតគ្រប់ៗរូបនៅទីនេះទេ។
លោកប្រធានពេទ្យ Wang Huai Zhong បានប្រគល់នំសែនព្រះខែអោយទៅអ្នកជំងឺជនជាតិកម្ពុជាមួយរូបដែលមានឈ្មោះថា Du Ma La Bin ។
ប្រធានគ្រប់គ្រងមន្ទីរពេទ្យបានថតរូបជុំគ្នាជាមួយនឹងក្រុមគ្រួសាររបស់Du Ma La Bin។
លោកប្រធានពេទ្យWang Huai Zhong បានប្រសិទ្ធពរដល់លោក Ruan Hong Heដែលជាអ្នកជំងឺជនជាតិវៀតណាមក្នុងពិធីបុណ្យសែនលោកខែ។
លោកប្រធានពេទ្យ Wang Huai Zhong ប្រធានផ្នែកឈ្មោះ Pan ប្រធានផ្នែកឈ្មោះHe វេជ្ជបណ្ឌិតឈ្មោះDai វេជ្ជបណ្ឌិតឈ្មោះLai និងក្រុមគិលានុបដ្ឋាយិកាបានថតរូបជួបជុំជាមួយលោក Ruan Hong Heនិងក្រុមគ្រួសាររបស់លោកផងដែរ។
លោកប្រធានពេទ្យWang Huai Zhong ប្រធានផ្នែកឈ្មោះPan ប្រធានផ្នែកឈ្មោះHe អ្នកគ្រប់គ្រងឈ្មោះYang និងប្រធានផ្នែកឈ្មោះSun ។ល។ពួកគាត់គ្រប់រូបបានប្រគល់នំសែនព្រះខែអោយទៅអ្នកជំងឺជនជាតិភីលីពីនដែលមានឈ្មោះថា A Lian Sha និងក្រុមគ្រួសាររបស់គាត់ផងដែរ។
អ្នកគ្រប់គ្រងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រគល់ជួននូវនំសែនព្រះខែដែលមានអត្ថន័យជ្រាលជ្រៅដល់អ្នកជំងឺជនជាតិឥណ្ឌួនេស៊ី។