កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១២ (ពិធីបរិច្ចាគឧបត្ថមជួយកុមារដូដូជនជាតិវៀតណាមអាយុ៤ឆ្នាំជាសេក្តីស្រឡាញ់ឥតព្រំដែន)បានប្រារព្ធធ្វើឡើងនៅសាលជាន់ទី១នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ នេះជាសកម្មភាពបរិច្ចាគលើកទីពីរបន្ទាប់ពីការបរិច្ចាគថ្ងៃទី១៣ ខែកក្កដា ទឹកប្រាក់សរុបទទួលបានលើកនេះកើនរហូតដល់៩៥០០យ័ន។ មុនក្រោយពីរដងសរុបបានជិត២ម៉ឺនយ័ននិយាយចំពោះគ្រួសារជនជាតិវៀតណាមមួយនេះ បានសម្រាលបន្ទុកសម្ពាធសេដ្ឋកិច្ចរបស់គេជាអតិបរិមា។
កុមារដែលមានជម្ងឺនិងម្តាយ ហិបបរិច្ចាគ ជួរមនុស្សចូលរួមបរិច្ចាគដ៍វែងអន្លាយដែលកំពុងរំកិលមកម្តងបន្តិចៗ...ទិដ្ឋភាពនេះធ្វើអោយមិត្តជនជាតិបរទេសម្នាក់នៅកន្លែងផ្ទាល់មានអារម្មណ៍រំជួលចិត្តជាខ្លាំង គាត់ដើរចូលតំរង់ជួរបរិច្ចាគនូវក្តីស្រឡាញ់ដោយស្ងៀមស្ងាត់។ នៅពេលសួរគាត់ថាហេតុអ្វីចូលរួមបរិច្ចាគដែរ គាត់ឆ្លើយថា ៖ ទិដ្ឋភាពបែបនេះគួរអោយរំភើបណាស់ កុមារម្នាក់នេះគឺគួរអោយអាណិតណាស់ ខ្ញុំសង្ឃឹមថាប្រាក់ទាំងនេះអាចព្យាបាលជម្ងឺដល់ក្មេងនេះ ធ្វើអោយឆាប់ជាសះស្បើយ កុមារនេះគួរតែទទួលបានអនាគតដ៍ល្អប្រសើរជាងនេះ....។
កម្មវិធីបរិច្ចាគបានចប់ លោកវ៉ាងប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រគល់ប្រាក់ឧបត្ថម្ភទាំងអស់ទៅក្នុងដៃរបស់ម្តាយកុមារដូដូ ចាប់ដៃគាត់ជាប់រួចនិយាយថា ៖ នេះជាអ្វីដែលពួកយើងគួរធ្វើ ឃើញស្ថានភាពជម្ងឺកុមារដូដូល្អប្រសើរ ពួកយើងមានអារម្មណ៍សប្បាយរីករាយក្រៃលែង! ថ្ងៃនេះសហការីទាំងអស់ប្រចាំមន្ទីរពេទ្យយើងខ្ញុំបរិច្ចាគឧបត្ថម្ភជូនអ្នក បើទឹកប្រាក់មិនគ្រប់ក៍សូមអ្នកកុំបារម្ភ មូលនិធីប៉ អាយនិងជួយឧបត្ថមដល់អ្នកជម្ងឺក្រលំបាក ពួកយើងនិងព្យាយាមអោយអស់ពីកម្លាំងកាយចិត្តជួយដល់កុមារដូដូ! ម្តាយរបស់ដូដូបានពោលថា ៖ ពេលនេះខ្ញុំមិនដឹងគួរនិយាយអ្វីទេ ខ្ញុំមានតែពាក្យអរគុណថ្នាក់ដឹកនាំនិងសហការីមន្ទីរពេទ្យដែលខិតខំព្យាបាលនិងថែទាំ អរគុណអ្នកទាំងអស់គ្នាដែលបានជួយ។
កម្មវិធីបរិច្ចាគក្តីស្រឡាញ់លើកនេះ បានទាក់ទាញបណ្តាញសារព័ត៌មានជាច្រើនមកធ្វើបទសម្ភាសន៍ ពួកគេដណ្តើមគ្នាលើកសំនួរទៅកាន់លោកវ៉ាងប្រធានមន្ទីរពេទ្យ លោកស្រីតាយ វ៉ុនយៀនប្រធានវេជ្ជបណ្ឌិត និងលោកឡាយ ភៃស៊ិនវេជ្ជបណ្ឌិតទទួលខុសត្រូវជម្ងឺរបស់កុមារដូដូ ចង់ស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពជម្ងឺនិងការព្យាបាលរបស់កុមារដូដូ។ ពួកគេរឹតតែឆ្ងល់ទៀតថាហេតុអ្វីបានជាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើការរៀបចំកម្មវិធីបរិច្ចាគឧបត្ថមដល់អ្នកជម្ងឺបរទេស? លោកវ៉ាងប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា ៖ ក្តីស្រឡាញ់គឺគ្មានព្រំដែនទេ អ្នកជម្ងឺជាច្រើនរបស់មន្ទីរពេទ្យពួកយើងមកពីឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន បង់ក្លាដេស និងសឹង្ហបុរីផងដែរ អ្នកជម្ងឺនីមួយៗមានវាសនាខុសៗគ្នា ការឆ្លងកាត់ខុសៗគ្នា ពួកយើងក្រៅពីផ្តល់ជូននូវវេជ្ជសាស្ត្រដែលឈានមុខគេ និងសេវាកម្មដ៍យកចិត្តទុកដាក់ បើពួកគេមានវិបត្តិខាងសេដ្ឋកិច្ច ពួកយើងនៅអាចស្ម័គ្រចិត្តបរិច្ចាគនូវក្តីស្រឡាញ់របស់ពួកយើងជូនអ្នកជម្ងឺនីមួយៗ។
ក្រោយចប់កម្មវិធីបរិច្ចាគ កុមារដូដូតាមម្តាយចូលក្នុងបន្ទប់ពេទ្យវិញ ញ៉ាំផ្លែឈើនិងលេងល្បែងកំសាន្តយ៉ាងសប្បាយរីករាយ ពេលនេះគាត់ក៍ដូចជាក្មេងធម្មតាដទៃទៀតដែរ។ ម្តាយកុមារដូដូថា ៖ មុនពេលមិនទាន់មកព្យាបាល រៀងរាល់ថ្ងៃខ្ញុំសម្លឹងកូនរបស់ខ្ញុំដោយក្តីឈឺចាប់វេទនា ក្នុងចិត្តពិតជាពិបាកទ្រាំណាស់ បេះដូងតែងតែមានអារម្មណ៍ថាឈឺចាប់។ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យ ថ្នាក់ដឹកនាំនិងសហការីមន្ទីរពេទ្យរាក់ទាក់និងយកចិត្តទុកដាក់ពួកយើងជាខ្លាំង ឥលូវនេះស្ថានភាពជម្ងឺរបស់កូនខ្ញុំអាចគ្រប់គ្រងបានហើយ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ចង់អរគុណដល់អ្នកគ្រប់គ្នា!
កម្មវិធីបរិច្ចាគបានចប់ហើយ ប៉ុន្តែក្តីស្រឡាញ់របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនបានបញ្ចប់ឡើយ ក្តីស្រឡាញ់ករុណានេះនឹងបន្តទៅមុខរៀងរហូត ជួយដល់អ្នកជម្ងឺនីមួយៗដែលត្រូវការអោយជួយ។
តម្រង់ជួរក្រុមអ្នកបរិច្ចាគក្តីស្រឡាញ់
លោកវ៉ាងប្រធានមន្ទីរពេទ្យ លោកស្រីវេជ្ជបណ្ឌិតតាយ វ៉ុនយៀន លោកវេជ្ជបណ្ឌិតឡាយ ភៃស៊ិនទទួលការសម្ភាសន៍ពីបណ្តាញសារព័ត៌មាន
លោកវេជ្ជបណ្ឌិតឡាយ ភៃស៊ិនធ្វើការពិនិត្យជូនកុមារដូដូ
កុមារដូដូលេងប្រដាប់ប្រដារក្មេងលេងយ៉ាងសប្បាយរីករាយ