ថ្ងៃទី៨ខែសីហា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រមូលផ្តុំអ្នកជម្ងឺបរទេសនិងក្រុមគ្រួសារឆ្ពោះទៅកាន់វិហារព្រះម៉ែ ទស្សនាបុរេប្រវត្តិសាស្ត្រ ស្វែងយល់ពីវប្បធម៌បុរាណចិន។ ទាំងអស់គ្នាជិះលើរថយន្តធំរបស់មន្ទីរពេទ្យ ចេញផុតពីវិថីដែលស្ទះចង្អៀត ឃ្លាតឆ្ងាយពីភាពអ៊ូអរនៃទីប្រជុំជន ទទួលអារម្មណ៍ធម្មជាតិនៅខាងក្រៅ។ ក្រោយពេលដល់គោលដៅ ទិដ្ឋភាពខុសប្លែកស្រស់ត្រកាល កំពូលភ្នំខៀវស្រងាត់ ដើមឈើត្រឈឹងត្រឈៃ ហ៊ុមព័ទ្ធព្រះវិហារនេះជុំជិត ក្នុងព្រះវិហារផ្សែងធូបអណ្តែតត្រសែតសន្សឹមៗ មានអារម្មណ៍ថាមកដល់ឋានទេវលោក។ ទាំងអ្នកជម្ងឺនិងក្រុមគ្រួសារលង់ក្នុងទិដ្ឋភាពដ៏ស្រស់ស្អាតនេះ ទាំងអស់គ្នាប្រជែងគ្នាថតរូបអនុស្សាវរីយ៍លាយឡំជាមួយសំនើចក្អាកក្អាយ ថ្ងៃដ៏ស្រស់ត្រកាលធ្វើអោយទាំងអស់គ្នាមានអារម្មណ៍ស្រស់បំព្រង។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកផ្តល់ជូនអ្នកជម្ងឺមិនត្រឹមតែបច្ចេកវិទ្យាព្យាបាលប៉ុណ្ណោះទេ កាន់តែយកចិត្តទុកដាក់ការលួងលោមទឹកចិត្ត។ ទស្សនៈជីវិតមានភាពស្រស់ស្រាយសុទិដ្ឋិនិយម និងសកម្មឆ្ពោះទៅមុខ ស្រេកឃ្លានចំពោះជីវិតទើបជាកម្លាំងដ៏មហិមារក្នុងការយកឈ្នះជម្ងឺដ៏កាចសាហាវ។ យើងខ្ញុំតែងតែនៅជាមួយអ្នកជានិច្ច!