ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2010 ការប្រកួតអាស៊ានលើកទី16បានកន្ត្រាក់អារម្មណ៍មហាជនដែលបានរៀបចំឡើងនៅទីក្រុងក្វាងចូវ។ “ទីវាលពិពណ៌ផ្កា”គឺជាទីវាលសួនផ្កាដែលធំជាងគេនៅក្វាងចូវ ដែលមានផ្ទៃក្រលា56ម៉ឺនម៉ែតការ៉េ ឧស្យាននេះត្រូវបានតុបតែងឡើងដោយក្រុមមនុស្សធ្វើជាទេសភាពសិប្បនិមិត្តមួយនៅក្នុងតំបន់បឹង មានប្រភពទឹកផុសដ៏ធំ ទីវាលដ៏ភ្លឺចិញ្ចែងចិញ្ចាច គឺជាកន្លែងដ៏ល្អមួយសំរាប់មនុស្សម្នានាពេលទំនេរពីការងារ និងចូលរួមទស្សនាកំសាន្ត។
ថ្ងៃទី6 ខែកញ្ញា ឆ្នាំ2012 មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំអ្នកជម្ងឺបរទេសនិងសមាជិកក្រុមគ្រួសារអ្នកជម្ងឺឆ្ពោះទៅកាន់ទីវាលពិពណ៌ផ្កា ទស្សនាកំសាន្តទេសភាពទីក្រុងដ៏ស្រស់ស្អាត។ ពេលមកដល់គោលដៅ ពួកគេបានចាប់អារម្មណ៍និងទស្សនាផ្កាជាច្រើន។ នៅក្នុងទីវាលដែលមានផ្ទៃក្រលាធំនោះត្រូវបានតុបតែងដោយសួនផ្កាតូចធំជាច្រើន នៅកណ្តាលទីវាលនោះត្រូវបានហ៊ុំព័ទ្ធដោយឬស្សីពណ៌បៃតងជុំវិញ និងមានស្លឹកឈើពណ៌ខៀវ ផ្កាពណ៌ក្រហមប្រកបដោយភាពស្រស់បំព្រងក្រៃលែង។ នៅបរិវេណទីវាលពិពណ៌ផ្កានៅមានការតុបតែងដោយក្រុមមនុស្សធ្វើជាទេសភាពសិប្បនិមិត្តនៅក្នុងតំបន់បឹង មានប្រភពទឹកផុសដ៏ធំ ទីវាលដ៏ភ្លឺចិញ្ចែងចិញ្ចាច មានប្រព័ន្ធសីតុណ្ហភាពចុះអ័ព្ទដ៏ត្រជាក់ និងមានដាំដើមឈើធំៗចំនួន600ដើមទៀតផង។ នៅក្នុងទីវាលសួនផ្កាប៉ែកខាងជើង មានកោះផ្កាចំនួន5 ក្នុងនោះមាន3 ជាកោះសាគូរ៉ា និង2ជាកោះផ្កាថាវហ័រដែលត្រូវបានភ្ជាប់គ្នាជាមួយនឹងដើមលូស ដើម្បីជាកិត្តិនាមនៃទីក្រុងផ្កាដែលលេចឡើងនៅដើមឈើគ្រប់ប្រភេទក្នុងការបង្កើតនូវបរិយាកាសដើមលូសពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ វាត្រូវបានគេនិយាយថាជាកន្លែងដែលទស្សនាផ្កាដែលមានផ្ទៃក្រលាធំជាងគេ ប្រភេទដើមឈើច្រើនជាងគេ មានទ្រង់ទ្រាយតុបតែងឡើងស្អាតជាងគេ មានទីក្រុងផ្កាដែលមានពណ៌ពិសេសៗប្លែកៗជាងគេនៅទីក្រុងក្វាងចូវ។
អ្នកជម្ងឺ សមាជិកក្រុមគ្រួសារអ្នកជម្ងឺ និងបុគ្គលិកក្នុងមន្ទីរពេទ្យដែលអមដំណើរជាមួយគ្នាទទួលបានអារម្មណ៍ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត ទទួលបានអារម្មណ៍មានកម្លាំងញញឹមពព្រាយក្នុងជីវិតនៅទីនេះ ដំណើរកំសាន្តលើកនេះបានធ្វើឲ្យអ្នកជម្ងឺគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ធូរស្រាលក្នុងចិត្ត ដើម្បីប្រើប្រាស់កម្លាំងដ៏មុតមាំនោះទៅប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក។