ភាសាខ្មែរ ទំនាក់ទំនងយើងខ្ញុំ
ភាសាខ្មែរ
Tiếng Việt
English
Philippine
Indonesian
Bangladesh
Arabic
中国( 简体 / 繁體 )
ទីស្នាក់ការទូទាំងពិភពលោក
ខ្ញុំចង់ចែករំលែក:
ការផ្លាស់ប្តូរបទពិសោធន៍វេជ្ជសាស្ត្រកម្ពុជាចិន រួមគ្នាសាងស្ពានប្រឆាំងមហារីក——ឯកឧត្តមវេជ្ជបណ្ឌិតតែ គុយស៊ាងរដ្ឋលេខាធិកាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំក្រុមគណៈប្រតិភូមកទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

       នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តមវេជ្ជបណ្ឌិតតែ គុយស៊ាងរដ្ឋលេខាធិកាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លោកវេជ្ជបណ្ឌិតជី មានហៀ អគ្គនាយករងបច្ចេកទេសសុខាភិបាល និង លោកវេជ្ជបណ្ឌិត សាន់ សារី ប្រធាននាយកដ្ឋានមន្ទីរពេទ្យបានដឹកនាំកុ្រមគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាសរុបចំនួន១៦រូបមកទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាព្យាបាលមហារីកនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យ លោកឈិន ពីងអនុប្រធានមន្ទីរពេទ្យ លោកស្រី សាងលី អគ្គនាយកទទួលបន្ទុកប្រតិបត្តិការអន្តរជាតិ លោកស្រី យ៉ាងជីងណា ប្រធានរដ្ឋបាល និង ក្រុមថ្នាក់ដឹកនាំបានទទួលនូវការមកដល់របស់ភ្ញៀវកិត្តិយសយ៉ាងកក់ក្តៅ។


រូបថតជុំគ្នារវាងក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងថ្នាក់ដឹកនាំមន្ទីរពេទ្យ

  សួរសុខទុក្ខអ្នកជម្ងឺ បញ្ជូនក្តីស្រលាញ់ និង ភាពកក់ក្តៅ

  ព្រឹកថ្ងៃដដែលនោះ ក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានមកដល់បន្ទប់អ្នកជម្ងឺជាន់ទី៦ដើម្បីសួរសុខទុក្ខ អ្នកស្រី HUN SOPHAL អ្នកជម្ងឺមហារីកសុដន់មកពីប្រទេសកម្ពុជា បានស្វែងយល់ពីស្ថានភាពសុខភាពនិងប្រសិទ្ធិភាពក្នុងការព្យាបាល នៅពេលដែលយល់ដឹងពីការឆ្លងកាត់ព្យាបាលរបស់អ្នកស្រី ដុំមហារីកស្ទើរតែរលាយបាត់ទាំងស្រុង ហើយនឹងអាចចេញពីមន្ទីរពេទ្យត្រលប់ទៅស្រុកកំណើតវិញយ៉ាងឆាប់រហ័ស ក្រុមគណៈប្រតិភូបានរីករាយសប្បាយជួសគាត់យ៉ាងក្រៃលែង។ ចុងបញ្ចប់ ឯកឧត្តមវេជ្ជបណ្ឌិតតែ គុយស៊ាងរដ្ឋលេខាធិកាបានផ្តល់នូវអំណោយជូនដល់អ្នកស្រី HUN SOPHAL ស្របពេលជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តល់រង្វាន់“ក្លាហានប្រឆាំងមហារីក” អាហារប៉ូវសុខភាព និង ផ្កាស្រស់។ សង្ឃឹមថាគាត់នឹងអាចក្លាហានបន្តនឹងប្រឆាំងមហារីក ថែមទាំងជូនពរគាត់ឆាប់ជានិងសុខភាពល្អ! អ្នកស្រីមានអារម្មណ៍រំជួលយ៉ាងក្រៃលែង ប្រឈមនឹងថ្ងៃអនាគត គាត់ពោរពេញទៅដោយក្តីសង្ឃឹម។

សួរសុខទុក្ខអ្នកជម្ងឺមហារីកសុដន់ HUN SOPHAL មកពីប្រទេសកម្ពុជា

ឯកឧត្តមតែ គុយស៊ាងរដ្ឋលេខាធិការផ្តល់ពានរង្វាន់អ្នកក្លាហានប្រឆាំងមហារីកជូនដល់អ្នកជម្ងឺមហារីកសុដន់ HUN SOPHAL

  ស្វែងយល់គ្នាទៅវិញទៅមក បង្កើនមិត្តភាពជ្រាលជ្រៅ

  នៅបន្ទប់ប្រជុំជាន់ទី២នៃអាគាររដ្ឋបាល លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យ លោកឈិន ពីងអនុប្រធានមន្ទីរពេទ្យ លោកស្រី សាងលី អគ្គនាយកទទួលបន្ទុកប្រតិបត្តិការអន្តរជាតិ លោកស្រី យ៉ាងជីងណា ប្រធានរដ្ឋបាល និង ក្រុមថ្នាក់ដឹកនាំបានទទួលនូវការមកដល់របស់ភ្ញៀវកិត្តិយសយ៉ាងកក់ក្តៅ។ ជាបឋម លោកវ៉ាង ប្រធានមន្ទីរពេទ្យតំណាងអោយមន្ទីរពេទ្យបានស្វាគមន៍យ៉ាងកក់ក្តៅនូវការមកដល់របស់ក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ លោកវ៉ាង ប្រធានមន្ទីរពេទ្យមានប្រសាសន៍ថា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាមន្ទីរពេទ្យឯកទេសមួយក្នុងការព្យាបាលជម្ងឺមហារីក ចំនុចសំខាន់របស់មន្ទីរពេទ្យគឺព្យាបាលដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុប ថែមទាំងមានបច្ចេកវិទ្យាចំនួន១២វិធីព្យាបាលដោយស្នាមរបួសតូចបំផុត អាចកែប្រែគុណភាពជីវភាពរបស់អ្នកជម្ងឺដំណាក់កាលកណ្តាល និង ដំណាក់កាលចុងក្រោយ និងជួយពន្យាការរស់នៅបានយ៉ាងល្អក្រៃលែង។ ចាប់តាំងពីការិយាល័យតំណាងនៅប្រទេសកម្ពុជាចាប់ដំណើរការមក មន្ទីរពេទ្យបានទទួលជោគជ័យព្យាបាលអ្នកជម្ងឺកម្ពុជាជិត១០០០លើកមកហើយ។ លោកវ៉ាង ប្រធានមន្ទីរពេទ្យមានប្រសាសន៍ថា ៖ “ខ្ញុំជឿជាក់ថាតាមរយៈវេទិកាផ្លាស់ប្តូរបទពិសោធន៍នេះ យើងទាំងអស់គ្នារួមគ្នាចែករំលែកលទ្ធផលបច្ចេកវិទ្យាទៅវិញទៅមក អាចជំរុញការយល់ដឹង បង្កើនមិត្តភាពជ្រាលជ្រៅ ហើយក៏សង្ឃឹមយ៉ាងស្មោះស្ម័គ្រថាបច្ចេកវិទ្យាដោយស្នាមរបួសតូចរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាអោយបានកាន់តែច្រើនផងដែរ”។ ស្របពេលនោះ ឯកឧត្តមវេជ្ជបណ្ឌិតតែ គុយស៊ាងរដ្ឋលេខាធិកាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏តំណាងក្រុមគណៈប្រតិភូធ្វើការថ្លែងសុន្ទរកថា ៖ ជាបឋម ឯកឧត្តមបង្ហាញពីក្រុមគណៈប្រតិភូពិតជាមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែងដែលអាចមកធ្វើការទស្សនកិច្ចសិក្សាផ្លាស់ប្តូរបច្ចេកវិទ្យានៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក និងរៀបរាប់ត្រួសៗពីស្ថានភាពព្យាបាលមហារីកនៅប្រទេសកម្ពុជា។ ឯកឧត្តមយល់ឃើញថា សកម្មភាពផ្លាស់ប្តូរបទពិសោធន៍លើកនេះបើនិយាយចំពោះអ្នកឯកទេសជម្ងឺមហារីកនិងមន្ត្រីក្រសួងសុខាភិបាលប្រទេសកម្ពុជាគឺសុទ្ធតែជាឱកាសល្អក្នុងការសិក្សាបច្ចេកវិទ្យាព្យាបាលមហារីកដ៏ទំនើបឈានមុខ ស្របពេលជាមួយគ្នានេះក៏អាចជួយបានយ៉ាងធំធេងនូវការអភិវឌ្ឍន៍ផ្នែកជម្ងឺមហារីកនៅប្រទេសកម្ពុជាផងដែរ។ ចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងសងខាងបានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក លោកវ៉ាង ប្រធានមន្ទីរពេទ្យតំណាងអោយមន្ទីរពេទ្យជូនភាជន៍បរិភោគតែដែលជាលក្ខណៈពិសេសរបស់ប្រទេសចិនចំនួនមួយឈុតជូនដល់ឯកឧត្តមតែ គុយស៊ាង។ ឯកឧត្តមតែ គុយស៊ាងបានជូននូវរូបចម្លាក់អង្គរវត្តប្រទេសកម្ពុជាជូនដល់មន្ទីរពេទ្យ។ ស្របពេលជាមួយគ្នានោះ មន្ទីរពេទ្យក៏បាននាំយកអំណោយបន្តិចបន្តួចដ៏ស្រស់ស្អាតជូនដល់ក្រុមគណៈប្រតិភូនីមួយៗផងដែរ។

 លោកវ៉ាង ប្រធានមន្ទីរពេទ្យជូនភាជន៍បរិភោគតែដល់ឯកឧត្តមតែ គុយស៊ាងរដ្ឋលេខាធិការ

ឯកឧត្តមតែ គុយស៊ាងរដ្ឋលេខាធិការជូនរូបចម្លាក់អង្គរវត្តដល់លោកវ៉ាងប្រធានមន្ទីរពេទ្យ

  ផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាទំនើបឈានមុខ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា

  នៅបន្ទប់ប្រជុំជាន់ទី៩ គណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទស្សនានូវវីដេអូស្តីពីបច្ចេកវិទ្យាក្នុងការព្យាបាលមហារីកតាមវិធីចាក់បញ្ចូល វិធីព្យាបាលដោយគ្រាប់អនុភាគ វិធីព្យាបាលកករំលាយ-ល- បានយល់យ៉ាងស៊ីជម្រៅពីបច្ចេកវិទ្យាប្រឆាំងមហារីករបស់មន្ទីរពេទ្យយើងខ្ញុំ។ ពេលទស្សនាចប់ លោកសាស្រ្តាចារ្យផឹង ស៊ាងឆឹ អ្នកឯកទេសផ្នែកមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក៏បានពន្យល់បកស្រាយយ៉ាងលំអិតដល់គណៈប្រតិភូពីបច្ចេកវិទ្យា៣ប្រភេទថាតើស័ក្តិសមនឹងជម្ងឺមហារីកណាមួយ គន្លឹះសំខាន់នៃបច្ចេកវិទ្យានីមួយៗនិងលក្ខណៈសម្បត្តិនៃបច្ចេកវិទ្យាដោយស្នាមរបួសតូចបំផុត-ល- ព្រមទាំងឆ្លើយតបនូវសំណួរដែលបានចោទសួរពីក្រុមគណៈប្រតិភូផងដែរ។ តើមានភាពខុសគ្នាដូចម្តេចខ្លះទាក់ទងនឹងការព្យាបាលដោយការចាក់បញ្ចូលបិទសរសៃឈាម និង ការចាក់គីមីធម្មតា លោកសាស្ត្រាចារ្យផឹង បានលើកឡើងនូវសំណួរនេះ ៖ “ការចាក់គីមីធម្មតាគឺឆ្លងកាត់ការចាក់ថ្នាំគីមីចូលទៅក្នុងសារពាង្គកាយ ថ្នាំគីមីជ្រាបចូលដុំមហារីកបានតិច ហើយក៏អាចបំផ្លាញដល់កោសិកាធម្មតាផងដែរ ធ្វើអោយមានផលប៉ះពាល់ខ្លាំង។ ចំណែកការព្យាបាលដោយចាក់បញ្ចូលបិទសរសៃឈាមគឺថ្នាំគីមីឆ្លងកាត់សរសៃឈាមចូលទៅដុំមហារីកតែម្តង ជាតិថ្នាំគីមីបានទៅបំផ្លាញកោសិកាមហារីកមានកំរិតខ្ពស់ ធ្វើអោយប្រសិទ្ធិភាពព្យាបាលបានលើកកម្ពស់ទ្វេដង ផលប៉ះពាល់តិចតួច ”។ អ្នកឯកទេសជម្ងឺមហារីកនៃប្រទេសកម្ពុជាបានប្រាប់យើងខ្ញុំថា ការផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាព្យាបាលមហារីកលើកនេះធ្វើអោយពួកគេទទួលបានផលប្រយោជន៍ជាច្រើន។ តាមរយៈការទស្សនាវីដេអូ និង ទំនាក់ទំនងផ្ទាល់ជាមួយនឹងលោកសាស្ត្រាចារ្យផឹង ពួកគេបានពង្រីកការយល់ដឹងបានយ៉ាងច្រើន ព្រមទាំងបានរៀនសូត្រពីចំណេះដឹងបច្ចេកវិទ្យាទាក់ទងនឹងជម្ងឺមហារីកបានជាច្រើនផងដែរ។ ម៉្យាងវិញទៀត មន្ទីរពេទ្យនៅប្រទេសកម្ពុជាបច្ចុប្បន្នមានតែវិធីព្យាបាលមហារីកតាមបែបធម្មតាតែប៉ុណ្ណោះ មិនមានវិធីព្យាបាលចាក់បញ្ចូល ដាក់គ្រាប់អនុភាគ និងវិធីកករំលាយទេ ពួកគេសង្ឃឹមថាតាមរយៈបច្ចេកវិទ្យាប្រឆាំងមហារីកដ៏ទំនើបឈានមុខទាំងនេះនាំមកប្រទេសកម្ពុជា ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាអោយបានកាន់តែច្រើន។

  ពេលរសៀល គណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានវត្តមានចូលរួមក្នុងពិធីប្រគល់រង្វាន់ប្រចាំខែមិថុនា “ក្រុមអ្នកក្លាហានប្រឆាំងមហារីកប្រចាំខែ” និងប្រគល់រង្វាន់ដល់ក្រុមអ្នកក្លាហានប្រឆាំងមហារីក ភាពក្លាហានក្នុងការប្រឆាំងមហារីក និង ឥរិយាបថវិជ្ជមានសុទិដ្ឋិនិយមរបស់ពួកគេ ថែមទាំងជូនពរដល់អ្នកជម្ងឺដែលមកចូលរួមក្នុងកម្មវិធីនេះអោយជៀសឆ្ងាយពីជម្ងឺដ៏កាចសាហាវនេះ។ បន្ទាប់មក ក្រោមការដឹកនាំរបស់លោក ឈិនពីង អនុប្រធានមន្ទីរពេទ្យ និង អ្នកស្រីហឺ លាងឆុងប្រធានផ្នែកគិលានុបដ្ឋាយិកា ក្រុមគណៈប្រតិភូបានទស្សនាបន្ទប់ជម្ងឺVIP បន្ទប់អាហាររូបត្ថម្ភចំណីអាហារ បន្ទប់វះកាត់ដោយការចាក់បញ្ចូល មជ្ឃមណ្ឌលទទួលភ្ញៀវអន្តរជាតិ បន្ទប់ធ្វើរោគវិនិច្ឆ័យព្យាបាល និងកន្លែងសេវាកម្មដទៃទៀត-ល- ពួកគាត់បានសរសើរមិនដាច់ពីមាត់ពីបរិយាកាសដ៏កក់ក្តៅនិងសេវាកម្មយ៉ាងយកចិត្តទុកដាក់របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ចុងបញ្ចប់ ក្រុមគណៈប្រតិភូទស្សនាការសំដែងរបាំថៃជីទាំងអស់គ្នា។

ក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទស្សនាវីដេអូបច្ចេកវិទ្យាដោយស្នាមរបួសតូច

                                                                                       អ្នកឯកទេសផ្នែកមហារីកនៃប្រទេសកម្ពុជាចោទសួរសំណួរដល់លោកសាស្ត្រាចារ្យផឹង

   លោកសាស្ត្រាចារ្យផឹងឆ្លើយតបសំណួរដល់ក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

  

អ្នកក្លាហានប្រឆាំងមហារីក ឈិនម៉ីអ៊ីងបានសរសេរលិខិតថ្លែងអំណរគុណ

លោកវេជ្ជបណ្ឌិត សាន់ សារី ប្រធាននាយកដ្ឋានមន្ទីរពេទ្យ អ្នកស្រីហឺ លាងឆុងប្រធានផ្នែកគិលានុបដ្ឋាយិកាប្រគល់រង្វាន់ដល់អ្នកក្លាហានប្រឆាំងមហារីក

  

                                                                                  ក្រុមគណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទស្សនាការសំដែងរបាំថៃជី

មហារីកសុដន់
មហារីកថ្លើម
មហារីកកស្បូន
មហារីកលឹង្គ
មហារីកបំពង់ក
មហារីកពោះវៀនធំ
មហារីកកន្សោមកូន
មហារីកសួត
មហារីកក្រពះ
មហារីកបំពង់អាហារ
មហារីកឆ្អឹង
មហារីកខួរក្បាល
ជម្ងឺមហារីកឈាម(ឈាមសស៊ីឈាមក្រហម)
មហារីកច្រមុះ និង បំពង់ក
មហារីកយោនី
មហារីកកូនកណ្តុរ
មហារីកក្រពេញប្រូស្តាត
មហារីកស្បូន
មហារីកខួរឆ្អឹង
មហារីកស្បែក
មហារីកប្លោកនោម
មហារីកត្រសាល់គូទ
មហារីកមាត់
មហារីកលំពែង
មហារីកតំរងនោម
មហារីកពងស្វាស
មហារីកពោះវៀនតូច
មហារីកពោះវៀន
មហារីកក្រពេញទីរ៉ូអ៊ីត
មហារីកប្រមាត់
មហារីកដែលមានឈ្មោះថាសបធីសូធូមរ័
មហារីកអណ្តាត
មហារីកក្រពេញអាដ្រេណាល់
មហារីកភ្នែក
អាការៈរបស់ជម្ងឺមហារីកសួត
អាការៈរបស់ជម្ងឺមហារីកថ្លើម
អាការៈរបស់ជម្ងឺមហារីកសុដន់
អាការៈរបស់ជម្ងឺមហារីកកស្បូន
អាការៈរបស់ជម្ងឺមហារីកគ្រាប់ឈាម
អាការៈរបស់ជម្ងឺមហារីកពោះវៀនធំ
អាការៈរបស់ជម្ងឺមហារីកកូនកណ្តុរ
អាការៈរបស់ជម្ងឺមហារីកក្រពេញប្រូស្តាត
អាការៈរបស់ជម្ងឺមហារីកខួរក្បាល
អាការៈរបស់ជម្ងឺមហារីកបំពង់អាហារ
អាការៈរបស់ជម្ងឺមហារីកពោះវៀន
អាការៈរបស់ជម្ងឺមហារីកមាត់
អាការៈរបស់ជម្ងឺមហារីកប្លោកនោម
រោគសញ្ញាមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)
អាការៈរបស់ជម្ងឺមហារីកយោនី
អាការៈរបស់ជម្ងឺមហារីកត្រសាល់គូទ
អាការៈរបស់ជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
អាការៈរបស់ជម្ងឺមហារីកប្រមាត់
អាការៈរបស់ជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
រោគសញ្ញាមហារីកអណ្តាត
អាការៈរបស់ជម្ងឺមហារីកបំពង់ក
អាការៈរបស់ជម្ងឺមហារីកភ្នែក
រោគសញ្ញានៃជម្ងឺមហារីកពោះវៀនតូច
រោគសញ្ញាជម្ងឺមហារីកពងស្វាស
អាការៈរបស់ជម្ងឺមហារីកច្រមុះ និង បំពង់ក
អាការៈរបស់ជម្ងឺមហារីកតំរងនោម
អាការៈរបស់ជម្ងឺមហារីកក្រពះ
អាការៈរបស់ជម្ងឺមហារីកកន្សោមកូន
អាការៈរបស់ជម្ងឺមហារីកលំពែង
អាការៈរបស់ជម្ងឺមហារីកឆ្អឹង
អាការៈរបស់ជម្ងឺមហារីកស្បែក
អាការៈរបស់ជម្ងឺមហារីកលឹង្គ
អាការៈរបស់ជម្ងឺមហារីកខួរឆ្អឹង
អាការៈរបស់ជម្ងឺមហារីកស្បូន
អាការៈរបស់ជម្ងឺ​មហារីកក្រពេញអាដ្រេណាល់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកថ្លើម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសុដន់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកស្បូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកគ្រាប់ឈាម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកខួរក្បាល
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញប្រូស្តាត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកឆ្អឹង
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកស្បែក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកលឹង្គ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសួត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកន្សោមកូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកកូនកណ្តុរ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពះ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀនធំ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកលំពែង
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់អាហារ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកប្លោកនោម
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកដែលមានឈ្មោះថាសបធីសូធូមរ័(Soft Tissue Tumors)
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកយោនី
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកត្រសាល់គូទ
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកស្បូន
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកប្រមាត់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
ការធ្វើរោគវិនិច្ឆ័យមហារីកអណ្តាត
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់ក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញអាដ្រេណាល់
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកភ្នែក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកពោះវៀនតូច
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកខួរឆ្អឹង
រោគវិនិច្ឆ័យជម្ងឺមហារីកពងស្វាស
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកច្រមុះ និង បំពង់ក
ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកតំរងនោម
ការព្យាបាលជម្ងឺមហារីកសុដន់
ការព្យាបាលជម្ងឺមហារីកថ្លើម
ការព្យាបាលជម្ងឺមហារីកកស្បូន
ការព្យាបាលជម្ងឺមហារីកសួត
ការព្យាបាលជម្ងឺមហារីកខួរក្បាល
ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាត
ការព្យាបាលជម្ងឺមហារីកគ្រាប់ឈាម
ការព្យាបាលជម្ងឺមហារីកឆ្អឹង
ការព្យាបាលជម្ងឺមហារីកស្បែក
ការព្យាបាលជម្ងឺមហារីកលឹង្គ
ការព្យាបាលជម្ងឺមហារីកកន្សោមកូន
ការព្យាបាលជម្ងឺមហារីកក្រពះ
ការព្យាបាលជម្ងឺមហារីកពោះវៀន
ការព្យាបាលជម្ងឺមហារីកពោះវៀនធំ
ការព្យាបាលជម្ងឺមហារីកលំពែង
ការព្យាបាលជម្ងឺមហារីកបំពង់អាហារ
ការព្យាបាលជម្ងឺមហារីកមាត់
ការព្យាបាលជម្ងឺមហារីកប្លោកនោម
ការព្យាបាលមហារីកដែលមានឈ្មោះថាសបធីសូធូម័រ(Soft Tissue Tumors)
ការព្យាបាលជម្ងឺមហារីកយោនី
ការព្យាបាលជម្ងឺមហារីកត្រសាល់គូទ
ការព្យាបាលជម្ងឺមហារីកបំពង់បង្ហូរទឹកប្រមាត់
ការព្យាបាលជម្ងឺមហារីកស្បូន
ការព្យាបាលជម្ងឺមហារីកប្រមាត់
ការព្យាបាលជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីត
ការព្យាបាលមហារីកអណ្តាត
ការព្យាបាលជម្ងឺមហារីកបំពង់ក
ការព្យាបាលជម្ងឺមហារីកក្រពេញអាដ្រេណាល់
ការព្យាបាលជម្ងឺមហារីកភ្នែក
ការព្យាបាលជម្ងឺមហារីកពោះវៀនតូច
ការព្យាបាលជម្ងឺមហារីកខួរឆ្អឹង
ការព្យាបាលជម្ងឺមហារីកពងស្វាស
ការព្យាបាលជម្ងឺមហារីកច្រមុះ និង បំពង់ក
ការព្យាបាលជម្ងឺមហារីកតំរងនោម
ការព្យាបាលជម្ងឺមហារីកកូនកណ្តុរ