លោកវេជ្ជបណ្ឌិតឈិន ជូសៀន អនុប្រធានវេជ្ជបណ្ឌិត ប្រកបការងារវេជ្ជសាស្ត្រព្យាបាលជាង២០ឆ្នាំ ធ្វើជាវេជ្ជបណ្ឌិតមហារីកដ៏គោរពតួនាទីម្នាក់ គាត់ប្រើបច្ចេកទេសដ៏ជំនាញនិងសីលធម៌វេជ្ជបណ្ឌិតរបស់ខ្លួនគាត់ មកបង្ហាញពីសីលធម៌វិជ្ជាជីវៈរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រទេសចិនទៅកាន់អ្នកជម្ងឺមហារីកទាំងឡាយនៅគ្រប់ទីកន្លែងនៃពិភពលោក។
ជ្រើសរើសធ្វើជាវេជ្ជបណ្ឌិតគឺគ្មានការត្អូញត្អែនិងវិប្បដិសារី
ផ្អែកលើទឹកចិត្តសប្បុរសធម៌ លោកវេជ្ជបណ្ឌិតបានជ្រើសរើសឯកទេសវេជ្ជបណ្ឌិត គាត់មានឆន្ទះរបស់ខ្លួនគឺធ្វើអោយអ្នកជម្ងឺឆាប់ជាសះស្បើយ។ ឆ្លងកាត់ការខិតខំសិក្សាអស់រយៈពេល៥ឆ្នាំគាត់បញ្ចប់ការសិក្សាដោយលទ្ធផលល្អគ្រប់មុខវិជ្ជា ឈានទៅមុខនាទីជាវេជ្ជបណ្ឌិតវះកាត់ ក្នុងការងារបំពេញបន្ថែមខ្លួនឯង ព្យាយាមមិននឿយហត់សិក្សានិងស្រាវជ្រាវវិស័យវេជ្ជសាស្ត្រ ធ្វើអោយក្តាប់បានចំណេះដឹងឯកទេសនិងសមត្ថភាពដ៏រឹងមាំ គាត់សំបូរដោយបទពិសោធន៍រោគវិនិច្ឆ័យព្យាបាលនិងជួយសង្គ្រោះសម្រាប់ជម្ងឺធ្ងន់ធ្ងរឬជម្ងឺគួរអោយសង្ស័យ អាចប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម ឧបករណ៍បំបាត់រំញ័រ និងតម្រងឈាមដែលជាឧបករណ៍សង្គ្រោះបន្ទាន់ ម្នាក់ឯងអាចបំពេញអនុវត្តការវះកាត់បន្ទាន់ភ្លាមៗដូចជាជំនួយបេះដូង ការកាត់បំពង់ដង្ហើមជាដើម នៅការងារព្យាបាលទូទៅនៃមហារីក ក្តាប់បានយ៉ាងជំនាញវិធីវិនិច្ឆ័យរោគនិងព្យាបាលមហារីក ជាពិសេសជំនាញដោះស្រាយអាការៈរោគផ្សេងៗក្រោយមហារីកទទួលចាក់ថ្នាំគីមីរួច។ គាត់ធ្លាប់ចូលរួមការប្រជុំពិភាក្សាជាន់ខ្ពស់ថ្នាក់ជាតិជាច្រើនលើក ក្តាប់បាននូវសកម្មភាពវេជ្ជសាស្ត្រមហារីកដែលថ្មីបំផុត យកបច្ចេកវិទ្យាវេជ្ជសាស្ត្រមហារីកដែលរីកចំរើនឥតឈប់ឈរមកប្រើក្នុងការអនុវត្តព្យាបាល អ្នកជម្ងឺដែលឆ្លងកាត់គាត់ព្យាបាលរួចជោគជ័យសះស្បើយនោះមានពាសពេញបណ្តាប្រទេសនិងតំបន់ដូចជាវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ។ល។ គាត់ប្រើគតិបញ្ញានិងដៃទាំងទ្វេរបស់គាត់ធ្វើអោយអ្នកជម្ងឺម្នាក់ហើយម្នាក់ទៀតបាត់អស់ឈឺចាប់ ម្តងហើយម្តងទៀតធ្វើអោយអ្នកជម្ងឺធ្ងន់ធ្ងរទទួលបានការរស់នៅជាថ្មី។
យកចិត្តទុកដាក់ចំពោះអ្នកជម្ងឺគ្រប់រូប
ក្នុងអារម្មណ៍របស់អ្នកជម្ងឺនិងមិត្តរួមការងារ លោកវេជ្ជបណ្ឌិតឈិន ជូសៀនមិនត្រឹមតែបច្ចេកទេសពូកែទេ ម្យ៉ាងទៀតគាត់រក្សាឥរិយាបថស្និទស្នាលគួររាប់អាន យកចិត្តទុកដាក់ចំពោះមិត្តរួមការងារគ្រប់រូប អ្នកជម្ងឺគ្រប់រូប និងរាល់ការព្យាបាលទាំងអស់។
បើចំពោះអាជីពជាវេជ្ជបណ្ឌិតផ្នែកមហារីក លោកវេជ្ជបណ្ឌិតឈិនជូសៀនមានការយល់ឃើញរបស់គាត់ ៖ ក្នុងនាមជាវេជ្ជបណ្ឌិតផ្នែកមហារីក ក្រៅពីត្រូវក្តាប់បានបច្ចេកវិទ្យាឯកទេសមហារីកអោយរឹងមាំ នៅត្រូវការចំណេះដឹងវេជ្ជសាស្ត្រគ្រប់យ៉ាង ត្រូវយល់ច្បាស់ពីសារធាតុនិងគ្រោះថ្នាក់នៃមហារីកដែលអ្នកជម្ងឺបានកើត ក៏ត្រូវពិចារណាស្ថានភាពប្រព័ន្ធខ្លួនប្រាណនិងសុខភាពអ្នកជម្ងឺអោយបានពេញលេញ វិធីព្យាបាលពិចារណាកាន់តែល្អិតល្អន់ ប្រុងប្រយ័ត្ន គ្រប់ជ្រុងជ្រោយ គឺកាន់តែស័ក្តិសមនិងមានប្រសិទ្ធភាពចំពោះអ្នកជម្ងឺ។ ក្នុងដំណើរការព្យាបាលសង្កេតមើលប្រតិកម្មគ្រប់យ៉ាងរបស់អ្នកជម្ងឺអោយល្អិតល្អន់ យកចិត្តទុកដាក់អាការៈគ្រប់យ៉ាងរបស់អ្នកជម្ងឺ រកឃើញប្រតិកម្មមិនល្អនិងអាការៈរោគផ្សេងៗដែលអាចកើតមានអោយបានទាន់ពេលវេលា ព្យាយាមចាត់វិធានការណ៍ដោះស្រាយអោយមានប្រសិទ្ធភាព ជួយអ្នកជម្ងឺឆ្លងផុតការព្យាបាលប្រកបដោយសុវត្ថិភាព ព្រមទាំងទទួលបានប្រសិទ្ធភាពដែលគ្រោងរំពឹងទុកមុន។
ចំណាប់អារម្មណ៍អាជីព ៖ អរគុណអ្នកជម្ងឺរបស់ខ្ញុំ
លោកវេជ្ជបណ្ឌិតឈិនជូសៀនកន្លងមកផ្អែកលើទឹកចិត្តស្នេហាវិស័យសុខាភិបាល ព្រមទាំងការគោរពសុខភាពនិងជីវិត ខិតខំធ្វើអោយខ្លួនគាត់ក្លាយជាវេជ្ជបណ្ឌិតល្អម្នាក់។ គាត់ពីដើមដល់ចប់មានទឹកចិត្តដឹងគុណនិងអោនលំទោន ចាត់ទុកអ្នកជម្ងឺគ្រប់រូបជាបងប្អូនញាតិមិត្តជិតដិតបំផុតរបស់គាត់។ គាត់អរគុណមិត្តរួមការងារទាំងអស់ដែលរួមសហការតស៊ូជាមួយគ្នា ផ្តល់ជូនគាត់នូវជំនឿចិត្តនិងគាំទ្រជារៀងរហូត។ គាត់និងមិត្តរួមការងារទាំងអស់ក្នុងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសហការគ្នាខិតខំពុះពារ យកក្តីស្រឡាញ់និងគតិបញ្ញារបស់ខ្លួនផ្តល់ជូនអ្នកជម្ងឺឥតឈប់ឈរនូវជំនឿចិត្តនិងកម្លាំងថាមពលប្រឆាំងមហារីក។