លោកLin zhi cheng មានការថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏មានប្រជាប្រិយភាពរបស់លោកSou ba nuo។
លោកLin zhi cheng បានថ្លែងថា ៖ ក្នុងរយៈពេលដ៏យូរកន្លងមកនេះ សហគ្រាសសម្ព័ន្ធព្យាបាលចិនប៉អាយបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះការពិភាក្សាផ្លាស់ប្តូរបច្ចេកទេសព្យាបាល និង ការសហការជាមួយសា្ថប័នព្យាបាលក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ី។ ជាពិសេសគឺមានការសហការយ៉ាងជ្រាលជ្រៅ និង រីកចំរើនក្នុងផែនការជាមួយស្ថាប័នព្យាបាលកងទ័ពជើងទឹកឥណ្ឌូនេស៊ី។ លោកLin zhi cheng មានការកោតសសើរយ៉ាងខ្លាំងក្លាចំពោះសា្នដៃយ៉ាងធំធេងរបស់លោកមេទ័ពSou ba nuoចំពោះការសហការព្យាបាល និង អភិវឌ្ឍរបស់ប្រទេសទាំងពីរអោយកាន់តែមានភាពល្អប្រសើរឡើង។លោកLin zhi cheng បានបង្ហាញថា សហគ្រាសចិនប៉អាយពិតជាយកចិត្តទុកដាក់ជាខ្លាំងចំពោះមិត្តភាពដ៏ជ្រាលជ្រៅរវាងកងទ័ពជើងទឹកឥណ្ឌូនេស៊ីដែលមានលោកមេទ័ពSou ba nuoជាតំណាង និង យកចេញនូវសេវាកម្មព្យាបាលដ៏ល្អបំផុតតម្រូវទៅលើសេចក្តីត្រូវការរបស់អ្នកជំងឺ គាំទ្រអស់ពីចិត្ត ក្នុងការសហការនឹងមន្ទីរពេទ្យកងទ័ពជើងទឹកឥណ្ឌូនេស៊ី ផ្តល់សុភមង្គលជូនអ្នកជំងឺទាំងពីរប្រទេស។
លោកSou ba nuo តំណាងអោយយុទ្ធពលកងទ័ពជើងទឹកឥណ្ឌូនេស៊ី បានចាត់អោយមន្ទីរពេទ្យកងទ័ពជើងទឹកគ្រប់លំដាប់ថ្នាក់ទទូលសា្វគមន៍យ៉ាងឱឡារិកចំពោះការមកដល់របស់លោក Lin zhi cheng ។ លោកSou ba nuo មានការកោតស្ញប់ស្ញែងយ៉ាងអស់ពីចិត្តចំពោះការរីកចម្រើនដ៏ឆាប់រហ័សក្នុងប៉ុនា្មនឆ្នាំដ៏ខ្លីនេះ របស់សហគ្រាសសម្ព័ន្ធព្យាបាលចិនប៉អាយ ហើយបានក្លាយជាគ្រឹះស្ថានព្យាបាលឯកជនដ៏ធំជាងគេនៅប្រទេសចិន។ លោក Sou ba nuo បានថ្លែងថា ៖ ក្នុងការមកទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ីរបស់លោកប្រធានLin zhi cheng មួយលើកនេះមានអត្ថន័យយ៉ាងសំខាន់។ វាបានបង្កើនសមិទ្ធផលបានកាន់តែល្អប្រសើរចំពោះការសហការព្យាបាល និង រីកចម្រើនរវាងចិន និង ឥណ្ឌូនេស៊ី។ លោក Sou ba nuo មានប្រសាសន៍ថា ៖ មិនថាតែប្រព័ន្ធព្យាបាលកងទ័ពរដា្ឋភិបាលឥណ្ឌូនេស៊ី ឬ ព្យាបាលឯកជនទេគឺបានចាត់ទុកសហគ្រាសសម្ព័នព្យាបាលចិនប៉អាយ ជាមិត្តភក្តិដ៏ជិតសិ្នទ្ធយ៉ាងឧត្តម សង្ឃឹមថាមិត្តភាពដ៏ជិតសិ្នទ្ធនេះអាចធ្វើឲ្យដំណើរសហការ និង អភិវឌ្ឍកាន់ជ្រាលជ្រៅ និង រឹងមាំឡើង។
ក្រោយពីកិច្ចជួបសំណេះសំណាល លោកLin zhi cheng និង លោកSou ba nuo ផ្លាស់ប្តូរកាដូអនុស្សាវរីយ៍ជាសញ្ញាណបញ្ជាក់ពីមិត្តភាព។ វេទិការលាន់លឺស្នូរទះដៃយ៉ាងកងរំពងក្រៃលែង។