ថៃ្ង27 ខែសីហា ឆំា្ន2012 នៅសាលប្រជុំនៃមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រារព្ធពិធីចែករង្វាន់ដោយសហគ្រាសវប្បធម៌ជូនដល់ជនដែលបានរំជួលចិត្តមនុស្ស។ អ្នកជំងឺក្រៅប្រទេស និងសមាជិកក្នុងមនី្ទរពេទ្យទាំងមូលនាំគ្នាចូលរួមយ៉ាងកុះករ និង មានទិដ្ឋភាពអ៊ូអរក្រៃលែង។
“តារាចំរៀងទាន់សម័យ”ផ្តល់ជូនបទចំរៀងលន្លង់លន្លោចមួយ
ជាច្រើនឆំា្នមកនេះ សមិ្មតិផលនៃការរីកចំរើនរបស់មនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហា
រីកត្រូវបានឃើញជាក់ស្តែងនៅនឹងភ្នែក។ លទ្ធផលគួរអោយអំនួតនេះគេចមិនផុតពីការព្យាយាមរបស់បុគ្គលិកគ្រប់រូបទាំងអស់ឡើយ។ ក្រុមការងារយើងខ្ញុំជាចំនែកក្រុមរួមផ្សំមួយដែលមានសេចកី្តស្រលាញ់ ទំនួលខុសត្រូវ និង គោរពតួនាទី។ ក្នុងរយៈកាលចូលរួមការងារជាមួយគ្នាមកនេះ បុគ្គលិកមនី្ទរពេទ្យទាំងមូលតែងផ្តល់សេវាកម្មដល់អ្នកជំងឺយ៉ាងស្មោះអស់ពីចិត្តជានិច្ច។ បុគ្គលិកអនាម័យប្រឹងអស់ពីកំលាំងកាយចិត្តក្នុងការធានាលើតំរូវការការងារ និងការរស់នៅ។ បុគ្គលិកខាងគ្រប់គ្រង រាប់រ៉ងដំណើរការមនី្ទរពេទ្យ និងសែ្វងរកផ្លូវរីកចម្រើនបន្តទៀត...។ ក្នុងកំឡុងពេលការងារនេះបានកើតឡើងនូវរឿងដែលរំភើបៗជាច្រើន។ ទាំងអស់នេះបានបង្ហាញកាន់តែច្បាស់លាស់អំពីកំលាំងការងារដូចជា “ការរាប់អានស្រលាញ់ទៅវិញទៅមក ភាពអធ្យាស្រ័យគ្នា ប្រសិទ្ធិភាពខ្ពស់ក្នុងការងារ និង គំនិតច្នៃប្រឌិតយ៉ាងឈានមុខជាច្រើន” របស់មនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំ។
រូបថតរួមគា្ននៃការចែករង្វាន់ដល់ជនដែលបានធ្វើឲ្យរំភើបចិត្តមនុស្សជាតិ
ឆ្លងកាត់ការប្រមូលឯកសារជាងកន្លះខែមកនេះ មន្ទីរពេទ្យយើងខ្ញុំមានការចំរាញ់យកជនដែលបានរំជួលចិត្តមនុស្សចំនួន៣០នាក់ និង ចែករង្វាន់ជូនពួកគាត់នៅលើវេទិកាពិធីចែករង្វាន់ កំដរដោយបទភេ្លង និងស្នូរទះដៃ ជាការអំណរគុណសំរាប់ពួកគាត់ដែលបានប្រើទឹកភ្នែក ញើសឈាម ភាពព្យាយាមប្រឹងប្រែង ភាពសារទុក្ខ និងរឿងរ៉ាវសប្បាយរីករាយទាំងអស់នេះមកឆ្លុះបញ្ចាំងអោយឃើញ និង ជ្រាបយល់ពីវប្បធម៌នៃមនី្ទរពេទ្យ។ អរគុណពួកគាត់ក្នុងការបម្រើការងារជូនមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំ ដោយភាពស្មោះត្រង់ និងរាក់ទាក់ព្រមទាំងទំនួលខុសត្រូវក្នុងការងារ ធើ្វអោយបង្កើតបានជាភាពរុង
រឿងម្តងហើយម្តងទៀតជូនមនី្ទរពេទ្យទៀតផង។
លោកប្រធានមនី្ទរពេទ្យ “Wang”(ខាងឆ្វេងទីមួយ)និងអ្នកជំងឺមកពីក្រៅប្រទេសកាត់នំខេកជាមួយគ្នា
នៅខណៈពេលបញ្ចប់កម្មវិធី លោកប្រធានមនី្ទរពេទ្យ និង អ្នកជំងឺមកពីក្រៅប្រទេសរួមគ្នាកាត់នំខេកក្នុងន័យដើម្បីផ្តល់ជូននូវពរជ័យដ៏ស្មោះសរដល់មនី្ទរពេទ្យ។ យើងខ្ញុំក៏សូមលាសេចក្តីរុងរឿងនេះ ត្រលប់មកបំពេញតួនាទីបន្តសារជាថ្មី នាថៃ្ងអនាគតយើងទាំងអស់គា្ននៅត្រូវការភាពខិតខំប្រឹងប្រែងរួមគ្នាបន្តទៀត ដើម្បីដំណើរការឈានមុខ និងភាពភ្លឺថ្លានាថ្ងៃស្អែកនៃមនី្ទរពេទ្យ ។