បុណ្យសែនព្រះខែនៅប្រទេសចិនមានអត្ថន័យជ្រាលជ្រៅ គឺជាថ្ងៃដែលក្រុមគ្រួសារជួបជុំគ្នា ញ៉ាំនំព្រះខែនិងគយគន់ព្រះចន្ទគឺជាប្រពៃណីទំនៀមទំលាប់នៃបុណ្យនេះ។ ឆ្នាំនេះជាសំណាងគឺបុណ្យសែនព្រះខែនិងបុណ្យឯករាជ្យជាតិនៅទន្ទឹមនឹងគ្នា ដើម្បីអោយអ្នកជម្ងឺបរទេសដែលមកពីទីឆ្ងាយអាចទទួលអារម្មណ៍ស្វែងយល់ពីបរិយាកាសទិវាបុណ្យចិននិងភាពកក់ក្តៅនៃក្រុមគ្រួសារ។ នារាត្រីថ្ងៃទី៤ខែតុលា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រមូលផ្តុំអ្នកជម្ងឺនិងក្រុមគ្រួសារព្រមទាំងបុគ្គលិកមន្ទីរពេទ្យទៅកំសាន្តទន្លេជូជាំងពេលរាត្រី រួមគ្នាទស្សនារាត្រីជួបជុំដ៏រ៉ូមែនទិក អបអរពិធីបុណ្យសែនព្រះខែនិងបុណ្យឯករាជ្យ។
ខ្យល់រាត្រីត្រសៀកៗ សងខាងទន្លេជូជាំងពន្លឺភ្លើងភ្លឺចិញ្ចាច លើចុងឈើព្យូរចង្កៀងគោមធំៗឆ្លុះបញ្ចាំងជាមួយភ្លើងពណ៌ភ្លឹបភ្លែត បង្កើតជាសោភណ្ឌរាត្រីនៃពិធីបុណ្យ។ រូបចំលាក់នាងចង្កេះតូចថ្ងៃនេះកាន់តែស្រស់ស្អាតល្វតល្វន់ជាងសព្វដង ក្រោមពន្លឺព្រះចន្ទពេញវង់មើលទៅដូចជានារីម្នាក់កំពុងពត់ពេនរេរាំតាមខ្យល់យ៉ាងរស់រវើក។ ទេសភាពដ៏ស្រស់ស្អាតបែបនេះធ្វើអោយអ្នកជម្ងឺបរទេសទាំងអស់ដែលមិនទាន់បានឡើងនាវាកំសាន្តក៏ទប់អារម្មណ៍រំភើបមិនបានទៅហើយ។
អាហារដ៏មានឱជារសនៅលើនាវាកំសាន្តរឹតតែធ្វើអោយទាំងអស់គ្នាក្រពះរីកធំ ទាំងអស់គ្នាភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់បណ្តើរ គយគន់ទេសភាពនៃទន្លេជូជាំងបណ្តើរ ទឹកមុខម្នាក់ៗពោរពេញទៅដោយស្នាមញញឹមដ៏សែនរីករាយ។ មិត្តបរទេសទាំងឡាយបានលាន់មាត់ថា ៖ ក្វាងចូវពិតជាទីកន្លែងមួយដែលទេសភាពស្អាត មនុស្សស្អាត បេះដូងស្អាត បើមានឱកាសថ្ងៃក្រោយនឹងមកទីនេះម្តងទៀត។
ដំណើរកំសាន្តរាត្រីលើកនេះមិនត្រឹមតែបន្ថែមភាពរីករាយក្នុងជីវិតរស់នៅអ្នកជម្ងឺទេ ថែមទាំងធ្វើអោយអ្នកជម្ងឺទទួលអារម្មណ៍ជ្រាលជ្រៅអំពីសេវាព្យាបាលរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជាលក្ខណះបុគ្គលបែបដាច់ដោយឡែក ធ្វើអោយអ្នកជម្ងឺទទួលអារម្មណ៍ពិតប្រាកដថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាគ្រួសារដ៏ធំមួយពោរពេញដោយក្តីស្រឡាញ់យកចិត្តទុកដាក់និងភាពកក់ក្តៅសុខដុមរមនា នៅទីនេះទាំងអស់គ្នាសហការគ្នាតស៊ូដើម្បីទទួលជ័យជំនះពីជំងឺដ៏កាចនេះ។