ប៉ុន្មានថ្ងៃមុននេះ អ្នកកាសែតមកពីច្រើនប្រទេសដូចជា ហ្វីលីភីន-ល- ប្រជុំគ្នាជាក្រុមមួយមកសំភាសន៍មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលនៅក្រោមសម្ព័ន្ធព្យាបាលប៉អាយ។ អ្នកកាសែតដែលមកសំភាសន៍សំខាន់មកពីសារព័ត៌មានធំៗដូចជា ៖ កាសែតពិភពលោក កាសែតតារាហ្វីលីពីន-ល-។
៧ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកតែងគោរពតាមគោលការណ៍ “យកមនុស្សជាគោល វិទ្យាពេទ្យឥតព្រំដែន”ដែលពោរពេញដោយសេចក្តីស្រលាញ់។ មិនខ្លាចការទទួលខុសត្រូវ និង គ្រោះថ្នាក់។ នៅហ្វីលីពីនបានបង្កើតទីស្នាក់ការព្រឹក្សាមួយ ទទួលព្យាបាលអ្នកជម្ងឺមហារីកជាច្រើនដែលត្រូវមន្ទីរពេទ្យក្នុងស្រុកបោះបង់ការព្យាបាល ឬ ព្យាបាលគ្មានប្រសិទ្ធភាព។ ដូចនេះហើយធ្វើអោយប្រជាជនហ្វីលីពីនទទួលបានសេវាកម្មព្យាបាលលំដាប់ខ្ពស់។
ការប្រើប្រាស់បច្ចេកវិទ្យាព្យាបាលមហារីកដោយបន្សល់មុខរបួសតូចរួមផ្សំនឹងវិទ្យាពេទ្យចិននិងអឺរ៉ុប ជាបច្ចេកវិទ្យាបង្រ្កាបមហារីកបង្កើតឡើងដោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកតែមួយគត់ ដោយមានគុណសម្បត្តិដូចជា រួមផ្សំចំនុចល្អៗរវាងវិទ្យាពេទ្យចិននិងអឺរ៉ុបយ៉ាងឥតខ្ចោះ ដំណើរការបែបបទព្យាបាលថ្មីមួយ រកអោយចំមូលហេតុចំបងដែលបង្កអោយកើតជាដុំសាច់ធ្វើការព្យាបាលអោយចំជម្ងឺ។ ដោយមួយផ្នែក មានផលប៉ះពាល់តិច កាត់បន្ថយការឈឺចាប់របស់អ្នកជម្ងឺក្នុងកំរិតដ៏ធំមួយ មួយផ្នែកវិញទៀតការព្យាបាលតាមប្រភេទជម្ងឺមានអត្ថន័យសំខាន់បំផុតគឺ បន្សល់ទុកមុខរបួសតូច អាចនៅក្នុងមុនរបួសដ៏តូចបំផុត តែបង្ក្រាបជម្ងឺមហារីកដោយប្រសិទ្ធភាពធំបំផុត។ បច្ចេកវិទ្យានេះមានប្រសិទ្ធភាពព្យាបាលល្អណាស់ក្នុងការនៅក្នុងផ្នែកវេជ្ជសាស្រ្ត។
នៅហ្វីលីពីន មានអ្នកជម្ងឺមហារីកជាច្រើនរូបឆ្លងកាត់ការទៅពិនិត្យនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទាន់ពេលវេលា ទទួលបានប្រសិទ្ធភាពព្យាបាលយ៉ាងល្អ។ ដូចនេះធ្វើអោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានកេរ្តិ៍ឈ្មោះល្បីល្យាបាញទាំងក្នុង និង ក្រៅប្រទេស ហើយទទួលបានការវាយតម្លៃខ្ពស់របស់អ្នកជម្ងឺ និង ការចាប់អារម្មណ៍ពីអ្នកសារព័ត៌មានជាច្រើនប្រទេសដូចជា ៖ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម បង់ក្លាដេស-ល-។ បច្ចេកវិទ្យាថ្មីការព្យាបាលដោយបន្សល់មុខរបួសតូចគួបផ្សំនឹងវិទ្យាពេទ្យចិន និង អឺរ៉ុប ជាគោលដៅសំខាន់មួយដែលក្រុមអ្នកការសែតមកធ្វើការសំភាន៍ដល់ប្រទេសចិន។
ការរុករក ៖ បច្ចេកវិទ្យាពិសេសក្នុងការព្យាបាលរបស់មន្ទីរពេទ្យក្វាងចូវទំនើប
លើកនេះ អ្នកកាសែតជើងចាស់ហ្វីលីពីន១៨រូបមកកាន់ប្រទេសចិន ពួកគេមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រទេសចិនដែលជាស្ថាប័នព្យាបាលមហារីកទំនើបនិងអន្តរជាតិ។ ប៉ុន្មានឆ្នាំមកនេះ បច្ចេកវិទ្យាព្យាបាលដែលទំនើបៗ និង ករណីព្យាបាលបានជោគជ័យ មានជាបន្តបន្ទាប់ ទទួលបានការវាយតម្លៃយ៉ាងល្អពីអ្នកសារព័ត៌មានទំាងក្នុងនិងក្រៅប្រទេស ជាពិសេសគឺ បច្ចេកវិទ្យាពិនិត្យព្យាបាលយ៉ាងពិសេសដែលបង្កើតឡើងដោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកផ្ទាល់គឺ ——“ការព្យាបាលដោយបន្សល់មុខរបួសតូច រួមផ្សំនឹងវិទ្យាពេទ្យចិន និង អឺរ៉ុប”។ អាចនិយាយបានថា វាបានក្លាយជាជំនាញព្យាបាលមហារីកលើពិភពលោកមួយផ្នែកដែរ។
លោកសាស្ត្រាចារ្យផឹងស៊ាវឆឹ ដែលជាអ្នកជំនាញខ្ពស់ក្នុងវិធីព្យាបាលដុំសាច់ដោយបន្សល់មុខរបួសតូច សហការគ្នានិងទទួលការសំភាសន៍ពីក្រុមអ្នកកាសែតលើកនេះ។ លោកសាស្ត្រាចារ្យផឹងស៊ាវឆឹ បានបញ្ចប់កាសិក្សានូវមហាវិទ្យាល័យផ្នែកវេជ្ជសាស្រ្តចុងសាន ព្រមទាំងទៅបន្តការសិក្សានៅប្រទេសកាណាដា។ ក្រោយពីត្រលប់មកប្រទេសចិនវិញ គាត់ធ្វើការសិក្សាស្រាវជ្រាវមហារីក និង ការងារក្នុងផ្នែកវេជ្ជសាស្រ្តអស់រយៈពេលយ៉ាងយូរ ចំពោះការព្យាបាលមហារីកដោយបច្ចេកវិទ្យាខ្ពស់បន្សល់មុខរបួសតូច គាត់មានបទពិសោធន៍យ៉ាងច្រើន។ ជាច្រើនឆ្នាំមកនេះ លោកសាស្ត្រាចារ្យផឹង ស្វះស្វែងចូលរួមការផ្លាស់ប្តូរមតិសិក្សាទាំងក្នុង និង ក្រៅប្រទេស ពង្រឹងការចែកចាយបទពិសោធន៍ជាមួយអ្នករួមអាជីពជាមួយ។ គាត់តែងតែយកទ្រឹស្តីព្យាបាល និង បច្ចេកទេសទំនើបឆ្លងកាត់ការផ្លាស់ប្តូរមតិសិក្សា អង្គប្រជុំផ្លាស់ប្តូរយោបល់ -ល- ឧបត្ថម្ភទៅដល់ពិភពលោកតាមផ្លូវគ្រប់សព្វបែបយ៉ាង។
លោកសាស្ត្រាចារ្យផឹង សហការ និង មិត្តអ្នកសារព័ត៌មានមកពីហ្វីលីពីន
ប្រភព ៖ ការបន្តមរតកវិទ្យាពេទ្យចិន បង្ក្រាបជម្ងឺមហារីកដ៏ធ្ងន់ធ្ងរ
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រទេសចិនបានបន្តកេរ្តិ៍តំណែលមរតកវប្បធម៌វិទ្យាពេទ្យចិនដែលបន្សល់ទុកច្រើនពាន់ឆ្នាំមកហើយ ឆ្លងកាត់វិធីសាស្រ្តយ៉ាងប្រណិត និង រូបភាពព្យាបាល យកឈ្នះការលំបាកជាច្រើន បង្កើតបានជាគ្រឹះដ្ឋានសាងសង់ ការស្រាវជ្រាវចេញថ្នាំចិនព្យាបាលមហារីក ផលិត ការព្យាបាលក្នុងផ្នែកវេជ្ជសាស្ត្រ និង ការជាសះស្បើយ ជាការព្យាបាលបែបប្រើថ្នាំចិនមួយឈុត។ មន្ទីរពេទ្យបានប្រមូលផ្តុំអ្នកជំនាញវិទ្យាពេទ្យក្នុងផ្នែកវេជ្ជសាស្រ្ត និង អ្នកជំនាញខាងថ្នាំជាច្រើនរូប ឆ្លងកាត់ការស្រាវជ្រាវយ៉ាងលំបាកអស់ជាច្រើនឆ្នាំមក អាចយកឈ្នះបញ្ហាលំបាកគ្រប់បែបយ៉ាងមហារីកនេះហើយ។ ពួកគេផ្តោតចំទីតាំងបង្កជម្ងឺដែលមានទីតាំងមិនដូចគ្នា និង ជម្ងឺបន្ទាប់បន្សំខុសគ្នា។ បានស្រាវជ្រាវផលិតឡើងថ្នាំព្យាបាលមហារីកជាង១០ប្រភេទ។ គេធ្វើឡើងជារូបរាងទឹកថ្នាំ ឬ ទឹកសេរ៉ូម បញ្ចូលទៅក្នុងសារពាង្គកាយអ្នកជម្ងឺតែម្តង មិនត្រឹមតែមានប្រសិទ្ធភាពទប់ស្កាត់ការធំធាត់របស់មហារីក ព្រមទាំងបង្កើនថាមពលការពារសារពាង្គកាយ។ ថែមទាំងរួមផ្សំនឹងអាហារជាបែបថ្នាំក្នុងវិទ្យាពេទ្យចិន ឈានដល់គោលដៅដែលធ្វើអោយ សុខភាពរឹងមាំ ប្រឆាំង និង ព្យាបាលមហារីក។ វិធីព្យាបាលដោយអាហារប្រភេទនេះគឺយកផលិតផលថ្នាំ លាយនឹងអាហារដោយសមស្រប ប្រើប្រាស់បច្ចេកទេសចំអិនបែបបុរាណចិនធ្វើចេញនូវ អាហារធម្មតាពណ៌បៃតង គ្មានសារធាតុគីមីគ្មានផលប៉ះពាល់ មិនត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់ នៅអាចផ្តល់សារជាតិចិញ្ចឹម និង មានឱជារស ហើយធ្វើការព្យាបាលជាមួយគ្នាផងដែរ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអភិវឌ្ឍលក្ខណៈល្អៗតាមបែបបុរាណ ជាពិសេសមានសេវាកម្មបន្ថែមដោយមានអ្នកជំនាញផ្នែកអាហារូបត្ថម្ភដើរពិនិត្យបន្ទប់អោយអ្នកជម្ងឺ ធ្វើការទទួលសាកសួរ និង ណែនាំពីការបំប៉នដោយអាហារ។
ការបង្កើតថ្មី ៖ “ការព្យាបាលដោយបន្សល់មុខរបួសតូច រួមផ្សំនឹងវិទ្យាពេទ្យចិន និង អឺរ៉ុប”ការរួមផ្សំចូលគ្នាបង្រ្កាបមហារីកបានក្លាយជាការបង្កើតថ្មីលើពិភពលោក
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនត្រឹមតែបន្ត និង ពង្រីកវិទ្យាពេទ្យសាមញ្ញ នៅធ្វើការគួបផ្សំវិទ្យាពេទ្យចិន និង អឺរ៉ុបយ៉ាងប្រណិត បង្កើតបានជាបច្ចេកទេសពិនិត្យព្យាបាលយ៉ាងពិសេស ជួយសង្គ្រោះដល់អ្នកជម្ងឺមហារីកជាបន្តបន្ទាប់។ ការព្យាបាលមហារីកដោយបន្សល់មុខរបួសតូចបានក្លាយជា របៀបព្យាបាលមហារីកយ៉ាងសំខាន់ទូទាំងពិភពលោកក្នុងសតវត្សទី២១នេះ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រមូលផ្តុំអ្នកជំនាញព្យាបាលដោយចាក់បញ្ចូលតាមរូបភាពដែលខ្លាំងពូកែនៅតំបន់អាស៊ីមួយក្រុមធំ បង្កើតជាក្រុមព្យាបាលមហារីកដោយបច្ចេកវិទ្យាបន្សល់មុខរបួសតូចធ្វើអោយឈ្មោះល្បីល្បាញពេញតំបន់អាស៊ីអាគ្នេយ៍ដូចជា ការចាក់បញ្ចូលដោយបង្កក វិធីដាក់គ្រាប់អនុភាគ ការព្យាបាលតាមបែបជីវសាស្រ្ត វិធីកករំលាយ-ល- ។ បច្ចេកទេសរបស់អ្នកជំនាញមានការប៉ះប៉ូវទៅវិញទៅមក និង ចំនុចពិសេសក្នុងការសាមគ្គីក្នុងក្រុមរបស់អ្នកជំនាញ ធ្វើអោយផ្នែកព្យាបាលមហារីកនូវតែមានជំហានឈានមុខនៅលើពិភពលោក។ ជាមួយគ្នានោះ លក្ខណៈពិសេសយ៉ាងអស្ចារ្យរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក នៅត្រង់ការគួបផ្សំគ្នាប្រើប្រាស់បច្ចេកទេសព្យាបាលលំដាប់ខ្ពស់ថ្នាក់អន្តរជាតិ រួមមានទាំងម៉ាស៊ីនខ្នាតធំដូចជា ៖ ប្រព័ន្ធ PET-CTដែលនាំចូលពីអឺរ៉ុប កាំបិតបង្រ្កកមកពីអ៊ីស្រ្តាអែ ម៉ាស៊ីន DSA មកពីអាមេរិច-ល- ។ ដូចនេះ របៀបពិនិត្យព្យាបាលដោយបន្សល់មុខរបួសតូច និង គួបផ្សំជាមួយវិទ្យាពេទ្យចិន បង្កើតបានជា“ការព្យាបាលដោយបន្សល់មុខរបួសតូច រួមផ្សំនឹងវិទ្យាពេទ្យចិន និង អឺរ៉ុប” ជារបៀបព្យាបាលថ្មីដែលមានលក្ខណៈពិសេសមិនដែលមានពីមុន។ ចំនុចពិសេសបំផុតនៃវិធីនេះគឺ៖ មុខរបួសតូច ប្រសិទ្ធភាពលឿន ជាសះស្បើយបានឆាប់ ធ្វើការសំលាប់ដុំសាច់តាមផ្នែក ជៀសវាងនូវការព្យាបាលលើសប្រមាណ កាត់បន្ថយការឈឺចាប់របស់អ្នកជម្ងឺ អាចពន្យាជីវិតអ្នកជម្ងឺបានយ៉ាងច្រើន បង្កើនគុណភាពជីវភាពរស់នៅ និង ប្រសិទ្ធភាពព្យាបាល។
ក្រោយពេលស្តាប់លោកសាស្ត្រាចារ្យផឹងធ្វើការណែនាំរួច មន្ទីរពេទ្យនូវរៀបចំការព្យាបាលផ្ទាល់ដោយដាក់គ្រាប់អនុភាគ និង ព្យាបាលដោយវិធីកករំលាយ អោយអ្នកកាសែតចូលមើល។ ក្រុមអ្នកកាសែតហ្វីលីពីនបានមើលឃើញជួបផ្ទាល់ពី បច្ចេកវិទ្យាដ៏ប្រណិត និង ការសហការយ៉ាងល្អនៅក្នុងក្រុមអ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ដំណើរការវះកាត់ទាំងមូលនៅតែមានរបៀបរាបរយ ការសាមគ្គីយ៉ាងល្អ សកម្មភាពរហ័សឆ្លាតវៃ មមាញឹកតែមិនរញ៉េរញ៉ៃ។
ចុងបញ្ចប់លោកសាស្ត្រាចារ្យផឹង បានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងបន្តការយកចិត្តទុកដាក់លើកិច្ចប្រជុំផ្លាស់ប្តូរមតិយោបល់ ចំពោះមុខជំនាញផ្នែកមហារីកដែលមានការស្រាវជ្រាវអភិវឌ្ឍក្នុងរយៈពេលយ៉ាងវែងទៅមុខទៀត។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងមានសកម្មភាពដូចសព្វដង ខំប្រឹងធ្វើការមិនខ្លាចលំបាក បន្តការឡើងកាន់តែខ្ពស់ ដើម្បីជួយដល់មនុស្សប្រយុទ្ធឈ្នះមហារីកកាន់តែច្រើន។