ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ លោកលីនជឺឈឹងប្រធានសម្ព័ន្ធព្យាបាលប៉អាយបានដឹកនាំលោកប្រធានលីនជីងស៊ុងនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានមកដល់ទីក្រុងហូជីម៉ិញប្រទេសវៀតណាម។ និងធ្វើការពិភាក្សាគ្នាអំពីផ្នែកសុខាភិបាល ការសហការអភិវឌ្ឍន៍ និងបញ្ហាផ្សេងៗទៀតរវាងប្រទេសទាំងពីរជាមួយនឹងលោកយ័នវិនហ្វី(NGUYEN VAN PHI)ជាអតីតចៅហ្វាយក្រុងហូជីម៉ិញ និងលោក ទីឡីមីង និងអ្នកស្រី ជឹងជាអ៊ី ជាស្ថានកុងស៊ុលចិនប្រចាំនៅហូជីម៉ិញ។
ស្រាវជ្រាវ និងសង្ខេបនូវបច្ចេកវិទ្យាដោយឥតឈប់ឈរ
ដោយការអញ្ជើញរបស់លោកយ័នវិនហ្វី(NGUYEN VAN PHI)អតីតចៅហ្វាយក្រុងហូជីម៉ិញ ក្រុមសម្ព័ន្ធរបស់លោកលីនបានទទួលយ៉ាងកក់ក្តៅពីលោកយ័នវិនហ្វី និងធ្វើការពិភាក្សាគ្នា។ ក្នុងកិច្ចពិភាក្សា លោកលីនប្រធានសម្ព័ន្ធបានធ្វើការរៀបរាប់ដល់លោកយ័នវិនហ្វីពីសម្ព័ន្ធព្យាបាលប៉អាយ។ សម្ព័ន្ធព្យាបាលប៉អាយបង្កើតឡើងឆ្នាំ1989 គឺជាសម្ព័ន្ធសហគ្រាសទំនើបខ្នាតធំក្នុងការវិនិយោគផ្នែកវេជ្ជសាស្ត្រ គ្រប់គ្រងមន្ទីរពេទ្យ និងសេវាកម្មផ្នែកសុខាភិបាល គឺជាសម្ព័ន្ធវិនិយោគព្យាបាលដ៏ធំជាងគេនៅចិន។ សម្ព័ន្ធព្យាបាលប៉អាយមាន14តំបន់លើពិភពលោក មានរចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រខ្នាតធំរាប់រយនៅក្រោមសម្ព័ន្ធនោះ ក៏ជាសម្ព័ន្ធព្យាបាលមួយដែលខ្លាំងក្នុងចំនោមសម្ព័ន្ធ100លើពិភពលោកផងដែរ។ “បង្កើតឡើងជាសម្ព័ន្ធព្យាបាលដែលធំជាងគេលើពិភពលោកដើម្បីផ្តល់នូវសេវាកម្មព្យា
បាលដែលពេញចិត្តបំផុតសំរាប់មនុស្សជាតិ” គឺជាបេសកកម្មដ៏សក្តិសិទ្ធិរបស់សម្ព័ន្ធព្យាបាលប៉អាយ កន្លងមកយើងខ្ញុំតែងតែអនុវត្តព្យាយាមតាមគោលដៅនេះជារៀងរហូតដោយឥតឈប់ឈរ។ ដោយបច្ចេកវិទ្យាឥតព្រំដែន ជំនាញបទពិសោធន៍ និងមនុស្សធម៌ជាសម្ព័ន្ធតែមួយ ប្រមូលផ្តុំធនធានមនុស្សជំនាញផ្នែក វេជ្ជសាស្រ្តទាំងក្នុងនិងក្រៅប្រទេស បញ្ចូលឧបករណ៏បច្ចេកទេសលំដាប់លេខមួយទូទាំងពិភពលោក ធ្វើការពង្រីកគម្រោងសេវាព្យាបាលពិសេសគ្រប់ប្រភេទ និងដំណើរការដោះដូរបច្ចេកទេសជាមួយអង្គការសុខភាពពិភពលោក(WHO) មន្ទីរពេទ្យល្បីឈ្មោះក្នុងនិងក្រៅប្រទេស មជ្ឈមណ្ឌលស្រាវជ្រាវ និងវិទ្យាស្ថានអប់រំជាន់ខ្ពស់។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលជាឧបសម្ព័ន្ធប៉អាយមានរចនាសម្ព័ន្ធព្យាបាលមហារីកលក្ខណៈអន្តរជាតិគឺ “ការគ្រប់គ្រងបែបទំនើប សេវាកម្មបែបមនុស្សធម៌ បច្ចេកវិទ្យាព្យាបាលទំនើបឈានមុខគេ”។ ជាច្រើនឆ្នាំមកនេះ ឆ្លងកាត់ការពង្រឹងរួមបញ្ចូលគ្នានូវប្រភពល្អៗគ្រប់វិស័យដោយឥតឈប់ឈរ ក្នុងការព្យាបាលជម្ងឺមហារីក ប្រការស្រាវជ្រាវបច្ចេកទេសព្យាបាល និងកិច្ចសហការព្យាបាលរវាងអន្តរជាតិ និងខិតខំពង្រីកលើវិស័យទាក់ទងផ្សេងៗទៀតជាច្រើន ហើយក៏ទទួលលទ្ធផលល្បីឈ្មោះផងដែរ។ ជាច្រើនឆ្នាំមកនេះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរុករកនូវបច្ចេកវិទ្យាថ្មីបំផុតនៃវិស័យព្យាបាលមហារីកដោយឥតឈប់ឈរ និងរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាថ្មីបំផុត និងបទពិសោធន៍ព្យាបាលបង្កើតបានជាទម្រង់ព្យាបាល “ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន”។ចាប់តាំងពីពេលនោះមក បច្ចេកវិទ្យាផ្នែកវះកាត់ដោយស្នាមរបួសតូចរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានការពេញនិយម អ្នកជម្ងឺមហារីកមកមន្ទីរពេទ្យព្យាបាលកាន់តែច្រើនឡើងៗ។ ដើម្បីអាចជួយអ្នកជម្ងឺបានកាន់តែច្រើន មន្ទីរពេទ្យក្វាងចូវក៏បានបើកនូវការិយាល័យតំណាងចំនួន8កន្លែងនៅវៀតណាម ថៃ កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី បង់ក្លាដេស ដើម្បីជាការជម្រុញដោះដូរចំណេះវិជ្ជាផ្នែកវេជ្ជសាស្ត្រ និងជួយព្យាបាលជម្ងឺប្រជាជនក្នុងស្រុក ដែលជាឥទ្ធិពលមួយដ៏ខ្លាំងក្លាពីបរទេស។
ប្រទេសចិននិងវៀតណាមពួតដៃគ្នាប្រឆាំងមហារីក
ក្រោយពេលស្តាប់ចប់នូវការរៀបរាប់របស់លោកលីនប្រធានសម្ព័ន្ធ លោកយ័នវិនហ្វីបានសំដែងនូវការយល់ឃើញ និងគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះឥទ្ធិពលនៃសម្ព័ន្ធព្យាបាលប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ក្នុងកិច្ចពិភាក្សានោះ លោកយ័នវិនហ្វីបានធ្វើការរៀបរាប់យ៉ាងលំអិតដល់លោកលីនប្រធានសម្ព័ន្ធអំពីរចនាសម្ព័ន្ធសេវាកម្មផ្នែកវេជ្ជសាស្ត្រ និង សំណូមពរ ការផ្តល់យោបល់ពីសេវាកម្មផ្នែកវេជ្ជសាស្ត្ររបស់វៀតណាម។ វិធីព្យាបាលមហារីកដែលវៀតណាមតែងតែប្រើប្រាស់ នៅតែបន្សល់នូវការប្រើប្រាស់ការវះកាត់ ចាក់ថ្នាំគីមី និងបាញ់កាំរស្មី ប្រសិទ្ធភាពព្យាបាលធម្មតាមិនទាន់ល្អឥតខ្ចោះទេ សង្ឃឹមថាតាមរយៈការដោះដូរវេជ្ជសាស្ត្រ និងទម្រង់នៃការទំនាក់ទំនង សម្ព័ន្ធព្យាបាលប៉អាយនឹងនាំយកនូវបច្ចេកវិទ្យាព្យាបាលទំនើបឈានមុខគេ និងសេវាកម្មព្យាបាលដ៏ល្អផ្សព្វផ្សាយមកប្រទេសវៀតណាម ជាការជម្រុញការអភិវឌ្ឍន៍វិស័យព្យាបាលមហារីករបស់វៀតណាមផងដែរ។
លោកលីនប្រធានសម្ព័ន្ធបានបង្ហាញថា សម្ព័ន្ធព្យាបាលប៉អាយពិតជាយល់ព្រមចែករំលែកនូវបច្ចេកវិទ្យាព្យាបាលទំនើបឈានមុខគេ និងសេវាកម្មព្យាបាលដែលមានគុណភាពដល់ប្រជាជនវៀតណាម។ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៨ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅទីក្រុងហូជីម៉ិញ គោលដៅសំខាន់គឺផ្តល់នូវសេវាកម្មពិគ្រោះដោយឥតគិតថ្លៃចំពោះប្រជាជនក្នុងស្រុក។ ជួយរៀបចំឯកសារ ទទួលអ្នកជម្ងឺពីព្រលានយន្តហោះសំរាប់អ្នកជម្ងឺមហារីកនិងសមាជិកក្រុមគ្រួសារដែលមកប្រទេសចិនព្យាបាល កំណត់ពេលវេលាតាមដានអ្នកជម្ងឺ និងផ្តល់នូវចំណីអាហារសំរាប់ជម្ងឺមហារីក ការថែទាំ និងការផ្តល់យោបល់ផ្សេងៗ។ ៧ឆ្នាំកន្លងមកនេះ បុគ្គលិកការងារនៃការិយាល័យតំណាងនៅហូជីម៉ិញបានខិតខំព្យាយាមឥតឈប់ឈរ ផ្តល់នូវទំនុកចិត្ត និងសេវាកម្មបែបមនុស្សធម៌ ចុងក្រោយក៏ទទួលបានការទទួលស្គាល់ និងការកោតសរសើរពីប្រជាជននៅហូជីម៉ិញ។ ការិយាល័យតំណាងនៅហូជីម៉ិញតែងតែរៀបចំសិក្ខាសាលាស្តីពីសុខភាព ដើម្បីជួយមនុស្សជាតិបង្កើនស្វែងយល់នូវចំណេះដឹងទាក់ទងនឹងមហារីក និងលើកកំពស់សម្ឈជញ្ញៈក្នុងការការពារនិងប្រឆាំងមហារីក។ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ ការិយាល័យតំណាងនៅហូជីម៉ិញបានប្រារព្ធសិក្ខាសាលាសុខភាពស្តីពី “ស្រលាញ់សុដន់ ស្រលាញ់ខ្លួនឯង” តាមរយៈការរៀបរាប់បកស្រាយពីចំណេះដឹងពាក់ព័ន្ធនឹងមហារីកសុដន់ វិធីពិនិត្យសុដន់ស្ត្រីដោយខ្លួនឯង ការព្យាបាលមហារីកសុដន់ និងព័ត៌មានផ្សេងៗទៀត ថែមទាំងមានផ្តល់ជូននូវសេវាពិគ្រោះដោយឥតគិតថ្លៃនៅកន្លែងផ្ទាល់ផងដែរ។ សិក្ខាសាលាលើកនេះមិនត្រឹមតែបំពេញបន្ថែមនូវចំណេះដឹងការពារនិងព្យាបាលមហារីកសុដន់ប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយពីបច្ចេកវិទ្យាព្យាបាលមហារីកសុដន់ទំនើបឈានមុខ និងទទួលបានកោតសរសើរយ៉ាងច្រើនពីសិក្ខាកាមដែលបានចូលរួម។
លោកយ័នវិនហ្វីបានបង្ហាញថា លោកសង្ឃឹមថាសម្ព័ន្ធព្យាបាលប៉អាយអាចមានការវិនិយោគផ្នែកវេជ្ជសាស្ត្រនៅវៀតណាម ចូលរួមបង្កើត និងកសាងនូវបរិស្ថានផ្នែកវេជ្ជសាស្រ្តយ៉ាងល្អដល់ប្រទេសវៀតណាមទាំងអស់គ្នា។ លោកលីនប្រធានសម្ព័ន្ធក៏បង្ហាញថា ឱកាសក្នុងការសហការ និងវិនិយោគនៅវៀតណាមពិតជាធំធេងណាស់ សម្ព័ន្ធព្យាបាលប៉អាយពិតជាយល់ព្រមអាចប្រយុទ្ធប្រឆាំងមហារីកដែលមានលើប្រជាជនវៀតណាមទាំងអស់គ្នា។
លោកប្រធានលីនបានថតរូបរួមគ្នាជាមួយអ្នកកាសែតនិងលោកយ័នវិនហ្វី
ប្រើចិត្តស្មោះបំផុតបម្រើដល់អ្នកជម្ងឺម្នាក់ៗ
ថ្ងៃត្រង់ថ្ងៃទី២ ខែមីនា លោក ទីឡីមីង និងអ្នកស្រី ជឹងជាអ៊ី ជាស្ថានកុងស៊ុលចិនប្រចាំនៅហូជីម៉ិញទទួលជួបលោកប្រធានលីន។ ភាគីទាំងសងខាងធ្វើការពិភាក្សាគ្នាពីបញ្ហា បរិយាកាស សេវាបម្រើ និងបច្ចេកទេសផ្នែកវេជ្ជសាស្រ្ត។ល។
ក្នុងអំឡុងពេលពិភាក្សា លោកទី បានទទួលស្គាល់ពីសេវាបម្រើដ៏ល្អដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនិងសម្ព័ន្ធព្យាបាលប៉អាយផ្តល់ដល់អ្នកជម្ងឺមហារីកវៀតណាម។ លោកប្រធានលីនសម្តែងថា អង្គភាពព្យាបាលមិនគួរតែជួយព្យាបាលដល់អ្នកជម្ងឺ តែគឺត្រូវឈរលើគោលជំហរកាន់តែខ្ពស់ បញ្ចូនចំណេះដឹងសុខភាពកាន់តែច្រើនដល់មនុស្សជាតិ។ ស្មារតីមនុស្សធម៌ដែលគោរពអ្នកជម្ងឺ ស្រលាញ់អ្នកជម្ងឺ សម្រួលដល់អ្នកជម្ងឺ និងបម្រើដល់អ្នកជម្ងឺ គឺត្រូវបង្ហាញចេញតាមដំណាក់កាលការបម្រើសេវាព្យាបាលទាំងស្រុង។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនិងសម្ព័ន្ធព្យាបាលប៉អាយរហូតមក គឺឆ្ពោះទៅមុខ តាមគោលដៅនេះ ដែលប្រើចិត្តស្មោះបំផុតបម្រើដល់អ្នកជម្ងឺម្នាក់ៗ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនត្រឹមតែផ្តល់បច្ចេកទេសព្យាបាលនាំមុខគេទេ នៅមានបន្ថែមសេវាបម្រើជាង៦០ផ្នែក បូករួមទាំងសកម្មភាពបន្តបន្ទាប់ដូចជា ទេសចរណ៏ទិញទំនិញ សិក្ខាសាលាចំណេះដឹងសុខភាព -ល- ទទួលបានការសរសើរពីអ្នកជម្ងឺនិងគ្រួសារ យ៉ាងខ្លាំង។
លោកទី ស្ថានកុងស៊ុលបានសម្តែងថា បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសចិននិងវៀតណាម ទាំងពីរនេះមានស្ថានភាពនឹងនរ ចំណែកការផ្សព្វផ្សាយបច្ចេកវិទ្យាព្យាបាលនាំមុខ សេវាព្យាបាលល្អបំផុត ធនធានមនុស្សផ្នែកវេជ្ជសាស្រ្តដ៏ឆ្នើម នឹងជំរុញអោយការអភិវឌ្ឍន៏ទំនាក់ទំនង សហការរបស់ប្រទេសទាំងពីរកាន់តែឈានទៅមុខមួយកំរិតទៀត។
វេជ្ជសាស្ត្រគ្មានព្រំដែន ក្តីស្រលាញ់គ្មានព្រំដែន
ក្នុងកិច្ចពិភាក្សាជាមួយសម្ព័ន្ធព្យាបាលប៉អាយ អ្នកស្រីជឹងជាអ៊ីប្រធានមន្ទីរពាណិជ្ជកម្ម បានផ្តល់យោបល់និងឧទាហរណ៍ដ៏មានតម្លៃក្នុងការវិនិយោគលើអង្គភាពសេវាព្យាបាល នៅហូជីមីញ។ ស្របពេលជាមួយនេះអ្នកស្រីនៅបានកើតសរសើរពីឧបករណ៏បច្ចេកវិទ្យា នាំមុខគេរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ លោកប្រធានលីនមានប្រសាសន៏ថា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រឈមមុខនឹងអ្នកជម្ងឺដែលមកព្យាបាល បានផ្តល់នូវ ការព្យាបាលរួមបញ្ចូលស្នាមរបួសតូចដែលក្នុងនោះមានភាពជាក់លាក់ ឯកត្តភាព មនុស្ស ធម៌ និងការព្យាបាលប្រកបដោយវិចារណញ្ញាណ។ ទម្រង់ព្យាបាលបែបនេះ មិនត្រឹមតែមិនប៉ះពាល់ដលប្រព័ន្ធសរីរាង្គដទៃទៀតទេ នៅជៀសវាងការព្យាបាលបែបដាក់គីមីបុរាណដែលធ្វើអោយបំផ្លាញដល់ប្រព័ន្ធការពាររាងកាយរបស់អ្នកជម្ងឺ ជៀសវាងការព្យាបាលហួសកំរិតកាត់បន្ថយការឈឺចាប់អ្នកជម្ងឺ អាចពន្យាជីវិតអ្នកជម្ងឺ លើកកម្ពស់គុណភាពរស់នៅរបស់អ្នកជម្ងឺនិងប្រសិទ្ធភាពព្យាបាលរយៈពេលវែង។ ក្នុងដំណើរការព្យាបាល ព្រោះមុខរបួសតូច មានគុណសម្បត្តិ ដូចជា ប្រសិទ្ធភាពរហ័ស ឆាប់សះស្បើយ កំណត់គោលដៅជាក់លាក់ ព្យាបាលជាក់លាក់ -ល- ហេតុនេះទទួលបានការសរសើរពីអ្នកជម្ងឺនិងគ្រួសារជាខ្លាំង។
ប្រធានលីនមានប្រសាសន៍ “ក្តីស្រលាញ់គ្មានព្រំដែន” ក៏ជាគោលបំណងដែលមន្ទីរ ពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រកាន់ខ្ជាប់រហូតមក។ នៅខែកក្កដា ឆ្នាំ២០១២ មន្ទីរពេទ្យ ក្វាងចូវទំនើបផ្នែកមហារីកបានជួយដល់កុមារម្នាក់ឈ្មោះយ័នវិនដូ អាយុ៤ឆ្នាំដែលមកពីទីក្រុងហាណូយប្រទេសវៀតណាម។ កុមារយ័នវិនដូ មានដុំមហារីកឆ្នូតសាច់ដុំនៅផ្នែកផ្ទៃ មុខ តែដោយស្ថានភាពគ្រួសារក្រីក្រត្រូវប្រឈមមុខនឹងការគ្មានប្រាក់ព្យាបាល ក្រោយ ពេលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដឹងរឿងនេះហើយ បុគ្គលិកទូទាំងមន្ទីរពេទ្យ មុននិងក្រោយពីរដងបានប្រមូលប្រាក់បរិច្ចាគបង់ថ្លៃព្យាបាលអោយយ័នវិនដូ។ មន្ទីរពេទ្យ នៅផ្តល់ការជួយព្យាបាល និងមូលនិធិប៉អាយជួយកាត់បន្ថយថ្លៃព្យាបាលមួយចំនួន ព្រម ទាំងវិធីសុំជំនួយពីបណ្តាសហគមន៏ផ្សេងៗ ជួយដល់កុមារយ័នវិនដូនិងគ្រួសាររបស់គេ ឆ្លងកាត់ការលំបាកលើកនេះ។
ករណីសប្បុរសប្រភេទនេះរាប់មិនអស់។ លោកប្រធានលីនមានប្រសាសន៏ថា សម្ព័ន្ធ ព្យាបាលប៉អាយនិងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងបន្តប្រឹងប្រែងនិងឆ្ពោះទៅមុខ ផ្តល់សេវាព្យាបាលដ៏ពេញចិត្តបំផុតដល់មនុស្សជាតិ។
លោកប្រធានលីនបានថតរូបរួមគ្នាជាមួយលោក ទីឡីមីង
លោកប្រធានលីនបានថតរូបរួមគ្នាជាមួយបុគ្គលិកនៅស្ថានទូត
ដំណើរការកិច្ចប្រជុំរវាងលោកប្រធានលីននិងអ្នកស្រីជឹងជាអ៊ី