ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ការិយាល័យតំណាងនៅបាងកកប្រទេសថៃរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រារព្ធសិក្ខាសាលាចំណេះដឹងសុខភាពដែលមានប្រធានបទ “ព្យាបាលជម្ងឺមហារីកដោយមិនវះកាត់”នៅសណ្ឋាគាThe Emerald Hotel។ចូលរួមសិក្ខាសាលាចំណេះដឹងសុខភាពលើកនេះមិនត្រឹមតែអ្នកជម្ងឺមហារីកនិងគ្រួសារប៉ុណ្ណោះទេ នៅមានដំណើរការផ្សព្វផ្សាយពីសកម្មភាពលើកនេះពីអ្នកសារព័ត៌មានល្បីៗប្រចាំនៅប្រទេសថៃទៀតផង។ ដើម្បីថ្លែងអរគុណទាំងអស់គ្នាដែលបានគំាទ្រសិក្ខាសាលាលើកនេះ ការិយាល័យតំណាងនៅបាងកកបានរៀបចំអំណោយដ៏ស្រស់ស្អាតដល់អ្នកដែលបានមកទីតាំងសិក្ខាសាលាមុនគេមួយចំនួន។
លោកគ្រូពេទ្យអ៊ូឈីងខាយ អ្នកឯកទេសផ្តល់ប្រឹក្សាប្រចាំនៅការិយាល័យតំណាងនៅបាងកក ក្នុងសិក្ខាសាលាបានធ្វើការណែនាំពីជម្ងឺមហារីកដែលឧស្សាហ៏បានជួបដល់អ្នករាល់គ្នា ៖ មានមហារីកសួត មហារីកសុដន់ មហារីកស្បូន មហារីកក្រពេញប្រូស្តាតនិងមហារីកពោះវៀន។ ព្រមទាំងធ្វើការបកស្រាយចំពោះមូលហេតុជម្ងឺ ស្ថានភាពជម្ងឺ ក្រុមមនុស្សដែលមានអត្រាកើតជម្ងឺខ្ពស់ វិធីព្យាបាលក្នុងដំណាក់កាលខុសគ្នា-ល- នៃជម្ងឺមហារីកទាំងនោះ។ លោកគ្រូពេទ្យ អ៊ូឈីងខាយបានបញ្ចូលករណីជម្ងឺជាក់ស្តែង ណែនាំពីវិធីព្យាបាលស្នាមរបួសតូចដែលមិនចាំបាច់វះកាត់ដល់អ្នករាល់គ្នាដែលមានដូចជា ៖ វិធីព្យាបាលចាក់បញ្ចូលបិតសរសៃឈាម វិធីចាក់បញ្ចូលគ្រាប់អ៊ីយ៉ូត វិធីព្យាបាលបែបជីវសាស្រ្ត វិធីព្យាបាលកករំលាយ វិធីព្យាបាលប្រមូលផ្តុំចំគោលដៅនិងវិធីព្យាបាលប្រើថ្នាំចិនមកជំនួយ។ល។ វិធីព្យាបាលស្នាមរបួសតូចនេះ ខុសពីការវះកាត់ បាញ់កាំរស្មីនិងព្យាបាលតាមគីមីសាស្រ្ត។ វាមិនត្រឹមតែមានប្រសិទ្ធភាព សំលាប់កោសិការមហារីកទេ នៅអាចកាត់បន្ថយការឈឺចាប់អ្នកជម្ងឺ ពន្យាជីវិត លើកកម្ពស់ការព្យាបាលរស់នៅ។
សកម្មភាពផ្ទាល់នៃសិក្ខាសាលាស្តីពីចំណេះដឹងសុខភាព
លោកគ្រូពេទ្យអ៊ូរៀបរាប់ពីព័ត៌មានដែលទាក់ទងនឹងជម្ងឺមហារីកដែលឧស្សាហ៏ជួបនៅ ប្រទេសថៃ
ក្នុងសិក្ខាសាលាមានវគ្គសួរសំណួរចម្លើយពីគ្រូពេទ្យ។ សិក្ខាកាមបាននាំគ្នាសួរដល់ លោកគ្រូពេទ្យអ៊ូ។ មានស្រ្តីម្នាក់ដោយសារម្តាយមានជម្ងឺមហារីកលំពែង គាត់បង្ខំចង់ដឹងពីវិធីរារាំងការគំរាមកំហែងដល់អាយុជីវិតម្តាយគាត់ពីជម្ងឺមហារីក។ មានគ្រួសារម្នាក់បានសាកសួរ ព័ត៌មានជំនួសអ្នកជម្ងឺមហារីកសួតម្នាក់ក្នុងផ្ទះខ្លួន គាត់ចង់ដឹងព័ត៌មានទាក់ទងនឹងការព្យាបាលជម្ងឺមហារីកសួតនិងការមើលថែ។ នៅមានអ្នកជម្ងឺមហារីកច្រមុះចង់ដឹងពីស្ថានភាពជម្ងឺខ្លួនឯង អោយបានកាន់តែច្រើន និងដឹងថាខ្លួនឯងស័ក្តិសមនឹងវិធីព្យាបាលមួយណា? ក្នុងចំណោមនោះសិក្ខាកាមជាច្រើនបានសួរពីព័ត៌មានទាក់ទងនឹងជម្ងឺ ដំណាក់កាលព្យាបាល ថ្លៃព្យាបាល និងស្ថានភាពរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក-ល-។ ចំពោះសំណួរទាំងនេះ លោកគ្រូពេទ្យអ៊ូបានឆ្លើយតបយោងតាមស្ថានភាពជាក់ស្តែង។
ឆ្លងកាត់សិក្ខាសាលាលើកនេះ មានប្រសិទ្ធភាពលើកកម្ពស់ចំណេះដឹងគ្រប់គ្នាចំពោះ ជម្ងឺមហារីក កាន់តែយល់ដឹងនូវកំរិតខុសគ្នា មហារីកមានវិធីព្យាបាលខុសគ្នា។ ណែនាំពីបច្ចេកវិទ្យាព្យាបាលមហារីកដែលនាំមុខគេ នាំទំរង់ព្យាបាលថ្មីបំផុតដល់អ្នកជម្ងឺមហារីកនិង គ្រួសារ។
ដំណើរការប្រឹក្សារបស់គ្រួសារជំនួសម្តាយ
ដំណើរការប្រឹក្សារបស់អ្នកជម្ងឺមហារីកច្រមុះ