ថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៣ ប្រធានមន្ទីរពេទ្យឈីងឈឹនៅហាណូយប្រទេសវៀតណាមលោកសៀ ឈុនសាន និងភរិយា ប្រធានមន្ទីរពេទ្យតឺជាំងនៅហាណូយប្រទេសវៀតណាមលោកអ៊ូ ស៊ឺឈាវហាយ និងភរិយា មន្ទីរពេទ្យXanh ponនៅហាណូយប្រទេសវៀតណាម និងបុគ្គលិកការងាររបស់មជ្ឈមណ្ឌលសុខភាពបន្តពូជនៅហាណូយបង្កើតជាក្រុមព្យាបាលយ៉ាងធំមួយនៅវៀតណាមបានមកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើការទស្សនាផ្លាស់ប្តូរយោបល់ទៅវិញទៅមក។ លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យ លោកឈិន ពីងអនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អ្នកនាងផាន ម៉ី លេខាផ្ទាល់ប្រធានមន្ទីរពេទ្យ លោកឈីន ជូសៀន ប្រធានដេប៉ាតឺម៉ង់ថ្នាំពេទ្យ អ្នកស្រីហឺ លាងឈុងប្រធានផ្នែកតំហែទាំ និងថ្នាក់ដឹកនាំផ្សេងៗរីករាយស្វាគមន៍ទទួលភ្ញៀវដែលមកទស្សនាយ៉ាងកក់ក្តៅ។
លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យ និងក្រុមទស្សនៈកិច្ចវៀតណាមថតរូបជុំគ្នា
ក្រុមទស្សនៈកិច្ចវៀតណាមទស្សនាវីដេអូនៅនឹងកន្លែងផ្ទាល់
ការរីកចំរើនយ៉ាងឆាប់រហ័សដើម្បីផ្តល់សេវាកម្មព្យាបាលដែលមានគុណភាពដល់អ្នកជម្ងឺជាច្រើន
ជាដំបូង លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យជាតំណាងឲ្យមន្ទីរពេទ្យទាំងមូលបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅការអញ្ជើញមកដល់របស់ក្រុមទស្សនៈកិច្ចវៀតណាម និងបានរៀបរាប់ពីទិដ្ឋភាពមូលដ្ឋានទូទៅ និងភាពរីកចំរើនរបស់មន្ទីរពេទ្យ។ បច្ចុប្បន្ន មន្ទីរពេទ្យមានគ្រែចំនួន៤០០គ្រែ អ្នកដែលមកព្យាបាលមានចំនួនជាង១០ម៉ឺននាក់ អ្នកដែលស្នាក់នៅមន្ទីរពេទ្យមានចំនួនប្រហែលជាង៧០០០នាក់ អ្នកជម្ងឺមួយចំនួនធំមកពីតំបន់អាស៊ីអាគ្នេយ៍ រួមមានវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន បង់ក្លាដែស កម្ពុជា ថៃ ក្នុងនោះមានអ្នកជម្ងឺវៀតណាមជាង២០០០នាក់មកព្យាបាលនៅមន្ទីរពេទ្យ។ លោកវ៉ាងប្រធានមន្ទីរពេទ្យបានបង្ហាញថា ប៉ុន្មានឆ្នាំនេះ ការរីកចំរើនរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកពិតជាឆាប់រហ័សក្រៃលែង ខែមិថុនាឆ្នាំនេះក៏បានចូលក្នុងទីផ្សារបញ្ចឹមបូព៌ាផងដែរ ដើម្បីផ្តល់នូវសេវាកម្មព្យាបាលដែលមានគុណភាពដល់អ្នកជម្ងឺទាំងក្នុងនិងក្រៅប្រទេសបានកាន់តែច្រើន។
ព្យាបាលមហារីកដោយបច្ចេកវិទ្យាស្នាមរបួសតូចដែលមានលក្ខណៈពិសេសបំផុត
លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យបានរៀបរាប់ថា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រឈមមុខនឹងទីផ្សារបរទេស ផ្តល់នូវចំណុចបីសំខាន់ៗ សុទ្ធតែទទួលបានការស្វាគមន៍ពីសំណាក់អ្នកជម្ងឺយ៉ាងជ្រាលជ្រៅ។ ចំណុចទីមួយគឺផ្តល់នូវសេវាកម្មពហុព្យាបាលដល់អ្នកជម្ងឺមហារីកនៅតំបន់អាស៊ីអាគ្នេយ៍ដំណាក់កាលកណ្តាល និងចុងក្រោយ។ ផ្នែកនៃអត្រាដែលមានប្រសិទ្ធភាព និងអត្រាដែលជោគជ័យក្នុងការព្យាបាលមហារីកនៅមន្ទីរពេទ្យគឺស្ថិតនៅទីតាំងលំដាប់ដំបូងគេ ចំពោះការព្យាបាលមហារីក ក្រៅពីការព្យាបាលបែបធម្មតា ដូចជាបាញ់កាំរស្មី ចាក់ថ្នាំគីមី ព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយស្នាមរបួសតូចគឺជាទិសដៅសំខាន់របស់មន្ទីរពេទ្យ បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាព្យាបាលមហារីកចំនួន១២ ក្នុងនោះលក្ខណៈពិសេសបំផុតរួមមានដូចជា ការព្យាបាលដោយចាក់បញ្ចូល ការព្យាបាលដោយដាក់គ្រាប់អនុភាគអ៊ីយ៉ូដ ការព្យាបាលប្រមូលផ្តុំទិសដៅហ្សែន ការព្យាបាលកករំលាយ វិធីព្យាបាលរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុប ការព្យាបាលរំងាប់កោសិកា។ល។ តាមរយៈវិធីពហុព្យាបាលច្រើនបែបយ៉ាងនេះ អាចពន្យាជីវិតរបស់អ្នកជម្ងឺ និងលើកកំពស់គុណភាពរស់នៅ។ ចំណុចទីពីរគឺការកែសម្ផស្ស សំខាន់គឺការវះកាត់កែសម្ផស្សបែបធម្មតា (តក្តោងច្រមុះ បន្តឹងសុដន់ កែសម្ផស្សផ្ទៃមុខ) កែសម្ផស្សស្បែក(ជ្រីវជ្រួញ ស្បែករលោងភ្លឺស្អាត) និងការព្យាបាលកោសិកាប្រឆាំងភាពចាស់ ដែលមានការស្វាគមន៍ពីសំណាក់មនុស្សនៅតំបន់អាស៊ីអាគ្នេយ៍យ៉ាងជ្រាលជ្រៅ។ ចំណុចទីបីគឺការផ្សាំរំងាប់កោសិកា សំខាន់គឺគួរតែប្រើចំពោះជម្ងឺក្រិនថ្លើម ជម្ងឺទឹកនោមផ្អែម ខួរក្បាលក្មេងស្ពឹកអត់ដំណើរការ ជម្ងឺរលាកពោះវៀនរ៉ាំរ៉ៃ និងជម្ងឺផ្សេងៗ ការជ្រើសយកកោសិកា និងការរៀបចំកោសិកាសុទ្ធតែធ្វើឡើងដោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
សេវាកម្មដែលមានគុណភាពខ្ពស់ មានការយកចិត្តទុកដាក់និងផ្តល់ភាពកក់ក្តៅ
លោកវ៉ាង ហាយចុងមានប្រសាសន៍ថា ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនត្រឹមតែផ្តល់នូវការធ្វើរោគវិនិច្ឆ័យនិងព្យាបាលតាមបច្ចេកវិទ្យាថ្មីទំនើបឈានមុខគេដល់អ្នកជម្ងឺប៉ុណ្ណោះទេ ស្របពេលនោះក៏ផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់យ៉ាងយកចិត្តទុកដាក់ទៀតផង។ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជម្ងឺបរទេសមកព្យាបាលជម្ងឺ មន្ទីរពេទ្យបានបង្កើតការិយាល័យតំណាងនៅតាមបណ្តាប្រទេសដូចជា វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា ថៃ អ្នកជម្ងឺបរទេសទាំងអស់អាចតាមរយៈការរៀបចំឯកសារពាក់ព័ន្ធនៅការិយាល័យតំណាងមកព្យាបាលជម្ងឺ។ បច្ចុប្បន្នមន្ទីរពេទ្យផ្តល់នូវសេវាកម្មរួមមាន ៖ ពន្យាវីសារ សេវាកម្មអាកាសចរជូនដំណើរទៅវិញទៅមក អបអរពិធីខួបកំណើត សេវាកម្មដំណើរកំសាន្តមួយថ្ងៃនៅក្វាងចូវដោយឥតគិតថ្លៃ ហាត់ក្បាច់ថៃជី ឬសកម្មភាពសិក្ខាសាលាសុខភាព ទស្សនាវីដេអូរៀងរាល់សប្តាហ៍ ផ្តល់ជូននូវរូបថតក្រោយចេញពីមន្ទីរពេទ្យ និងសេវាកម្មជាច្រើនទៀត ធ្វើឲ្យអ្នកជម្ងឺបរទេសដែលឃ្លាតឆ្ងាយពីផ្ទះនោះមានអារម្មណ៍ថាចំឡែកក្នុងចិត្ត។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រកាន់ខ្ជាប់នូវជំនឿចិត្ត “វេជ្ជសាស្ត្រឥតព្រំដែន សេចក្តីស្រលាញ់ឥតព្រំដែន” និងបានផ្តល់ជាជំនួយដល់អ្នកជម្ងឺដែលជួបនឹងបញ្ហាលំបាកខ្វះខាត។ ឧទាហរណ៍ដូចជា កុមារឈ្មោះ “ដូដូ”អ្នកជម្ងឺមកពីវៀតណាម ដោយសារតែមានដុំសាច់ដុះជិតពេញផ្ទៃមុខក៏មកទទួលការព្យាបាល ប៉ុន្តែជីវភាពគ្រួសារក្រីក្រគ្មានថវិកាព្យាបាល ស្រាប់តែបុគ្គលិកទាំងអស់ក្នុងមន្ទីរពេទ្យមុននិងក្រោយបានឧបត្ថម្ភចំនួនពីរដងជួយដល់ការចំណាយព្យាបាលរបស់កុមារានោះ ក្រៅពីនោះ មន្ទីរពេទ្យនៅបានស្នើសុំឲ្យមូលនិធិប៉អាយផ្តល់ជាជំនួយនិងកាត់បន្ថយការចំណាយព្យាបាលមួយចំនួនទៀតផង។ សេវាកម្មយ៉ាងយកចិត្តទុកដាក់បែបបុគ្គលភាពរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទទួលបានការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់អ្នកជម្ងឺទាំងឡាយ។
លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យឆ្លើយតបការចោទសួររបស់ក្រុមទស្សនៈកិច្ចវៀតណាម
ពិភាក្សាគ្នាទៅវិញទៅមក ពិភាក្សាគ្នាដោយភាពស្មោះត្រង់
ក្រោយពេលបានរៀបរាប់ពីរឿងរ៉ាវទាក់ទងនឹងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានចប់សព្វគ្រប់ លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យ និង លោកឈិន ពីងអនុប្រធានមន្ទីរពេទ្យបានលើកឡើងចំពោះក្រុមទស្សនៈកិច្ចវៀតណាមពីបច្ចេកវិទ្យាដោយស្នាមរបួសតូច ការព្យាបាលជម្ងឺមហារីក និងបញ្ហាផ្សេងៗធ្វើការឆ្លើតតបយ៉ាងល្អិតល្អន់។ សមាជិកនៃក្រុមទស្សនៈកិច្ចវៀតណាម ៖ តើមានវិធានការអ្វីខ្លះផ្តោតទៅលើការព្យាបាលគ្មានការឈឺចាប់របស់អ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក?
លោកឈិន ពីងអនុប្រធានមន្ទីរពេទ្យ ៖ មន្ទីរពេទ្យបានបង្កើតនូវបន្ទប់ជម្ងឺគ្មានការឈឺចាប់យ៉ាងពិសេសចំពោះអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ ដើម្បីធ្វើឲ្យការឈឺចាប់របស់ពួកគេមានភាពធូរស្រាល ធ្វើឲ្យពួកគេស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតគ្មានការឈឺចាប់ដ៏ពេញលេញមួយ។
លោកសៀ ឈុនសាន ប្រធានមន្ទីរពេទ្យតឺជាំងនៅហាណូយប្រទេសវៀតណាម ៖ បើប្រៀបធៀបជាមួយនឹងមន្ទីរពេទ្យដទៃវិញ តើមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកពឹងផ្អែកលើគុណភាពអ្វីខ្លះដើម្បីទាក់ទាញអ្នកជម្ងឺនៅអាស៊ីអាគ្នេយ៍មកព្យាបាលជម្ងឺ?
លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យ ៖ បើប្រៀបធៀបពីបច្ចេកវិទ្យានៃការព្យាបាលធម្មតាតាមការបាញ់កាំរស្មី និងចាក់ថ្នាំគីមីនោះ បច្ចេកវិទ្យាដោយស្នាមរបួសតូចទំនើបឈានមុខគេរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក វាមានស្នាមរបួសតូច ផលប៉ះពាល់តិចតួច គុណប្រយោជន៍នៃការឆាប់ជាសះស្បើយ ទទួលបានការពេញចិត្ត និងកោតសរសើរពីសំណាក់អ្នកជម្ងឺមហារីកយ៉ាងច្រើន។ ក្រៅពីនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានផ្តល់ជូននូវសេវាកម្មដ៏មានតម្លៃលក្ខណៈពិសេសជាងដប់ដល់អ្នកជម្ងឺ ក្នុងនោះរួមមានកំណត់ពេលបង្កើតក្រុមអ្នកជម្ងឺទស្សនាខ្សែវីដេអូ ដំណើរកំសាន្តខាងក្រៅ ទិញទំនិញ។ល។ ហើយក៏ទទួលបានការទទួលស្គាល់ និងការកោតសរសើរពីសំណាក់អ្នកជម្ងឺមហារីកមិនតិចនាក់ឡើយ។
ក្រៅពីនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក៏បានផ្តល់ជូននូវអំនោយដ៏ស្រស់ស្អាតមួយចំនួនដល់ភ្ញៀវរាល់គ្នានៃក្រុមទស្សនៈកិច្ចវៀតណាម។
ចុងក្រោយ ក្រោមការដឹកនាំពីលោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យ និងលោកឈិន ពីងអនុប្រធានមន្ទីរពេទ្យ ក្រុមទស្សនៈកិច្ចវៀតណាមបានទស្សនាមជ្ឈមណ្ឌលសេវាកម្មអ្នកជម្ងឺអន្តរជាតិរបស់មន្ទីរពេទ្យក្វាងចូវ អ្នកជម្ងឺអន្តរជាតិដែលមកព្យាបាល រូបថតបិតនៅជញ្ជាំងនៃអ្នកជម្ងឺអន្តរជាតិដែលមកព្យាបាល ដេប៉ាតឺម៉ង់ពិនិត្យឈាម ដេប៉ាតឺម៉ង់ថតស្គេន និងបន្ទប់ជម្ងឺ។ល។ ក្នុងពេលទស្សនានោះក៏បានជួបនឹងអ្នកជម្ងឺវៀតណាម ក្រុមទស្សនៈកិច្ចបានសំណេះសំណាលនឹងអ្នកជម្ងឺយ៉ាងជិតស្និត នេះគឺធ្វើឲ្យសមាជិកក្រុមទស្សនាមានការយល់ដឹងតាមលំដាប់លំដោយពីបញ្ហាគ្រប់យ៉ាងរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយ៉ាងជ្រាលជ្រៅជាទីបំផុត។
លោកវ៉ាង ហាយចុងប្រធានមន្ទីរពេទ្យដឹកនាំក្រុមទស្សនៈកិច្ចវៀតណាមទស្សនាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
ក្រុមទស្សនៈកិច្ចវៀតណាម និងអ្នកជម្ងឺមកពីវៀតណាមសំណេះសំណាលគ្នាយ៉ាងជិតស្និត