ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ កាសែតចាកាតាអន្តរជាតិ កាសែតស៊ីនចូវ ចុងស៊ីងវ័ង និងបណ្តាញផ្សព្វផ្សាយផ្សេងៗបានចូលទស្សនាលោកលីន ជឺឈឹងប្រធានសម្ព័ន្ធព្យាបាលប៉អាយប្រទេសចិន និងលោកលីន សាវហួរប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅសណ្ឋាគារប៉លីនស៊ូឡា និងធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងបច្ចេកវិទ្យាវេជ្ជសាស្ត្រចិន សេវាកម្មវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បច្ចេកវិទ្យាថ្មីព្យាបាលមហារីក និងភាពរីកចម្រើនរបស់សម្ព័ន្ធប៉អាយ។
បរិច្ចាកនូវសេវាកម្មវេជ្ជសាស្ត្រដ៏ពេញចិត្តជាទីបំផុតដល់មនុស្សជាតិ
ជាបឋម លោកលីនប្រធានសម្ព័ន្ធបានបង្ហាញនូវការស្វាគមន៍និងថ្លែងអំណរគុណចំពោះបណ្តាញផ្សព្វផ្សាយទាំងអស់ដែលមកទស្សនាលើកនេះ និងបានរៀបរាប់ពីស្ថានការណ៍វេជ្ជសាស្ត្រប្រទេសចិន និងសម្ព័ន្ធព្យាបាលប៉អាយដល់ក្រុមសារព័ត៌មាន។
លោកលីនប្រធានមានប្រសាសន៍ថា ៖ ¡¡ãប្រទេសចិនគឺជាប្រទេសដែលមានអ្នកជម្ងឺច្រើនជាងគេលើពិភពលោក រៀងរាល់ថ្ងៃ ក្នុងវេជ្ជបណ្ឌិតម្នាក់ ចំនួននៃការវះកាត់មានពី១០ ទៅ១៥ដង ដូចដែលបានឃើញហើយថា វេជ្ជបណ្ឌិតប្រទេសចិនពិតជាពោរពេញដោយបទពិសោធន៍ខ្លាំងណាស់។ វេជ្ជបណ្ឌិតចិនត្រូវការនៅមន្ទីរពេទ្យពេញ២៤ម៉ោង មិនចាំបាច់ដូចវេជ្ជបណ្ឌិតឥណ្ឌូនេស៊ីត្រូវឆ្លាស់វេណការងារនៅមន្ទីរពេទ្យផ្សេងៗឡើយ។ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ២៤ម៉ោង អាចធានានឹងធ្វើការបន្តតាមដានព្យាបាលអ្នកជម្ងឺ នេះគឺពិតជាសំខាន់ ចំពោះសុខភាពអ្នកជម្ងឺក្រៃលែង។
ពេលជជែកដល់សម្ព័ន្ធព្យាបាលប៉អាយ លោកលីនប្រធានសម្ព័ន្ធមានប្រសាសន៍យ៉ាងមោទនភាពថា ៖ សម្ព័ន្ធព្យាបាលប៉អាយគឺជាសម្ព័ន្ធវិនិយោគព្យាបាលដែលធំជាងគេបំផុតនៅប្រទេសចិន ជាសម្ព័ន្ធព្យាបាលខ្លាំងមួយក្នុងចំនោមសម្ព័ន្ធ១០០លើសាកលលោក។ បង្កើតការិយាល័យតំណាងចំនួន១៤កន្លែងលើសាកលលោក និងមានរចនាសម្ព័ន្ធវេជ្ជសាស្ត្រខ្នាតធំរាប់រយ ដូចជា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក មន្ទីរពេទ្យស៊ិនចិនប៉អាយ មន្ទីរពេទ្យសៀងហៃយានតាស៊ីនស៊ុង មន្ទីរពេទ្យឆាងសាយ៉ាងគ័ង។ល។ រចនាសម្ព័ន្ធវេជ្ជសាស្ត្រទាំងនេះមិនត្រឹមតែមានវេជ្ជបណ្ឌិតពោរពេញដោយបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងនាំចូលនូវឧបករណ៍ និងបច្ចេកវិទ្យាព្យាបាលទំនើបឈានមុខគេលើសាកលលោកទៀតផង ជាពិសេសគឺមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដែលមានទម្រង់ថ្មីប្រឆាំងមហារីកដែលល្បីឈ្មោះនៅអាស៊ីអាគ្នេយ៍ពី ¡¡ãការព្យាបាលដោយស្នាមរបួសតូចបំផុត រួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុប¡¡À។
ជាច្រើនឆ្នាំមកនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកតែងតែប្រកាន់ខ្ជាប់នូវគោលដៅរបស់មន្ទីរពេទ្យនូវ ¡¡ãការបរិច្ចាកសេវាកម្មវេជ្ជសាស្ត្រដ៏ពេញចិត្តជាទីបំផុតដល់មនុស្សជាតិ¡¡À ដើម្បីផ្តល់នូវការព្យាបាលលក្ខណៈបុគ្គលភាព និងសេវាកម្មទំនាក់ទំនងដោយគ្មានឧបសគ្គដល់អ្នកជម្ងឺនានាលើសាកលលោក។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាមន្ទីរពេទ្យដែលមានអ្នកឯកទេសច្រើនដែលផ្តោតលើការព្យាបាលដោយស្នាមរបួសតូចបំផុតជាសំខាន់ មិនត្រឹមតែមានឧបករណ៍បច្ចេកវិទ្យាជឿនលឿនលំដាប់ពិភពលោក និងប្រមូលផ្តុំនូវអ្នកឯកទេសដែលមានទេពកោសល្យវេជ្ជសាស្ត្រទាំងក្នុង និងក្រៅប្រទេស និងតែងតែធ្វើការទំនាក់ទំនងផ្នែកវេជ្ជសាស្ត្រជាមួយនឹងអង្គការសុខភាពពិភពលោក(WHO) មន្ទីរពេទ្យល្បីឈ្មោះលើពិភពលោក វិទ្យាស្ថានស្រាវជ្រាវ និងវិទ្យាស្ថានអប់រំកំរិតខ្ពស់ទៀតផង។ ជាក់ស្តែង ក្នុងដំណើរការព្យាបាលមហារីកជាច្រើនឆ្នាំនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរួមបញ្ចូលបច្ចេកវិទ្យាស្នាមរបួសតូចរបស់អឺរ៉ុប និងលក្ខណៈពិសេសនៃវិធីព្យាបាលតាមថ្នាំចិន បង្កើតបានជាទម្រង់ថ្មីប្រឆាំងមហារីក ¡¡ãព្យាបាលស្នាមរបួសតូចរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុប¡¡À។ ប្រើប្រាស់ទម្រង់ប្រឆាំងមហារីកមួយនេះទទួលបានការកោតសរសើរពីសំណាក់អ្នកជម្ងឺមហារីកនិងសមាជិកគ្រួសារគ្រប់កន្លែងលើសាកលលោក ក៏បានលាតត្រដាងនូវមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ និងបង្កើតភាពល្បីល្បាញរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកផងដែរ។
ស្របពេលនោះ លោកលីនប្រធានសម្ព័ន្ធផ្តោតទៅលើអ្នកជម្ងឺឥណ្ឌូនេស៊ីដែលមកមន្ទីរពេទ្យព្យាបាលដែលឧស្សាហ៍ជួបប្រទះនឹងបញ្ហាក៏ធ្វើការឆ្លើយតបថា៖ ¡¡ãមន្ទីរពេទ្យយើងខ្ញុំចាំបាច់ត្រូវអនុវត្តបំរើសេវាកម្មតាមលំដាប់ផ្កាយ៥ឲ្យបានត្រឹមត្រូវ។ មិនត្រឹមតែផ្តល់ជូននូវសេវាកម្មព្យាបាលដែលមានគុណភាពខ្ពស់ និងប្រើភាសាពីរសួរពីប្រវត្តិជម្ងឺរបស់អ្នកជម្ងឺប៉ុណ្ណោះទេ ថែមទាំងចាំបាច់ត្រូវគោរពតាមភាពខុសគ្នានៃវប្បធម៌លើពិភពលោកទៀតផង ផ្តល់នូវការបកប្រែជាមួយ អ្នកចុងភៅ តៃកុងឡាន ដោះស្រាយបញ្ហាលំបាកក្នុងជីវភាពរបស់អ្នកជម្ងឺ¡¡À។
ទម្រង់ថ្មីប្រឆាំងមហារីក——ព្យាបាលស្នាមរបួសតូចបំផុតដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុប
តំណាងឲ្យអ្នកសារព័ត៌មានក៏បានចោទជាសំណួរពីបច្ចេកវិទ្យាព្យាបាលដែលយកចិត្តទុកដាក់សំរាប់អ្នកជម្ងឺ ៖ ¡¡ãព្យាបាលស្នាមរបួសតូចបំផុតដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុប¡¡À រៀងរាល់ឆ្នាំបានជួយអ្នកជម្ងឺមហារីករួចពីសេចក្តីស្លាប់បានជាច្រើននាក់ ធាតុពិតទៅតើមានទម្រង់ព្យាបាលយ៉ាងដូចម្តេចទៅ? ¡¡ãលោកលីនឆ្លើយតប ៖ ជាបឋម ការព្យាបាលជម្ងឺមហារីកចាំបាច់ត្រូវតែរក្សាការបន្តព្យាបាល។ វេជ្ជបណ្ឌិតរបស់យើងខ្ញុំសុទ្ធតែនៅមន្ទីរពេទ្យពេញ២៤ម៉ោង គឺអាចធានាបាននូវចំណុចនេះ។ ចំណែក ក្រុមព្យាបាលតូចតាចរបស់យើងខ្ញុំសុទ្ធតែមានក្រុមសហការីដែលមានជំនាញយ៉ាងច្រើន រួមមានវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រ ពិនិត្យឈាម ថែទាំ អ្នកជំនាញធ្វើរោគវិនិច្ឆ័យ។ល។ បែងចែកតាមផ្នែកយ៉ាងច្បាស់លាស់ ទើបមានប្រសិទ្ធភាពបញ្ចេញនូវភាពខ្លាំងក្លាពីជំនាញរៀងៗខ្លួន។ ពេលអ្នកជម្ងឺស្ថិតក្នុងការព្យាបាល យើងខ្ញុំសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញ ក្រោយពេលធ្វើរោគវិនិច្ឆ័យពីវេជ្ជបណ្ឌិតមានជំនាញជាច្រើនរូបមកទើបអាចសម្រេចកំណត់នូវវិធីព្យាបាលបាន។ លើបច្ចេកវិទ្យាព្យាបាលមហារីក មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្កើតនូវទម្រង់ប្រឆាំងមហារីក ¡¡ãព្យាបាលស្នាមរបួសតូចដោយរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុប¡¡Àគឺប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបឈានមុខខ្នាតអន្តរជាតិដូចជា វិធីកករំលាយ វិធីដាក់គ្រាប់អនុភាគ ការព្យាបាលលើកកំពស់មុខងារប្រព័ន្ធការពាររាងកាយ វិធីចាក់បញ្ចូល និងបច្ចេកវិទ្យាដោយស្នាមរបួសតូចបំផុតរួមបញ្ចូលនឹងវេជ្ជសាស្ត្រចិននិងអឺរ៉ុបធ្វើការព្យាបាលរួមគ្នា។ មិនត្រឹមតែអាចសម្លាប់កោសិកាមហារីកយ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ និងតាមរយៈថ្នាំចិនអាចសម្រួលសុខភាព ជួយមុខងារប្រព័ន្ធការពាររាងកាយរបស់អ្នកជម្ងឺឆាប់ជាសះស្បើយ ការពារការរាលដាលរើឡើងវិញ និងលើកកម្ពស់គុណភាពជីវភាពរបស់អ្នកជម្ងឺ។¡¡À
ជម្រើសថ្មីសំរាប់អ្នកជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយ
លោកលីនប្រធានសម្ព័ន្ធបានផ្តោតទៅលើអ្នកជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយបានអោយជាយោបល់ថា៖ ¡¡ãមួយចំនួននៃអ្នកជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយសុទ្ធតែត្រូវបានភ្ញាក់ផ្អើលហើយនិយាយថាគ្មានថ្នាំនឹងព្យាបាលទេ។ ថ្វីត្បិតតែជម្ងឺមហារីកដំណាក់កាលកណ្តាលនិងចុងក្រោយពិបាកព្យាបាល ប៉ុន្តែមិនមែនអស់សង្ឃឹមក្នុងការព្យាបាលទាំងអស់ទេ។ ការព្យាបាលមហារីកដំណាក់កាលចុងក្រោយគឺដើម្បីលើកកម្ពស់គុណភាពជីវភាព ពន្យាជីវិតអ្នកជម្ងឺជាទិសដៅសំខាន់។ ឧទាហរណ៍ ភរិយារបស់ប្រធានពេទ្យទ័ពជើងទឹកម្នាក់ ពេលព្យាបាលមហារីកនៅសាំងហ្គាពួរ ត្រូវបានគេវិនិច្ឆ័យថាជីវិតរស់នៅបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ក្រោយមកក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យនឹងអ្នកជំនាញជាច្រើនរួចមក ជ្រើសរើសការព្យាបាលស្នាមរបួសតូចរួមបញ្ចូលវេជ្ជសាស្ត្រចិននិងអឺរ៉ុប ឥលូវរស់នៅបានដល់ទៅ៤ឆ្នាំ។ ការព្យាបាលមហារីកដំណាក់កាលដំបូងគឺជាកត្តាសំខាន់ដែលទទួលបានប្រសិទ្ធភាពដ៏ល្អជាទីបំផុត អ្នកជម្ងឺត្រូវតែជ្រើសរើសការព្យាបាលដ៏ត្រឹមត្រូវមួយ ដើម្បីជៀសវាងនូវការពន្យាពេលព្យាបាល។ មូលហេតុបណ្តាលអោយកើតមានជម្ងឺមានច្រើនណាស់ មានកត្តាក្នុងចិត្ត ក៏មានកត្តាចំណីអាហារ ដូច្នេះ គួរតែរក្សាទំលាប់ល្អការបរិភោគអាហារ ដើម្បីការពារការកើតមានជម្ងឺ។¡¡À
¡¡ãចុះការចំណាយនៃទម្រង់ព្យាបាលបែបនេះមានតម្លៃថ្លៃឬអត់?¡¡À អ្នកសារព័ត៌មាននិយាយចេញពីការចោទសួរក្នុងចិត្តអ្នកជម្ងឺ។¡¡À ការចំណាយព្យាបាលរបស់ប្រទេសចិនគឺសុទ្ធតែត្រឹមត្រូវតាមច្បាប់។ យោងតាមលទ្ធផលស្ថិតិឆ្នាំ២០១២ ការចំណាយព្យាបាលមហារីកដូចគ្នា ការចំណាយព្យាបាលរបស់ចិនគឺ1/3នៃប្រទេសសាំងហ្គាពួរ។ ក្រៅពីនេះ សម្ព័ន្ធយើងខ្ញុំបានបង្កើត ¡¡ãសមាគមមូលនិធិប៉អាយ¡¡À គឺជាការជួយដល់អ្នកជម្ងឺដែលជួបនឹងបញ្ហាខ្វះខាត។ ដូច្នេះ អ្នកជម្ងឺបរទេសដែលជ្រើសរើសមកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកព្យាបាលនោះ អាចរីករាយនឹងសេវាកម្មដ៏មានគុណភាពចំនួនជាង៦០ប្រការរបស់មន្ទីរពេទ្យ ដូចជាទស្សនាវីដេអូ ដំណើរកំសាន្តដោយឥតគិតថ្លៃ និងទិញទំនិញ។ល។ លោកលីនឆ្លើយតបដោយភាពរីករាយ។
នាំចូលនូវបច្ចេកវិទ្យាទំនើបឈានមុខគ្រប់ប្រភេទដើម្បីបំរើសេវាកម្មដល់អ្នកជម្ងឺកាន់តែច្រើន
ក្នុងកិច្ចពិភាក្សានោះ លោកលីនជឺឈឹងប្រធានសម្ព័ន្ធនៅបានបង្ហាញទៀតថា ៖ សង្ឃឹមនឹងពង្រឹងការទំនាក់ទំនងផ្នែកវេជ្ជសាស្ត្ររវាងប្រទេសទាំងពីរ។ គាត់និយាយថា ថ្វីត្បិតតែពេលវេលាមួយឆ្នាំបានកន្លងផុត មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្លាប់បើកសិក្ខាសាលាជាច្រើនលើកនៅឥណ្ឌូនេស៊ី ក្រុមអ្នកឯកទេសព្យាបាលនៅឥណ្ឌូនេស៊ីធ្លាប់ធ្វើការទំនាក់ទំនងផ្នែកវេជ្ជសាស្ត្រនៅសម្ព័ន្ធព្យាបាលប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ។ លើកក្រោយ សកម្មភាពនេះនឹងអាចបង្កើតឡើងជាញឹកញាប់ សង្ឃឹមថាតាមរយៈសកម្មភាពទាំងនេះអាចធ្វើឲ្យអ្នកជម្ងឺឥណ្ឌូនេស៊ីជាច្រើនយល់ដឹងពីបច្ចេកវិទ្យាព្យាបាលរបស់ចិន ធ្វើឲ្យអ្នកជម្ងឺទាំងអស់មានជម្រើសថ្មីកាន់តែល្អក្នុងការព្យាបាលជម្ងឺ។
ក្រុមអ្នកសារព័ត៌មានបានលើកឡើងក្នុងក្តីសង្ឃឹមយ៉ាងយកចិត្តទុកដាក់ថា សង្ឃឹមថាសម្ព័ន្ធព្យាបាលប៉អាយនឹងអាចនាំចូលនូវបច្ចេកវិទ្យាព្យាបាលទំនើបឈានមុខគេទាំងនេះមកប្រទេសឥណ្ឌូនេស៊ី។ លោកលីនប្រធានសម្ព័ន្ធបានផ្តល់ចម្លើយថា ៖ ¡¡ãបច្ចុប្បន្ន ការបង្កើតឡើងនៃមជ្ឈមណ្ឌលព្យាបាលស្រាវជ្រាវរំងាប់កោសិកាទំនើប(អាស៊ី)ដែលជាឧបសម្ព័ន្ធប៉អាយនោះ ដើម្បីផ្តល់នូវជម្រើសថ្មីដល់អ្នកជម្ងឺជាច្រើនដែលជួបនឹងបញ្ហាលំបាក ជាពិសេសគឺចំពោះជម្ងឺទឹកនោមផ្អែម ជម្ងឺក្រិនថ្លើម របួសឆ្អឹងខ្នង សាច់ដុំបេះដូងរឹងស្លាប់ និងការព្យាបាលជម្ងឺផ្សេងៗទៀត ដែលមានប្រសិទ្ធភាពល្បីល្បាញណាស់។ លើកក្រោយ ពួកយើងសង្ឃឹមថាមានឱកាសនឹងធ្វើការនាំចូលនូវបច្ចេកវិទ្យាព្យាបាលមហារីក ព្យាបាលជម្ងឺបេះដូង និងរំងាប់កោសិកាដែលទំនើបឈានមុខគេទាំងនេះមកប្រទេសឥណ្ឌូនេស៊ី អាចផ្តល់នូវសេវាកម្មព្យាបាលកាន់តែល្អដល់អ្នកជម្ងឺជាច្រើនទៀត។¡¡À
លោកលីនប្រធានសម្ព័ន្ធទទួលការសម្ភាសន៍ពីបណ្តាញសារព័ត៌មាន