ល្ងាចថ្ងៃទី២៦ ខែមេសា ការប្រកួតជំនាញរបស់គិលានុប្បដ្ឋាយិកាទូទាំង មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីករយៈពេល២ថ្ងៃបានបញ្ចប់ដោយជោគជ័យ។ ឆ្លងកាត់ការជម្រុះវគ្គទីមួយ អ្នកចូលរួមប្រកួត ២៤រូបបានចូលទៅដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតផ្តាច់ព្រ័ត្រគឺបែងចែកជា“ការធ្វើចលនាដង្ហើម”និង“បញ្ចូលស៊ឺរ៉ូមតាមសរសៃ” ក្នុងនោះផ្នែក“ធ្វើចលនាដង្ហើម” គិលានុប្បដ្ឋាយិកាត្រូវប្រើភាសាអង់គ្លេស។ ការប្រកួតលើកនេះ មានការចូលរួមពីគិលានុប្បដ្ឋាយិកាជាច្រើន ធ្វើអោយការស្វាគមន៍“ពិធីបុណ្យពលកម្មអន្តរជាតិ”មានបរិយាកាសរីករាយ និងអ៊ូរអរយ៉ាងខ្លាំង។
តាមរបាយការណ៍ ចាប់ពីមន្ទីរពេទ្យបើកសិក្ខាសាលាបណ្តុះបណ្តាលភាសាអង់គ្លេសមក បុគ្គលិកគិលានុប្បដ្ឋាយិកាទាំងអស់បានចូលរួមដោយម្នីម្នា។ ការប្រកួតលើកនេះ គឺជាការពិសោធន៍មើលជំនាញរបស់បុគ្គលិកគិលានុប្បដ្ឋាយិកា ស្របពេលតែមួយនេះក៏ធ្វើការពង្រឹងបង្វឹកបច្ចេកទេសពួកគេដូចគ្នា។
អ្នកចូលរួមប្រកួតលើកនេះបានបង្ហាញចេញនូវភាពនឹងនរ និងស្ទាត់ជំនាញ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ គិលានុប្បដ្ឋាយិកានៅបន្ទប់សង្គ្រោះបន្ទាន់ឈ្មោះយាយជីងយ៉ុង ទទួលបានចំណាប់ថ្នាក់លេខ១។ អ្នកជម្ងឺនិងគ្រួសារនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានចូលរួមទស្សនាការប្រកួតលើកនេះ។
ការប្រកួតលើកនេះគឺដកពិសោធន៍និងលើកកម្ពស់សមត្ថភាពភាសាអង់គ្លេសនិងមូលដ្ឋានគ្រឹះសមត្ថភាព។ បណ្តុះគំនិតចង់សិក្សាភាសាអង់គ្លេសដល់បុគ្គលិកគិលាប្បដ្ឋាយិកា ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អ្នកជម្ងឺដែលមកពីបរទេស និងជំរុញលើកកម្ពស់សេវាសុខភិបាល។
ទិដ្ឋភាពគិលានុប្បដ្ឋាយិកាដែលចូលរួមប្រកួតកំពុងចាប់ឆ្នោត
ទិដ្ឋភាពគិលានុប្បដ្ឋាយិកាប្រកួតធ្វើចលនាដង្ហើម
ទិដ្ឋភាពគិលានុប្បដ្ឋាយិកាប្រកួតចាក់សឺរ៉ូមចូលក្នុងសរសៃ
អ្នកជម្ងឺនិងគ្រួសារនៅក្នុងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកំពុងមើលការប្រកួត