ក្នុងកិច្ចប្រជុំASCOប្រចាំឆ្នាំ2013 មជ្ឈមណ្ឌល King Hussein Cancer Centerដាក់ស្នើបញ្ជាក់ម្តងទៀតនូវរបាយការណ៍មួយច្បាប់ស្តីពីបច្ចេកវិទ្យានៃការស្គេនPET-CTបានក្លាយជាឧបករណ៍ដ៏មានតម្លៃដែលមានការកើនឡើងយ៉ាងខ្លាំងក្នុងការព្យាបាលជម្ងឺមហារីកប្រកបដោយប្រសិទ្ធភាព។ ក្រៅពីប្រើប្រាស់សំរាប់បែងចែកនិងធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកដំណាក់កាលដំបូង PET-CTជួយធ្វើការវាយតម្លៃពីប្រតិកម្មនិងប្រសិទ្ធភាពក្រោយពេលព្យាបាលអ្នកជម្ងឺមហារីក ហើយក៏បញ្ចេញនូវយុទ្ធសាស្ត្រព្យាបាលដ៏ត្រឹមត្រូវផងដែរ ឧទាហរណ៍៖ ថាតើត្រូវការព្យាបាលតាមលក្ខណៈរ៉ាឌីកាល់ឬព្យាបាលតាមលក្ខណៈបណ្តោះអាសន្ន ឬក៏ក្នុងដំណើរការព្យាបាលដោយចាក់គីមីថាតើត្រូវធ្វើដូចម្តេចព្យាបាលចំទិសដៅអោយកាន់តែជាក់លាក់។
តាមការពិសោធន៍ជាក់ស្តែង ចាប់ផ្តើមពីខែមករា ឆ្នាំ2010រហូតដល់ខែមិថុនា ឆ្នាំ2012 ធ្វើការស្ទង់មតិពីជម្ងឺមហារីកផ្នែករោគស្ត្រីចំនួន40ករណីនៃមជ្ឈមណ្ឌលKing Hussein Cancer Center (ក្នុងនោះ23ករណីជាមហារីកមាត់ស្បូន 8ករណីជាមហារីកក្រពេញប្រូស្តាត និង9ករណីជាមហារីកស្បូន)។ អ្នកជម្ងឺទាំងអស់នេះត្រូវបានបែងចែកជាពីរក្រុម៖1.ទទួលយកនូវការវាយតម្លៃធ្វើរោគវិនិច្ឆ័យបែងចែកដំណាក់កាលដំបូង(15ករណី) 2.ប្រើប្រាស់PET-CTវាយតម្លៃប្រតិកម្មក្រោយពេលព្យាបាល។
លទ្ធផលតាមការពិសោធន៍ពិតប្រាកដបង្ហាញថា ៖ អ្នកជម្ងឺ7.5% (3ករណី)ស្ថានភាពជម្ងឺមានការវិវត្តន៍ អ្នកជម្ងឺ32.5%ស្ថានភាពជម្ងឺមានភាពធូរស្បើយ នៅសេសសល់ពីនោះគឺមានស្ថេរភាព។ យោងតាមលទ្ធផលការស្គេនPET-CT វេជ្ជបណ្ឌិតនឹងកែប្រែក្បួនព្យាបាលតាមលក្ខណៈរ៉ាឌីកាល់នៃអ្នកជម្ងឺម្នាក់ទៅជាការព្យាបាលតាមលក្ខណៈបណ្តោះអាសន្ន ហើយចំពោះអ្នកជម្ងឺ8នាក់ដែលមានការរាលដាលកូនកណ្តុរក៏ត្រៀមជាស្រេចក្នុងការព្យាបាលតាមលក្ខណៈរ៉ាឌីកាល់។ ក្រៅពីនេះ អ្នកជម្ងឺ20%ដែលធ្វើការស្គេនPET-CT (8ករណី)ត្រូវបានជួបប្រទះសកម្មភាពកូនកណ្តុរនិងរូបភាពនៃកាយវិភាគវិទ្យាកាលពីមុនមានភាពខុសប្លែកគ្នា ដូច្នេះការជំរុញអោយគ្រូពេទ្យធ្វើការកែប្រែឡើងវិញពីទីតាំងនិងដូសនៃការព្យាបាលដោយវិទ្យុសកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលមិនចាំបាច់ពុល។
លោកវេជ្ជបណ្ឌិតតាយ វិនយាន អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើការបកស្រាយ៖
បច្ចេកវិទ្យានៃការស្គេនPET-CTអាចធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង ធ្វើការបែងចែកដំណាក់កាល អាចមានរោគសញ្ញាចាប់ផ្តើមដំណាក់កាលដំបូងមុនពេលពិនិត្យជម្ងឺទទួលបានភស្តុតាងកាយវិភាគវិទ្យា សូម្បីតែដុំសាច់មហារីកតូចជាង2 mm ក៏រកឃើញដែរ។ ក្រៅពីនេះ PET-CT ក៏កំណត់អត្តសញ្ញាណនៃដុំមហារីកថាតើមានការរើឡើងវិញឬអត់ ស្វែងរកប្រភពដើមនៃដុំមហារីកនិងការប្តូរស្ថានភាព ដើម្បីកំណត់យ៉ាងពិតប្រាកដពីតំបន់ចំទិសដៅនៃការព្យាបាលដោយចាក់គីមីក្នុងសុខាភិបាល និងត្រួតពិនិត្យប្រសិទ្ធភាពព្យាបាលក្នុងការផ្គត់ផ្គង់នូវការណែនាំមួយដ៏ល្អបំផុត។
គោលការធ្វើការនៃPET-CTគឺនៅក្នុងភ្នាក់ងាររូបភាពរបស់អ្នកជំងឺបន្ទាប់ពីចាក់ថ្នាំទៅរាងកាយរបស់អ្នកជំងឺ ម៉ាស៊ីនស្កេន PET អាចត្រូវបានសាងសង់នៅក្នុងរូបភាពពីការឆ្លុះបញ្ចាំងពីភ្នាក់ងារផលិតរូបភាព សណ្ឋាននៃរូបភាពបានបង្កើតឡើងដែលអាចរៀបរាប់ពីផលប៉ះពាល់នៃជំងឺនេះលើដំណើរការគីមីជីវៈ។
PET-CTផ្តល់នូវព័ត៌មាននិងការព្យាករណ៍ដំណើរការការព្យាបាលច្រើនជាងPETនិងCT។ វាទៅហួសពីវិស័យដែលមានពេលបច្ចុប្បន្ននៃ PETនិងCT វាអាចបំពេញមុខងារទាំងអស់នៃលក្ខណៈពិសេសជ្រុលខ្ពស់របស់CT និងអាចបំពេញមុខងារPETបានគ្រប់លក្ខណៈ——រយៈពេល20នាទីអាចបំពេញការស្គេនCTក្នុងរាងកាយទាំងមូលបានចប់សព្វគ្រប់ បើប្រៀបនឹងអត្រាប្រសិទ្ធភាពរបស់PETតែឯកឯងគឺមានលើសពី60% ប៉ុន្តែក៏មានផ្តល់ជូននូវភាពសុក្រិតត្រឹមត្រូវ សាច់ដុំបេះដូងឆាប់រហ័ស និងរូបភាពមុខងារសរសៃឈាមខួរក្បាលច្រើនជាងCT។
លោកវេជ្ជបណ្ឌិតតាយបង្ហាញថា ៖ ក្រោយពេលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនាំចូលនូវឧបករណ៍ការស្គេនPET-CTនេះមក មានអ្នកជម្ងឺជាសណ្ឋឹកសណ្ឋាប់ដោយសារតែឆ្លងកាត់PET-CTបានធ្វើរោគវិនិច្ឆ័យជាក់លាក់ក៏កែប្រែវិធីសាស្ត្រក្នុងការព្យាបាល។ PET-CTអាចវាយតម្លៃប្រសិទ្ធភាពព្យាបាលបានយ៉ាងច្បាស់លាស់ និងកែប្រែវិធីព្យាបាលបានទាន់ពេលវេលា និងជ្រើសរើសឱសថដ៏ស័ក្តិសមមកព្យាបាល ជៀសវាងការព្យាបាលគ្មានប្រសិទ្ធភាព។ សរុបទៅវាអាចកាត់បន្ថយថ្លៃចំណាយព្យាបាលបានយ៉ាងច្រើន សម្រាប់ពេលវេលាការព្យាបាលដ៏មានតម្លៃ។ ការស្រាវជ្រាវរបស់ASCOនិងករណីលើវិស័យវេជ្ជសាស្ត្រជាច្រើននឹងបញ្ជាក់ថា បច្ចេកវិទ្យាការស្គេនPET-CTក្នុងផ្នែកវេជ្ជសាស្ត្រពិតជាមានសារៈសំខាន់យ៉ាងក្រៃលែង អ្នកជម្ងឺជាច្រើននឹងទទួលបានអត្ថប្រយោជន៍ពីការស្គេនPET-CT។