ការរាលដាលដោយសារថ្លើមគឺជាមូលហេតុមួយនៃការស្លាប់ចំពោះអ្នកជម្ងឺមហារីកសុដន់ដែលឧស្សាហ៍ជួបប្រទះ។ ការស្រាវជ្រាវមួយកំប្លេទាក់ទងនឹងដុំសាច់មហារីករាលដាលដោយសារថ្លើមដ៏ជាក់ស្តែងមួយរបស់ASCOប្រចាំឆ្នាំ2013 តាមរយៈធ្វើការប្រៀបធៀបនៃអត្រាធូរស្រាលនិងរយៈពេលរស់នៅជារួមសរុបក្រោយពីការព្យាបាលចាក់បញ្ចូលបិទសរសៃឈាមចំពោះអ្នកជម្ងឺមហារីកសុដន់មានការរាលដាលដោយសារថ្លើម និងបានជួបប្រទះការព្យាបាលចាក់បញ្ចូលបិទសរសៃឈាមអាចត្រូវបានប្រើជាការព្យាបាលមួយដ៏មានប្រសិទ្ធិភាពឯករាជ្យសំរាប់អ្នកជម្ងឺមហារីកសុដន់ដែលរាលដាលដោយសារថ្លើមនិងអាចពន្យារយៈពេលរស់នៅរបស់អ្នកជម្ងឺ។
ដំណើរការធ្វើតេស្តវិភាគត្រលប់ទៅការព្យាបាលពីមុនសំរាប់អ្នកជម្ងឺមហារីកសុដន់រាលដាលដោយសារថ្លើម14ករណី។ ជាមួយនឹងការលេចចេញមហារីកសុដន់រាលដាលដោយសារថ្លើមធ្វើការចាក់បញ្ចូលមួយចំនុចឬច្រើនចំនុច និងដើម្បីធ្វើការវាយតម្លៃពីរយៈពេលវិវត្តន៍ស្ថានភាពជម្ងឺនិងរយៈពេលរស់នៅជារួមសរុបមុននិងក្រោយពេលអ្នកជម្ងឺមហារីកសុដន់ព្យាបាលដោយTACE។ លទ្ធផលប្រទះឃើញថា អ្នកជម្ងឺ14នាក់ដែលទទួលការព្យាបាលចាក់បញ្ចូលបិទសរសៃឈាម មានអ្នកជម្ងឺ1នាក់ទទួលការធូរស្រាលយ៉ាងពេញលេញ អ្នកជម្ងឺ4នាក់មានការធូរស្រាលមួយចំនួន ស្ថានភាពអ្នកជម្ងឺ4នាក់ទទួលការទប់ស្កាត់ស្ថេរភាព អ្នកជម្ងឺ5នាក់ទៀតគ្មានប្រតិកម្មគួរឱ្យកត់សម្គាល់ទេ។ ពេលវេលាវិវត្តន៍ស្ថានភាពជម្ងឺនៃអ្នកជម្ងឺដែលមានប្រតិកម្មចំពោះការព្យាបាលTACEគឺមាន13,2ខែ ចំណែកអ្នកជម្ងឺគ្មានប្រតិកម្មគឺមាន2,9ខែ។ ក្រៅពីនេះ រយៈពេលរស់នៅជារួមសរុបនៃអ្នកជម្ងឺដែលមានប្រតិកម្មក្រោយការព្យាបាលមានរហូតដល់25,6ខែ។
បុគ្គលិកស្រាវជ្រាវការធ្វើតេស្តប្រការនេះមានប្រសាសន៍ថា ៖ ¡¡ãយោងតាមបទពិសោធន៍របស់យើងខ្ញុំ ការព្យាបាលចាក់បញ្ចូលបិទសរសៃឈាមអាចផ្តល់អោយអ្នកជម្ងឺមហារីកសុដន់រាលដាលដោយសារថ្លើមនូវវិធីព្យាបាលដ៏មានប្រសិទ្ធិភាពនិងការព្យាបាលរបស់អ្នកជំងឺឆ្លុះបញ្ចាំងពីភាពខុសគ្នាពីប្រព័ន្ធព្យាបាល និងអាចពន្យារយៈពេលរស់នៅរបស់អ្នកជម្ងឺ។¡¡À។
លោកវ៉ាងយ៉ុងហួរ ប្រធានផ្នែកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបកស្រាយ៖
លោកវ៉ាងយ៉ុងហួរធ្វើការបកស្រាយថា ៖ ក្រៅពីមានការជាប់ទាក់ទងនៃប្រសិទ្ធិភាពព្យាបាលក្នុងការព្យាបាលដោយឱសថបន្ថែមទៅលើផលប៉ះពាល់របស់វាផ្ទាល់និងភាពប្រែប្រួលផ្សេងទៀត ភាពខ្លាំងឱសថនៃតំបន់ប្រែប្រួលជម្ងឺនិងរយៈពេលប៉ះពាល់ក៏ជាកត្តាមួយដ៏សំខាន់ដែរ និងផ្លូវផ្សេងគ្នានៃការគ្រប់គ្រងនឹងមានតួនាទីដ៏សំខាន់នៃកត្តាទាំងនេះ។ បែបផែនសំខាន់នៃការផ្តល់ឱសថសំរាប់ការថ្នាំគីមីគឺ ចាក់តាមសរសៃឈាម ថ្នាំលេប ពេលដែលឱសថឆ្លងកាត់ឈាម ពោរពេញដោយសារធាតុរាវលាយគ្រប់គ្រាន់និងរួមផ្សំជាមួយនឹងប្រូតេអ៊ីននេះ ពេលសរីរាង្គឈានដល់គោលដៅត្រូវបានចុះថយបរិមាណ វាមិនត្រឹមតែមិនទទួលបានប្រសិទ្ធិភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនប្រតិកម្មពុលក្រោយពេលព្យាបាលទៀតផង ដូច្នេះ ភាពផ្ទុយគ្នាក្នុងការលើកកំពស់ប្រសិទ្ធិភាពព្យាបាលនិងកាត់បន្ថយផលប៉ះពាល់គឺស្ទើរតែគ្មានមធ្យោបាយឆ្លងកាត់វិធីសាស្រ្តសាមញ្ញដើម្បីដោះស្រាយបាន។ កំណើតនៃការព្យាបាលចាក់បញ្ចូលបិទសរសៃឈាមធ្វើអោយស្ថានភាពនេះកើតឡើងការបញ្ច្រាស ថ្នាំគីមីឬភ្នាក់ងារចាក់បញ្ចូលនឹងឆ្លងកាត់តាមរយៈបំពង់ស៊កចាក់បញ្ចូលដល់ដុំមហារីកដើម្បីអោយឈាមផ្គត់ផ្គង់ដល់សរសៃឈាម ធ្វើអោយភាពខ្លាំងនៃថ្នាំរបស់បំពង់គោលដៅមានការលើកកំពស់ ពន្យារយៈពេលទំនាក់ទំនងជាមួយនឹងឱសថនិងបំពង់គោលដៅ ខណៈពេលនោះ ការផ្គត់ផ្គង់ឈាមនៃដុំសាច់មហារីកដែលបានទប់ស្កាត់ឈានដល់ប្រសិទ្ធិភាពខ្ពស់សំលាប់កោសិកាមហារីក និងធ្វើអោយដុំមហារីករួមតូច។ ក្រៅពីនេះ ដោយសារឆ្លងកាត់ឱសថព្យាបាលចាក់បញ្ចូលបិទសរសៃឈាម ពេលនោះ ភាពខ្លាំងរបស់ថ្នាំនៃសរសៃឈាមជុំវិញនិងមិនមានការកើនឡើង ធ្វើអោយកោសិកាធម្មតាក្នុងរាងកាយមានការបំផ្លាញតិចតួច ប្រតិកម្មថ្នាំរបស់អ្នកជម្ងឺក្រោយពេលព្យាបាលក៏ត្រូវបានកាត់បន្ថយដែរ។
ដោយសារការព្យាបាលចាក់បញ្ចូលបិទសរសៃឈាមចាត់ចូលជាការព្យាបាលតាមផ្នែកដោយស្នាមរបួសតូច មានមុខរបួសតូច ឈឺចាប់តិចតួច ស័ក្តិសមប្រើប្រាស់យ៉ាងទូលំទូលាយដូចជាប្រើប្រាស់សំរាប់ព្យាបាលមហារីកថ្លើម មហារីកសុដន់ មហារីកស្បូន មហារីកសួត មហារីកពោះវៀនតូច មហារីកពោះវៀនធំ មហារីកច្រមុះបំពង់ក មហារីកក្រពះ មហារីកប្លោកនោម មហារីកត្រគាក(Pelvic) និងមហារីកផ្សេងទៀតដែលមុនពេលវះកាត់ ក្រោយពេលវះកាត់ ការអនុវត្តន៍និងការព្យាបាលបណ្ដោះអាសន្ន។ ក្រៅពីនេះ ចំពោះអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយដែលហូរឈាម អាចឆ្លងកាត់ការព្យាបាលចាក់បញ្ចូល ទប់ស្កាត់ចរន្តឈាមផ្តល់អោយផ្សេងៗ និងទប់ស្កាត់ការហូរឈាម។