កុមារាម្នាក់ឈ្មោះRuan wen duo អាយុប្រហែលជា4ឆ្នាំ មកពីហាណូយប្រទេសវៀតណាម នៅក្នុងវ័យកុមារភាពដ៏ត្រចះត្រចង់ប្រកបដោយបរិសុទ្ធចិត្តនេះ ថ្វីត្បិតតែគាត់បានទ្រាំទ្រនឹងភាពជាកុមាររបស់គាត់ដែលមិននឹកគិតថាការឈឺចាប់បានធ្លាក់មកលើគាត់ឡើយ។ ផ្ទៃមុខខាងស្តាំរីកដុះដាលនូវសាច់មហារីកមួយដុំដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ទៅដល់រន្ធច្រមុះ និង បបូរមាត់ ធ្វើឲ្យគាត់លេចចេញនូវអាការៈដូចជាពិបាកដកដង្ហើម ពិបាកញុំាចំណីអាហារ។ មើលឃើញស្ថានភាពឈឺចុកចាប់របស់កុមារាដ៏គួរឲ្យស្រលាញ់នេះ ដើម្បីរក្សានូវកូនជាទីស្រលាញ់ និង ដើម្បីឲ្យកូនពន្យាពេលក្នុងលោកកីយ៍ ឳពុកម្តាយរបស់ក្មេងនេះព្យាយាមធ្វើទុក្ខបុកម្នេញខុសពីធម្មតាដោយខ្លួនឯង ដើម្បីក្លាយជាជំនឿចិត្តដ៏មុតមាំរបស់ពួកគាត់។ ដូច្នេះហើយពួកគាត់បានស្វះស្វែងរកមន្ទីរពេទ្យក្នុងស្រុកជាច្រើន ដោយ
សារតែមិនអាចវិនិច្ឆ័យថាជាជម្ងឺមហារីកគ្រាប់ឈាមរហូតទៅដល់ការព្យាបាលមួយដែលមិនសមរម្យទាល់តែសោះ ធ្វើឲ្យស្ថានភាពជម្ងឺកាន់តែធ្ងន់ធ្ងរបន្តិចម្តងៗ។ ខណៈពេលដែលព្រេងវាសនាត្រូវបានបំពង់កបង្រ្កាបនោះ ជីវិតរបស់គាត់ក៏បានផ្តល់ជាក្តីសង្ឃឹមជាថ្មីម្តងទៀត! ឆ្លងកាត់ការរៀបរាប់បកស្រាយពីវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យZhong Yangឯកទេសត្រចៀកច្រមុះបំពង់កនៅហាណូយរួចមក កូនក្មេងនោះក៏អាស្រ័យលើឳពុកម្តាយយកមកកាន់អ្នកឯកទេសមូលដ្ឋានគ្រឹះស្រាវជា្រវព្យាបាលមហារីកនៅប្រទេសចិននោះគឺមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
Dai wen yanជាវេជ្ជបណ្ឌិតប្រជុំដោយក្រុមអ្នកឯកទេសជំនាញជាច្រើនទៀតក្នុងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានធ្វើការពិនិត្យលើផ្ទៃមុខរបស់Duo duoទាំងមូលយ៉ាងល្អិតល្អន់ នៅទីបំផុតការកំនត់បានច្បាស់លាស់នោះគឺថា ថ្គាមមុខខាងស្តាំរបស់ក្មេងនោះមានដុំសាច់ហើម។ ដោយសារតែDuo duoអាយុនៅក្មេងពេក នេះគឺចាត់ទុកថាជាសាច់ហើមដែលមានតាំងពីក្នុងផ្ទៃម្តាយម្ល៉េះ ដូច្នេះគឺត្រូវឆ្លងកាត់បីដំណាក់កាលទើបដល់គោលដៅ មិនអាចធ្វើការព្យាបាលវះកាត់ចេញតែម្តងបានឡើយ។ ទីបំផុត វេជ្ជបណ្ឌិតDai
និង អ្នកឯកទេសជាច្រើនរូបទៀតបានពិភាក្សារៀបចំយ៉ាងជាក់លាក់ ធ្វើការព្យាបាលតាមវិធីពណ៍បៃតងនៃការប្រើប្រាស់ថ្នាំប្រឆាំងមហារីក(Green Chemotherapy)។ ថ្វីត្បិតតែDuo duoបានទទួលការព្យាបាលតាមរយៈគីមីវិទ្យាចំនួន9ដងនៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែមិនទទួលបានលទ្ធផលល្អប្រសើរនោះទេ។ វិធីពណ៍បៃតងនៃការប្រើប្រាស់ថ្នាំប្រឆាំងមហារីក(Green Chemotherapy) នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក គឺជាវិធីមួយបានកែលំអរឲ្យប្រសើរឡើងជាងវិធីព្យាបាលដោយប្រើប្រាស់គីមីតាមបែបប្រពៃណី ទាំងនេះគឺជាគុណវិបត្តិគួរតែគេចវេះដ៏សមហេតុផលមួយ ដែលអាចលើកកំពស់ប្រសិទ្ធិភាពព្យាបាលបានយ៉ាងធំធេង និង កាត់បន្ថយផលប៉ះពាល់។ ស្របពេលនោះ វេជ្ជបណ្ឌិត និង ប្រជុំដោយក្រុមអ្នកឯកទេសជំនាញជាច្រើនទៀតបានរិះរកយ៉ាងពេញទំហឹងពីភាពខុសគ្នានៃរាង្គកាយកូនក្មេង និង ក្មេងជំទង់ ដើម្បីជ្រើសរើសនូវថ្នាំព្យាបាលដោយគីមី កំរិត និង ថេរវេលានៃការប្រើបា្រស់សុទ្ធតែត្រូវធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់។ ក្រោយពីឆ្លងកាត់ការព្យាបាលអស់រយៈពេលមួយរយៈមក ស្ថានភាពជម្ងឺរបស់Duo duo បានបង្ហាញឲ្យឃើញថាមានការប្រែប្រួលជាច្រើន ដុំសាច់មហារីកនោះមានការរួមតូច អាចហាមាត់និយាយបាន ថែមទាំងអាចញុំាចំណីអាហារបានធម្មតាវិញផងដែរ ធ្វើឲ្យឳពុកម្តាយរបស់ក្មេងនោះមើលឃើញនូវការព្យាបាលមួយដែលផ្តល់ក្តីសង្ឃឹមយ៉ាងធំធេងចំពោះកូនរបស់ពួកគាត់។
ប៉ុន្តែ សំពាធនៃសេដ្ឋកិច្ចដ៏ធំបំផុតនោះគឺធ្វើឲ្យឳពុកម្តាយវ័យក្មេងទាំងពីរមានការព្រួយបារម្ភឥតឈប់ឈរ។ ក្នុងការខ្នះខ្នែងរបស់ពួកគាត់ នៅពេលដែលខ្ចីលុយបានជិត2ម៉ឺន យន់(20000yuan)ធ្វើដំណើរមកកាន់ប្រទេសចិនមក ប្រឈមមុខនឹងការចំនាយព្យាបាលដែលនៅសេសសល់ ពួកគាត់គ្មានកំលាំងនឹងស៊ូទ្រាំទៀតឡើយ។ នៅហាណូយ ប្តីប្រពន្ធទាំងពីរនាក់ប្រកបរបរធ្វើស្រែចំការចិញ្ចឹមជីវិត ចំនូលប្រចាំខែជាមធ្យមប្រហែលជាមួយពាន់យន់(1000yuan)ប៉ុណ្ណោះ។ លើកនេះបំណុលជុំទិស បានលក់អស់ទ្រព្យសម្បត្តិដើម្បីព្យាបាលជម្ងឺកុមារDuo duo ធ្វើឲ្យពួកគាត់ទាំងពីរគ្មានកំលាំងនឹងស៊ូទ្រាំទៀតទេ ជីដូនជីតា
ក៏ប្រឈមនឹងជម្ងឺចាស់ជរារបស់គាត់ផងដែរ។
ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក្រោយពីបានជ្រាបដឹងពីរឿងរ៉ាវទាំងអស់នេះភ្លាមក៏ប្រញាប់ប្រាប់ដល់បុគ្គលិកក្នុងមន្ទីរពេទ្យទាំងអស់និងផ្តួចផ្តើមគំនិតថា៖ សង្ឃឹមថាអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នូវទឹកចិត្តមនុស្សធម៌ ប្រារព្ធកម្មវិធីមនុស្សធម៌បរិច្ចាក ឧបត្ថម្ភជាវត្ថុក្នុងមន្ទីរពេទ្យម្តង! ថ្ងៃទី13 ខែកក្កដា បុគ្គលិកជាង300នាក់នៅអគារមន្ទីរពេទ្យបានរួបរួមគ្នាប្រារព្ធកម្មវិធីមនុស្សធម៌បរិច្ចាក ឧបត្ថម្ភជាវត្ថុ ការប្រមូលមូលនីធិដំបូងបានដល់ទៅ5620យន់(5620 yuan)។ ធ្វើឲ្យមនុស្សកាន់តែមានការភ្ញាក់ផ្អើលនោះគឺ ក្រុមគ្រួសារអ្នកជម្ងឺនៃមជ្ឈមណ្ឌលព្យាបាលវិនិច្ឆ័យរោគមហារីកអន្តរជាតិក៏បានចូលរួមនូវកម្មវិធីបរិចា្ចកនេះផងដែរ ដើម្បីបង្ហាញពីទឹកចិត្តអានិតស្រលាញ់របស់ពួកគេ។ ស្របពេលនោះ មន្ទីរពេទ្យក៏បានបញ្ចុះតំលៃការចំនាយព្យាបាលមួយចំនួនដើម្បីជួយដោះស្រាយទុក្ខលំបាកដល់Ruan wen duoផងដែរ។ ស្របពេលដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរក្សាអាយុជីវិតនោះ មន្ទីរពេទ្យក៏មានតួនាទីជួយដល់សង្គមផងដែរ ក៏មានចិត្តអានិតស្រលាញ់ពីកិត្តិនាមក្នុងស្រុកនិងក្រៅស្រុក ខ្នះខ្នែងចូលរួមជាមួយសង្គមនូវសកម្មភាពមនុស្សធម៌ ដើម្បីជាវិភាគទានកាន់តែប្រសើរសំរាប់ជួយដល់សុខភាពរបស់មនុស្សជាតិ។
ខណៈពេលដែលម្តាយរបស់Duo duo ទទួលនូវអំនោយនោះ ភាពរំភើបបានកន្រ្តាក់អារម្មណ៍ដល់ហូរទឹកភ្នែកតក់ក្នុងភ្នែកទាំងសងរបស់គាត់ គាត់បានថ្លែងអំណរគុណដោយភាពស្មោះត្រង់អស់ពីចិត្តដល់បុគ្គលិកគ្រប់រូបដែលបានខ្នះខ្នែងជួយឧបត្ថម្ភ និង ផ្តល់ជូននូវការព្យាបាលដោយភាពកក់ក្តៅ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញពីអារម្មណ៍ “ទឹកចិត្តសណ្តោសប្រណី” ដើម្បីឲ្យអ្នកជម្ងឺបរទេសទទួលបាននូវភាពកក់ក្តៅ!
បុគ្គលិកការងារក្នុងមន្ទីរពេទ្យ និង កុមារាកើតជម្ងឺមហារីកមកពីវៀតណាមបានថតរូបជុំគ្នា
ម្តាយរបស់កុមារាDuo duoមានសេចក្តីរំភើបយ៉ាងក្រៃលែង
ទីកន្លែងឧបត្ថម្ភ
Duo duo សប្បាយរីករាយក្នុងការលេងប្រដាប់ប្រដាក្មេងដែលគេបានឧបត្ថម្ភជូន