រសៀលថ្ងៃទី28 ខែកុម្ភះ ឆ្នាំ2013 លោកលីនជឺឈឹងប្រធានសម្ព័ន្ធព្យាបាលប៉ អាយប្រទេសចិនបានដឹកនាំក្រុមទស្សនកិច្ចសិក្សា លោកបានធ្វើការសួរសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយនឹងបុគ្គលិកបំរើការងារទាំងអស់ និងអ្នកឯកទេសផ្នែកមហារីកនៅការិយាល័យតំណាងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក និងបានធ្វើការជជែកពិភាក្សាពីការងារ។ ក្នុងកិច្ចពិភាក្សានោះ លោកលីនប្រធានសម្ព័ន្ធបានបង្ហាញពីការកោតសរសើរ និងពេញចិត្តទៅលើការិយាល័យតំណាងនៅហាណូយសំរាប់ការខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលការងារដ៏ល្អរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ការិយាល័យតំណាងទីមួយនៅក្រៅប្រទេស
ថ្ងៃទី6 ខែឧសភា ឆ្នាំ2008 ឆ្លងកាត់ការខិតខំប្រឹងប្រែងគ្រប់វិស័យរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ការិយាល័យតំណាងនៅហាណូយប្រទេសវៀតណាមក៏បានបង្កើតឡើងជាស្ថាពរ។ ក្នុងនាមជាការិយាល័យតំណាងទីមួយនៅក្រៅប្រទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ទទួលបានជោគជ័យលើការលំបាកជាច្រើន តាំងពីប្រាក់វិនិយោគបំរុងទុក ជ្រើសរើសបុគ្គលិក រហូតដល់ជោគជ័យទាំងជំនឿចិត្ត និងសេចក្តីទុកចិត្តរបស់ប្រជាជនវៀតណាម បុគ្គលិកការងារក្នុងការិយាល័យបានបញ្ចេញនូវការខិតខំព្យាយាមយ៉ាងខ្លាំង។ 5ឆ្នាំកន្លងមកនេះ ការិយាល័យតំណាងនៅហាណូយបានរីកដុះដាលធំទូលាយឥតឈប់ឈរ ទាំងវិធានការនៃសេវាកម្មមានការកែតម្រូវដោយឥតឈប់ឈរ ទទួលបានការស្រលាញ់ចូលចិត្ត និងជឿទុកចិត្តពីសំណាក់ប្រជាជនវៀតណាមយ៉ាងធំធេង ហើយក៏ជាឥទ្ធិពលមួយដឹកនាំគេសំរាប់ការិយាល័យបរទេសដទៃទៀតផងដែរ។
មានអ្នកឯកទេសផ្នែកមហារីកប្រចាំនៅការិយាល័យតំណាងហាណូយរយៈពេលយូរ រហូតមកដល់ទល់ពេលនេះគឺសុទ្ធតែផ្តល់នូវសេវាកម្មពិគ្រោះយោបល់ឥតគិតថ្លៃចំពោះអ្នកជម្ងឺមហារីករាល់គ្នាដោយក្តីព្យាយាមស្មោះត្រង់ ក៏បានផ្សព្វផ្សាយពីសេវាកម្មព្យាបាលដ៏ល្អ និងបច្ចេកវិទ្យាព្យាបាលឈានមុខគេរវាងប្រទេសទាំងពីរវៀតណាម និងចិន និងបានបញ្ចេញនូវការខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ។ ឯនេះគ្រាន់តែជាផ្នែកតូចមួយនៃសេវាកម្មក្នុងការិយាល័យតំណាងនៅហាណូយប៉ុណ្ណោះ ឆ្លងកាត់ការពិគ្រោះយោបល់សង្ឃឹមថាអ្នកជម្ងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ការិយាល័យតំណាងនៅមានសេវាកម្មជួយរៀបចំវីសារ កក់សំបុត្រយន្តហោះ ទទួលអ្នកជម្ងឺពីព្រលានយន្តហោះសំរាប់ពួកគាត់ទៀតផង។ ចំពោះអ្នកជម្ងឺដែលព្យាបាលរួចត្រលប់មកស្រុកកំណើតវិញ បុគ្គលិកក្នុងការិយាល័យនឹងអាចកំណត់ពេលវេលាធ្វើការតាមដានស្ថានភាពជម្ងឺ និងបានសាកសួរពីរបបអាហារ ការសំរាន្ត ការថែទាំក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកជម្ងឺ និងផ្តល់ជាយោបល់ខ្លះៗជាដើម។ កាន់តែសំខាន់បំផុតនោះគឺ សេវាកម្មទាំងអស់ដែលមានដូចខាងលើនេះគឺសុទ្ធតែឥតគិតថ្លៃ។ អ្នកជម្ងឺមហារីកវៀតណាមទាំងអស់បង្ហាញពីការកោតសរសើរឥតដាច់ពីមាត់នូវសេវាកម្មដ៏គួរឲ្យទុកចិត្តយ៉ាងនេះ។
ក្រោយពេលដែលអ្នកជម្ងឺមហារីកវៀតណាមទាំងអស់ដែលទទួលបានការព្យាបាលដ៏ល្អប្រសើររបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ទាំងអស់គ្នាសុទ្ធតែត្រលប់ទៅការិយាល័យតំណាងនិងបានជូនផ្កា កូនទង់ជាតិ សំបុត្រថ្លែងអំណរគុណជាដើម។ 5ឆ្នាំកន្លងមកនេះ ការិយាល័យតំណាងនៅហាណូយបានទទួលនូវការថ្លែងអំណរគុណ និងចំណាប់អារម្មណ៍ជាច្រើននាក់ នេះក៏ជាឥទ្ធិពលនៃការរីកចំរើនឥតឈប់ឈររបស់ពួកគេផងដែរ។
ជ្រើសរើសអ្នកឯកទេសលក្ខណៈស្របតាមតំបន់ដើម្បីបំរើសេវាកម្មព្យាបាលដ៏ពេញចិត្តបំផុត
កន្លងមក ពេលដែលទទួលការពិគ្រោះយោបល់នឹងអ្នកជម្ងឺ រវាងអ្នកឯកទេសផ្នែកមហារីក និងអ្នកជម្ងឺតែងតែជួបប្រទះនឹងបញ្ហាឧបសគ្គក្នុងការសន្ទនា។ ពីព្រោះ អ្នកឯកទេសផ្នែកមហារីកនៅការិយាល័យសុទ្ធតែជាបុគ្គលិកផ្នែកវេជ្ជសាស្ត្រដែលពោរពេញដោយបទពិសោធន៍ក្នុងវិស័យព្យាបាលជម្ងឺមហារីកដែលមកពីប្រទេសចិន ដោយមានការតម្រូវពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឲ្យមកហាណូយ។ អ្នកជម្ងឺ ឬសមាជិកក្រុមគ្រួសារដែលមកពិគ្រោះយោបល់ត្រូវការឆ្លងកាត់ការបកប្រែ ដូចជាចរិកលក្ខណៈនៃស្ថានភាពជម្ងឺ បទពិសោធន៍ក្នុងការព្យាបាល លទ្ធផលក្នុងការពិនិត្យ និងពិភាក្សាជាមួយអ្នកឯកទេស។ ក្រោយពេលវេជ្ជបណ្ឌិតបានវិភាគលើស្ថានភាពជម្ងឺរួច គឺត្រូវឆ្លងកាត់ការបកប្រែប្រាប់ដល់អ្នកជម្ងឺពីមូលហេតុ និងផ្តល់យោបល់នូវវិធីសាស្ត្រក្នុងការព្យាបាល។ ទម្រង់នៃការសន្ទនារបៀបនេះមិនត្រឹមតែមានការនឿយហត់ប៉ុណ្ណោះទេ ក៏គ្មានមធ្យោបាយសន្ទនាដោយសេរីដ៏ជាក់ស្តែងពិតប្រាកដរវាងអ្នកជម្ងឺនិងវេជ្ជបណ្ឌិតផងដែរ។ ឧបសគ្គក្នុងភាសាទំនាក់ទំនង ភាពខុសប្លែកគ្នានៃវប្បធម៌ទំលាប់នូវរបបអាហារ ធ្វើឲ្យមានឧបសគ្គខុសធម្មជាតិរវាងអ្នកជម្ងឺ និងវេជ្ជបណ្ឌិត។
ដូច្នេះ ដើម្បីពង្រឹងលែងមានឧបសគ្គក្នុងការទំនាក់ទំនងគ្នារវាងអ្នកជម្ងឺ និងវេជ្ជបណ្ឌិតនៅការិយាល័យតំណាងហាណូយ ក៏អញ្ជើញអតីតនាយករងនៃមន្ទីរពេទ្យហឺឈឹងហាណូយប្រទេសវៀតណាម អនុប្រធានសមាគមផ្នែកវេជ្ជសាស្ត្រនៅហាណូយ លោកសាស្ត្រាចារ្យប៉ីយានជានដើម្បីធ្វើការពិគ្រោះយោបល់ពីសេវាកម្មព្យាបាល។ មធ្យោបាយរបៀបនេះរបស់ការិយាល័យតំណាងហាណូយបានឈានមុខមួយជំហានបន្ថែមទៀតនូវគំនិតសា្មរតីផ្នែកវេជ្ជសាស្ត្រ បច្ចេកវិទ្យាព្យាបាល ការថែទាំរបស់ប្រទេសចិននិងសេវាកម្មផ្នែកវេជ្ជសាស្ត្ររបស់វៀតណាមរួមបញ្ចូលគ្នា និងគ្មានដែនកំណត់ក្នុងការបំបែកទំរង់ព្យាបាលដែលមានពីរមុនរបស់អ្នកឯកទេសចិន និងវៀតណាម។ នេះក៏ជាការអភិវឌ្ឍថ្មីមួយរបស់ការិយាល័យតំណាងនៅហាណូយ។ លោកសាស្ត្រាចារ្យប៉ីយានជានពោរពេញដោយបទពិសោធន៍ព្យាបាលផ្នែកសុខាភិបាល និងបានក្លាយទៅជាអ្នកឯកទេសពិគ្រោះយោបល់របស់ការិយាល័យតំណាងហាណូយ ជឿជាក់ថាអាចនាំមកនូវមុខមាត់ថ្មីវិញសំរាប់អ្នកជម្ងឺមហារីកទាំងអស់នៅវៀតណាម។ តួយ៉ាង លោកលីនប្រធានសម្ព័ន្ធបានបង្ហាញថា ៖ បំលាស់ប្តូរនូវលទ្ធផលថ្មីៗ សេចក្តីសុច្ចរិតទាំងគោលនយោបាយ និងសមត្ថភាពគឺជាសា្មរតី និងទេពកោសល្យរបស់សម្ព័ន្ធប៉ អាយ។ ការបង្កើតថ្មី និងផ្នែកទេពកោសល្យរបស់ការិយាល័យតំណាងហាណូយជាជំហានមុខគេសំរាប់ការិយាល័យបរទេសផ្សេងៗទៀត គឺជាគំរូដ៏ល្អដែលគួរសិក្សាតាម។
សេចក្តីស្រលាញ់ឥតព្រំដែន ការព្យាបាលឥតព្រំដែន
ការិយាល័យតំណាងនៅហាណូយមិនត្រឹមតែមានការយកចិត្តទុកដាក់លើបញ្ហាព្យាបាលចំពោះអ្នកជម្ងឺមហារីកប៉ុណ្ណោះទេ ស្របពេលនោះក៏ប្រកាន់ខ្ជាប់គោលដៅមួយគឺ “សេចក្តីស្រលាញ់ឥតព្រំដែន” ដើម្បីពង្រីកសេវាកម្មចំពោះអ្នកជម្ងឺមហារីកឲ្យបានធំធេង។ ខែកក្កដា ឆ្នាំ2012 កុមារាអាយុ4ឆ្នាំម្នាក់នៅហាណូយឈ្មោះ យ័នវិនដូ ដោយសារតែថ្គាមមុខខាងស្តាំរបស់ក្មេងនោះមានដុំសាច់ហើមគ្មានមធ្យោបាយទទួលបានការព្យាបាលដែលមានប្រសិទ្ធភាពល្អក៏មកកាន់ការិយាល័យតំណាងនៅហាណូយពិគ្រោះយោបល់។ ក្រោយមកក៏ឆ្ពោះទៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនិងទទួលបានលទ្ធផលល្អក្នុងការព្យាបាល ប៉ុន្តែដោយសារបញ្ហាគ្រួសារមានការខ្វះខាតប្រឈមមុខនឹងបញ្ហាគ្មានថវិការព្យាបាលជម្ងឺបន្ត។ ក្រោយពីបុគ្គលិកការិយាល័យតំណាងនៅហាណូយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដឹងរឿងរ៉ាវនោះ ក៏បែងចែកជាពីរលើកតាមរយៈការបរិច្ចាកឧបត្ថម្ភការចំណាយក្នុងការព្យាបាលពីអ្នកដែលនៅក្នុងមន្ទីរពេទ្យទាំងអស់គ្នា និងតាមរយៈមូនិធិរបស់សម្ព័ន្ធប៉ អាយដើម្បីកាត់បន្ថយការចំណាយមួយចំនួន ព្រមទាំងស្វែងរកជំនួយព្យាបាលពីគ្រប់កន្លែងទាំងអស់ក្នុងសង្គម ដើម្បីជួយកុមារាម្នាក់នេះ និងក្រុមគ្រួសារដែលជួបទុក្ខលំបាក។ ឪពុករបស់កុមារាយ័នវិនដូ បានបង្ហាញការថ្លែងអំណរគុណយ៉ាងអនេកចំពោះទឹកចិត្តស្រលាញ់ឆ្លងព្រំដែននេះ។ បច្ចុប្បន្ន ស្ថានភាពជម្ងឺរបស់ដូដូទទួលបានការទប់ស្កាត់ ការិយាល័យតំណាងនៅហាណូយនៅតែបន្តយកចិត្តទុកដាក់ចំពោះការវិវត្តន៍ជម្ងឺរបស់គាត់។ ព្រឹត្តិការណ៍សេចក្តីសប្បុរសប្រភេទនេះនៅមានជាច្រើនទៀត! ក្តីស្រលាញ់ធំធេង បុគ្គលិកការងារក្នុងការិយាល័យតំណាងនៅហាណូយសង្ឃឹមថានឹងបរិច្ចាកនូវសេចក្តីស្រលាញ់មួយនេះ បរិច្ចាកនូវកំលាំងកាយចិត្តចំពោះអ្នកជម្ងឺមហារីកគ្រប់រូប ។
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការព្យាបាលជម្ងឺមហារីកនៅដំណាក់កាលដំបូងគឺជាបញ្ហាសំខាន់បំផុត។ ដើម្បីលើកកំពស់ចំណេះដឹងការពារជម្ងឺមហារីកដល់ប្រជាជនវៀតណាម កាលពីថ្ងៃទី25 ខែមេសា ឆ្នាំ2012 ការិយាល័យតំណាងនៅហាណូយបានបង្កើតនូវ “ក្លឹបមហារីក” ដើម្បីជាកម្មវិធីផ្តល់ឲ្យអ្នកជម្ងឺមហារីក និងក្រុមគ្រួសារសន្ទនានិងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។ ក្លឹបមហារីកឆ្លងកាត់ការធ្វើសិក្ខាសាលាស្តីពីសុខភាព និងសកម្មភាពនៅខាងក្រៅជាដើម ដើម្បីឲ្យសមាជិកក្នុងក្លឹបទាំងអស់ទទួលបានការការពារ ការថែទាំ របបអាហារ និងចំណេះដឹងទាក់ទងជម្ងឺមហារីកជាដើម។ ចាប់តំាងពីបានបង្កើតក្លឹបមហារីកមក រាល់សកម្មភាពទាំងអស់ដែលក្លឹបមហារីកបានប្រារព្ធឡើងសុទ្ធតែទទួលបានការស្វាគមន៍យ៉ាងគគ្រឹងគគ្រេង មហាជនគឺគ្រាន់តែលើកជាសំណើរស្នើសុំនៅក្នុងការិយាល័យតំណាង គឺអាចចូលរួមក្នុងក្លឹបមហារីក និងចូលរួមសកម្មភាពដែលប្រារព្ធដោយឥតគិតថ្លៃ។
បុគ្គលិកនៃការិយាល័យតំណាងដែលបានធ្វើទាំងអស់នេះ គឺគ្រាន់តែដើម្បីអាចជួយឲ្យមនុស្សទាំងអស់គ្នាឃ្លាតឆ្ងាយពីជម្ងឺមហារីក រីករាយនឹងជីវភាពដ៏ស្រស់បំព្រង ស្វាគមន៍សុខភាពដ៏ល្អរបស់មនុស្ស។
លោកលីនប្រធានសម្ព័ន្ធតំណាងឲ្យក្រុមនៃសម្ព័ន្ធព្យាបាលប៉ អាយបានបង្ហាញនូវការថ្លែងអំណរគុណ និងសួរសុខទុក្ខចំពោះបុគ្គលិកគ្រប់រូបដែលនៅការិយាល័យតំណាងនៅហាណូយ ជម្រុញលើកទឹកចិត្តឲ្យការិយាល័យតំណាងនៅហាណូយបន្តខិតខំការងារសេវាកម្មផ្នែកពិគ្រោះយោបល់សំរាប់អ្នកជម្ងឺមហារីកវៀតណាម និងខិតខំបន្តការផ្សព្វផ្សាយពីសេវាកម្មព្យាបាលដ៏ល្អ និងបច្ចេកវិទ្យាព្យាបាលឈានមុខគេ ដើម្បីជាការបរិច្ចាកនូវការផ្លាស់ប្តូរផ្នែកវេជ្ជសាស្ត្រវៀតណាម និងចិន និងដើម្បីជាទិសដៅពុះពារទាំងអស់គ្នានូវសេវាកម្មផ្នែកវេជ្ជសាស្ត្រដែលជាទីពេញចិត្តសំរាប់មហាជនជាក់ស្តែង។
លោកលីនប្រធានសម្ព័ន្ធ និងបុគ្គលិកការងារការិយាល័យតំណាងនៅហាណូយថតរូបជុំគ្នា