មហារីកសុដន់ជាមហារីកកាចសាហាវម្យ៉ាងច្រើនកើតលើស្ត្រី មានអត្រាពី25%-30% ក្នុងចំនោមមហារីកដែលកើតលើស្ត្រីទាំងអស់ អត្រាកើតជម្ងឺនេះកើនឡើនជាលំដាប់រៀងរាល់ឆ្នាំ។ វិធីព្យាបាលមហារីកសុដន់មានសារៈសំខាន់ណាស់ វាមានការប៉ះពាល់ដល់ប្រសិទ្ធភាពព្យាបាលទាំងមូលតែម្តង។ ការព្យាបាលតាមវិទ្យុសកម្មជាវិធីចាស់មួយដែលគេតែងប្រើប្រាស់ក្នុងការព្យាបាលជម្ងឺមហារីកសុដន់។ និយាយអោយងាយសា្តប់គឺ វាប្រើកាំរស្មី X ដែលមានថាមពលខ្ពស់ទៅព្យាបាលដុំសាច់។ ការព្យាបាលតាមវិទ្យុសកម្មគឺជាការព្យាបាលប្រភេទមួយ ក្នុងចំនោមវិធីបីធំៗ ដូចនេះក្នុងរយៈពេលដ៏វែងកន្លងមកនេះវាតែងដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលជម្ងឺមហារីកសុដន់។ ប៉ុន្តែដោយការរស់នៅមានការវិវត្តន៍ឡើងខ្ពស់ យើងទាំងអស់មានតម្រូវការលើគុណភាពរស់នៅ និង ដំណើរការព្យាបាលកាន់តែខ្ពស់ទៅៗដែរ។ ការព្យាបាលតាមវិទ្យុសកម្មនាំមកដោយផលប៉ះពាល់មកលើយើងក៏កាន់តែលេចចេញមក។
ផលប៉ះពាល់នៃការព្យាបាលមហារីកសុដន់តាមការព្យាបាលដោយវិទ្យុសកម្ម
ផលប៉ះពាល់របស់អ្នកជម្ងឺមហារីកមានកំរិតលក្ខណៈមិនដូចគ្នា អាការៈនៃកំរិត ប្រតិកម្មទៅតាមមនុស្សមិនដូចគ្នាធ្វើអោយមានលក្ខណៈមិនដូចគ្នាដែរ មានខ្លះស្រាល ខ្លះទៅធ្ងន់។
ផលប៉ះពាល់តែងច្រើនឃើញកើតមាននៃមហារីកសុដន់តាមការព្យាបាលដោយវិទ្យុសកម្មមានប្រតិកម្មលើប្រព័ន្ធរំលាយអាហារដូចជា ៖ ស្បែកស្ងួតគ្មានសំនើម ឬ ឡើងរមាស់ ឬ ប្រេះបែក ឬ ឡើងពងបែក។ ងាយហត់ កើតការតឹងដើមទ្រូងចងក្អួត ឈឺក្រពះ ជីវហាវិញ្ញាណមិនប្រក្រតី មិនសូវឃា្លន-ល-។
ព្រមទាំងមានផលប៉ះពាល់ផ្សេងៗទៀតដោយការដោយព្យាបាលតាមវិទ្យុសកម្មដូចជា ការព្យាបាលដោយវិទ្យុសកម្មលើផ្នែកខួរក្បាល ធ្វើអោយជ្រុះរោមក្លៀក ការព្យាបាលដោយវិទ្យុសកម្មលើផ្នែកក្បាល កើតការស្ងួតមាត់ ហឹងត្រចៀក-ល-។ ការព្យាបាលដោយវិទ្យុសកម្មលើស្រទាប់សុដន់ និង ផ្នែកសួត ធ្វើអោយក្អកគ្មានស្លេះ រមាស់បំពងក-ល-។ នៅកំឡុងពេលព្យាបាលអាការៈ អ្នកជម្ងឺមហារីកសុដន់ នឹងមានប្រតិកម្មដែលបានរៀបរាប់ខាងលើ ហើយភាគច្រើននឹងបាត់ទៅវិញទៅតាមរយៈកាលរបស់វា។ ក្រោយពេលបានធ្វើការព្យាបាល និង កែតម្រួលទំលាប់រស់នៅ នឹងអាចកាត់បន្ថយអាការៈទាំងនេះ។ ប្រសិនបើប្រតិកម្មមានសភាពធ្ងន់ធ្ងរ នឹងបញ្ឈប់ការព្យាបាលភា្លម។ ក៏ដូចជាប្រតិកម្មលើប្រព័ន្ធរំលាយអាហារត្រូវបានកែសំរួលដោយការរៀបចំរបបអាហារនឹងអាចកាត់បន្ថយអាការៈដែលមានបាន។ ក្រោយការព្យាបាលតាមវិទ្យុសកម្មរបបអាហារដែលមានផាសុខភាពមានប្រយោជន៍ជួយដល់ការកាត់បន្ថយប្រតិកម្មផ្សេងៗ។ ការទទួលទានអាហារមានជីជាតិសំបូរបែប ព្រមទាំងអាហារដែលងាយរលាយ អាចជួយដល់អោយមានបំណងទទួលទានអាហារ បរិភោគចូលកាន់តែច្រើន។ ប្រសិនបើប្រតិកម្មលើប្រព័ន្ធរំលាយអាហារមានភាពធ្ងន់ធ្ងរ ត្រូវបញ្ឈប់ការព្យាបាល។
ការព្យាបាលជម្ងឺមហារីកសុដន់តាមវិធីបន្សល់មុខរបួសតូច មានប្រសិទ្ធភាពល្អ
មន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកមានវិធីព្យាបាលតាមបច្ចេកវិទ្យាបន្សល់មុខរបួសតូច ដែលទំនើបៗលំដាប់ថ្នាក់ពិភពលោកជាច្រើនក្នុងការព្យាបាលមានដូចជា ៖ វិធីព្យាបាលកករំលាយ គ្រាប់អនុភាគ ព្យាបាលតាមពន្លឺអាភាសកម្ម ការវះកាត់យកចេញហ្វេកង់វិទ្យុសកម្ម ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ ការព្យាបាលដោយដុតកម្តៅក្នុងសារពាង្គកាយ ការព្យាបាលដោយការចាក់បញ្ចូល-ល- សំរាប់អ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយមានប្រសិទ្ធភាពព្យាបាលខ្ពស់ ដូចជាការប្រើប្រាស់វិធីកករំលាយដែលមានល្បឿនដ៏លឿនបំផុតក្នុងការបញ្ចុះ និង តំលើងសីតុណ្ហភាពក្នុងការព្យាបាលមហារីកសុដន់នៅសហរដ្ឋអាមេរិក។ ឆ្លងកាត់ការចោះរន្ធតូចពីលើស្បើកចូលទៅក្នុង ក៏អាចបង្កកកោសិកាមហារីកអោយមានសីតុណ្ហភាពក្រោមសូន្យ160អង្សារសេ ក្នុងរយៈពេលយ៉ាងលឿនគ្រាន់តែប៉ុនា្មនវិនាទីប៉ុណ្ណោះ។ ប្រើម៉ាស៊ីនព្យាបាលដោយកម្តៅក្នុងសារពាង្គកាយ“ដុតសំលាប់មហារីក”ឆ្លងកាត់ប្រព័ន្ធដុតកម្តៅ នៅក្នុងបរិវេណមានប្រតិកម្មគ្រប់គ្រងដោយកុំព្យូទ័រ។ ព្រោះថាវាមានសុវត្ថិភាពមិនប៉ះពាល់ដល់កោសិកាដែលប្រក្រតី មានឈ្មោះដែលទទួលសា្គល់លើសាកលលោកថា “ការព្យាបាលបៃតង”។ ចំពោះការព្យាបាលតាមពន្លឺអាភាសកម្ម កំលាំងនៃការព្យាបាលនេះធ្វើអោយដុំកោសិកាមហារីកមានប្រតិកម្ម កំចាត់មេរោគបង្ក និង មេរោគបង្កលាក់កំបាំង ជាវិធីព្យាបាលដែលមានការកំចាត់ចោលយ៉ាងសា្អត។ ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយអាចពង្រឹងថាមពលទប់ទល់មេរោគរបស់អ្នកជម្ងឺ ប្រឆាំងការលាប់ឡើងវិញនៃមហារីក។
ជ្រើសយកវិធីព្យាបាលដែលត្រឹមត្រូវទើបអាចមានប្រសិទ្ធភាពព្យាបាលបានល្អ។ នៅពេលដែលយើងប្រទះឃើញសារពាង្គកាយមានភាពមិនប្រក្រតី ត្រូវទៅកាន់មន្ទីរពេទ្យធ្វើការពិនិត្យព្យាបាលភ្លាម។ ពេលវេលាក៏មានសារៈសំខាន់ណាស់ដែរនៅក្នុងការគ្រប់គ្រងសា្ថនភាពជម្ងឺ សង្ឃឹមថាមិត្តៗទាំងអស់គ្នាអាចមានខ្លួនប្រាណដែលមានសុខភាពល្អមួយ។