ជាធម្មតាការព្យាបាលជម្ងឺមហារីកសដុន់ជាការព្យាបាលមួយស៊េរីដោយមាន ការវះកាត់ ការព្យាបាលតាមបែបគីមី ការព្យាបាលតាមអង់ដូគ្រីន និង តាមវិទ្យុសកម្មរួមផ្សំចូលគ្នា។ ឆ្លងកាត់ការធ្វើពិសោធន៍ផ្ទាល់ក្នុងវេជ្ជសាស្រ្តពេទ្យ ការព្យាបាលទាំង4ខាងលើនេះទទួលបាននៅប្រសិទ្ធភាពព្យាបាលដែលនឹងនរ គួរអោយទុកចិត្តបាន។ ប៉ុន្តែក្នុងពេលដែលបង្រ្កាប ឬ សំលាប់កោសិកាមហារីកសុដន់ អាចបំផ្លាញដល់កោសិកាធម្មតា ដូចនេះមិនអាចគាប់ចិត្តអ្នកជម្ងឺមហារីកដែលសំណូមពរក្នុងការព្យាបាលខ្ពស់ទៀតបានឡើយ។ ហេតុនេះហើយ អ្នកទាំងអស់គ្នាកំពុងគិតថា តើធ្វើយ៉ាងដូចម្តេចទើបអាចកំចាត់កោសិកាមហារីកបានកាន់សុក្រិត? តើធ្វើដូចម្តេចដើម្បីអោយប៉ះពាល់ដល់កោសិកាធម្មតាកាន់តែតិចឡើងៗ?
បច្ចេកវិទ្យាព្យាបាលមហារីកសុដន់តាមស៊ែន (Gene)
ទៅតាមការវិវត្តន៍ឥតឈប់ឈរនៃវិទ្យាសាស្រ្តពេទ្យ អ្នកជំនាញបានធ្វើដំណើរការស្រាវជ្រាវ កាន់តែជ្រាលជ្រៅទៅៗ រកមូលហេតុដែលបង្កជម្ងឺរបស់មហារីកប្រភេទកាច។ ស៊ែន(Gene) ធ្វើអោយកើតមហារីក បង្ហាញបានលេចឡើងកាន់តែច្បាស់ឡើងៗ។ ចំពោះស៊ែន(Gene) ធ្វើអោយកើតមហារីកបច្ចេកវិទ្យាជីវសាស្ត្រជាន់ខ្ពស់នេះត្រូវបានប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្តជាបន្តបន្ទាប់។ ការព្យាបាលជម្ងឺមហារីកសុដន់តាមស៊ែន(Gene) គឺជាការព្យាបាលដ៏ថ្មីដែលកំពុងតែពេញនិយមឡើង។ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថា ៖ ដែលហៅថាការព្យាបាលតាមស៊ែន(Gene) គឺនៅលើកំរិតនៃបែងចែកកោសិកា កំនត់អោយចំនូវទីតាំងដើមដែលបង្កជាមហារីក(ទីតាំងនេះអាចជាបំនែកប្រូតេអ៊ីនមួយរបស់កោសិកាដុំសាច់មហារីកផ្នែកខាងក្នុង) ក៏អាចជាតំបន់នៃស៊ែន(Gene)) យកមកកែច្នៃជាថ្នាំព្យាបាល។ នៅពេលថ្នាំចូលទៅក្នុងសារពាង្គកាយមានលក្ខណៈពិសេសអាចជ្រើសរើសកន្លៃងដែលបង្កជាមហារីកដែលស៊ីគ្នាជាមួយវាធ្វើប្រតិកម្ម ធ្វើអោយដុំសាច់នោះងាប់ទៅដោយលក្ខណៈចំលែកនេះ។
រកឃើញគោលដៅអោយចំហើយទើបចាត់វិធានការ
នៅក្នុងវិធីព្យាបាលមហារីកបែបចាស់ៗ ការវះកាត់គឺធ្វើអោយបន្សល់មុខរបួស ការបាញ់វិទ្យុសកម្ម ជាការព្យាបាលដែលជាប់ដោយជាតិពុល នៅពេលសំលាប់កោសិកាមហារីកក៏មិនលើកលើងអោយកោសិកាធម្មតាដែរ។ ដូចនេះអ្នកជម្ងឺត្រូវទទួលរងការឈឺចាប់លើសារពាង្គកាយជាខាំ្លង។ ហើយការព្យាបាលមហារីកសុដន់តាមស៊ែន (Gene) មានសភាពផ្ទុយគ្នាទៅវិញ។ វាគឺប្រឆាំងតែជាមួយមហារីកសុដន់ ស៊ែនដែលមានទំនាក់ទំនង និង វត្ថុដែលបង្ហាញថាមានទំនាក់ទំនងប៉ុណ្ណោះ។ ផលិតផលថាំ្នព្យាបាលមហារីកសុដន់តាមស៊ែន (Gene) ទៅផ្តាច់ចរន្តព័ត៌មានកោសិកាមហារីក ឬ កោសិកាដែលមានទំនាក់ទំនងជាមួយ មកគ្រប់គ្រងកោសិកាស៊ែន (Gene)ដែលមានបម្រែបម្រួល ហើយបង្ក្រាប ឬ សំលាប់កោសិកាមហារីក។ ពីព្រោះកោសិកាមហារីកក្នុងពេលលូតលាស់មាន“គន្លឹះ”សំខាន់ជាច្រើន។ ដូចជា ៖ អង់ស៊ីម ប្រូតេអ៊ីន ប្រូតេអ៊ីនរំញោចកោសិកា-ល-។ មានតែយកអោយចំគន្លឹះក្នុងពេលវាលូតលាស់ទាំងនេះហើយធ្វើការវាយប្រហារ ទើបអាចឈានដល់គោលដៅទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកបាន។ ក៏ដូចជារកឃើញគោលដៅច្បាស់លាស់ហើយ ដូចនេះការព្យាបាលតាមស៊ែន (Gene) មិនអាចប៉ះពាល់ដល់សរីរាង្គដទៃទៀតឡើយ។ អ្នកជម្ងឺក៏មិនអាចកើតមានភាពឈឺចាប់ក្រោយពេលព្យាបាលច្រើនយ៉ាងនោះដែរ។
ប៉ុន្មានឆ្នាំកន្លងមកនេះ ការព្យាបាលមហារីកសុដន់តាមស៊ែន (Gene) របស់មន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកមានការអភិវឌ្ឍន៍ធ្វើឱ្យមនុស្សកត់សំគាល់។ អ្នកជំនាញបានពោលថា ៖ បច្ចេកវិទ្យាព្យាបាលមហារីកសុដន់តាមស៊ែន (Gene) នៅថ្ងៃខាងមុខនឹងកា្លយជាទិសដៅសំខាន់ក្នុងការព្យាបាលមហារីកសុដន់។